ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និ​ធី​អា​ល្លឺ​ម៉​ង់​សន្យា​ខិតខំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​កាន់តែ​ប្រសើរ​ថែម​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច វិបុល​ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធ​សភានាយក​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សន្យា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ទំ​ណា​ក់​ទំនង កម្ពុជា​អា​ល្លឺ​ម៉​ង់ មាន​ភាព​ជិត​ស្និត​បន្ថែម​ទៀត ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​នា​ព្រឹក​ថ្ងៃ​ទី០​៣ …

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច វិបុល​ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធ​សភានាយក​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សន្យា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ទំ​ណា​ក់​ទំនង កម្ពុជា​អា​ល្លឺ​ម៉​ង់ មាន​ភាព​ជិត​ស្និត​បន្ថែម​ទៀត ។

ក្នុង​ជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​នា​ព្រឹក​ថ្ងៃ​ទី០​៣  ខែមេសា ​ឆ្នាំ​២០១៨ ​នៅ​វិមាន​ព្រឹទ្ធសភា
លោក Daniel Schmuecking នាក​យក​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ ។

លោកនាយក បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​មូលនិធិ​ខុ ន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៤ រហូត​មក​ដល់​បច្ចុប្បន្ន​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​យ៉ាងច្រើន ។ មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ មាន​ដៃគូ​នៅ​បណ្តា​ប្រទេស​នានា​ចំនួន​១០០ ដែល​អាច​ពិភាក្សា​វិភាគ​វែកញែក អំពី​បញ្ហា​លើស​កល លោក​ដែល​មានការ​ប្រែប្រួល​នា​ពេល​អនាគត ។

លោកនាយក​បាន​សម្តែ​នូវ​សេចក្តី​រីករាយ​ដែល​បាន​មក​បំពេញការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោកនាយក​បាន​សន្យា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិកា រ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អា​ល្លឺ​ម៉​ង់ ឲ្យ​កាន់តែ​ជិត​ស្និត​ថែម​ទៀត ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​លោកនាយ​មូលនិធិ​ដែល​ត្រូវ​បាន​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ប្រចាំ​ទីក្រុង​ប៊ែ​ក ឡាំង តែងតាំង​ជា​តំណាង​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ប្រចាំ​កម្ពុជា ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ អ៊ែ​រ​ប្រចាំ​កម្ពុជា​ដែល​កាលពី​ពេល​កន្លង​ទៅ​បាន​គាំទ្រ​ដល់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ក្នុង​ការ​បណ្តុះបណ្តាល​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ការ​រៀបចំ​សិក្ខាសាលា​កម្រិត​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ សិក្ខាសាលា​ថ្នាក់​តំបន់ និង​ការ​រៀបចំ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​បរទេស​ការ​ផ្តល់​នូ វ​ការពិគ្រោះ​យោបល់​លើ​នីតិវិធី​ការងារ និង​នីតិវិធី​នីតិកម្ម​របស់​ព្រឹទ្ធសភា ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សំណូមពរ​ដល់​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ប្រចាំ​កម្ពុជា បន្ត​កិច្ច សហប្រតិបត្តិការ​ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ដើម្បី​ចាត់ចែង​នូវ​កម្មវិធី​បណ្តុះបណ្តាល​នានា ជា​គុណប្រយោជន៍​ដល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​មាន​ជា​អាទិ៍ ៖ ទី​១ -​អភិវឌ្ឍ​សមត្ថភាព​អ្នកនាំពាក្យ​របស់​ព្រឹទ្ធសភា និង​ការងារ​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​របស់​ព្រឹទ្ធសភា ទី​២-​ជួយ​គាំទ្រ​ដល់​ការ​រៀបចំ​វេទិកាសាធារណៈ​ពាក់ព័ន្ធ​នឹង​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​នៅ​ថ្នាក់​ក្រោម​ជាតិ តាម​បណ្តា​ភូមិភាគ​ទាំង​៨ និង​ទី​៣ – បន្ត​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សន​កិ ច្ច​សិក្សា​របស់​គណៈកម្មការ​នានា​ព្រឹទ្ធសភា ដើម្បី​ស្វែង​យល់​បទ​ពិសោធន៍​លើ​ការងារ​សភា​នៅ​បរទេស ។
សម្តេច​ប្រធាន​ព្រឹទ្ធសភា មាន​ជំនឿ​ជឿជាក់​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះ រាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​នឹង​រួមចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ជា​គុណ​ប្រ យោជន៍​រួម​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ