ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះពេលកំពុងស៊ីការគេក៏ចូលចាប់ខ្លួនដែរ ព្រោះគាត់​ជាឃាតករ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះចាប់ខ្លួន​ឃាតករ​របស់​កម្លាំង​សមត្ថកិច្ច​​​ប៉ុ​ស្តិ្៍ និង​ស្រុក ក្នុងពិធីមង្គលការមួយ ​ខណៈ​​ឃាតករ​​​កំពុង​ស៊ី​ការ​​គេនោះ​ កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​០១ មេ​សា…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះចាប់ខ្លួន​ឃាតករ​របស់​កម្លាំង​សមត្ថកិច្ច​​​ប៉ុ​ស្តិ្៍ និង​ស្រុក ក្នុងពិធីមង្គលការមួយ ​ខណៈ​​ឃាតករ​​​កំពុង​ស៊ី​ការ​​គេនោះ​ កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​០១ មេ​សា ស្ថិត​នៅ​ចំណុច​ភូមិ​គួ​យ ឃុំ​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយនឹង​ត្រូវ​បញ្ជូន​​មក​ឱ្យ​ខាង​​​សមត្ថកិច្ច​ស្រុក​អង្គស្នួល​វិញ ក្រោយ​ពី​មាន​ដីកា​ចំនួន​២ឱ្យចាប់​ខ្លួន (ដីកាជាប់គុក​១ជីវិត) ​​របស់​សាលា​ដំបូង​​ខេត្តកណ្តាល ពាក់​ព័ន្ធ​ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន» ។

សេច​ក្ត​រាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ទឹម សារី អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ម្នាក់ ។ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់ ​ឈ្មោះ​ស្រី វុ​ទ្ធី អាយុ​៣៥​ឆ្នាំ​ដូច​គ្នា ។ ​ទាំង​ជនសង្ស័យ​​និង​ជន​រង​គ្រោះ មាន​ប្រពន្ធ​ជា​បង​ប្អូន​​ជា​ដូន​មួយ​នឹង​គ្នា ។

ប្រភព​បន្ត​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​យូរ​មក​ហើយ ទើប​​ចាប់​បាន​ កាលពី​យប់​ថ្ងៃ​ទី​០១ មេសា នេះ។ គួរ​រំលឹក​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៤ កក្កដា ឆ្នាំ​២០១៥ កន្លង​មក ស្ថិត​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​កន្លែង​កើតហេតុ​) មាន​រៀបចំ​កម្មវិធី​ខួបកំណើត​កូន​របស់​បងប្អូន ។  ​ក្នុង​ពិធី​នោះ ​មាន​​ទាំង​ជនសង្ស័យ​និង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា ។ ពេល​នោះ ជន​រង​គ្រោះ​បាន​លើក​កែវ​ជល់​រំលង​ក្បាល​ជនសង្ស័យ និង​​បាន​ស្តីឱ្យ​ជនសង្ស័យ​ថា «​ផឹកស៊ី​លើក​ណា មិន​ដែល​មាន​លុយ​នោះ​ទេ​» ខណៈ​ជនសង្ស័យ ​ក៏​មិន​ឆ្លើ​ប​តប​​​នោះ​ដែរដោយនៅ​ស្ងាត់ស្ងៀម រហូត​បាន​​ដើរចេញ​ទៅ​ផ្ទះ ។ ក្រោយមក ជនសង្ស័យ​​​បាន​ដើរ​ត្រឡប់​មក​ក្នុង​កម្មវិធី​ខួបកំណើត​នោះវិញ ក៏​ដក​កាំភ្លើង​បាញ់​ជន​រង​គ្រោះ​ចំនួន​១៥​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់តែម្តង​ ហើយ​បាន​​រត់គេច​ខ្លួនរហូត​មក​ទល់​ថ្ងៃ​ឃាត់ខ្លួន​នេះ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/123603.html

អត្ថបទសរសេរ ដោយ