ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​២៩ និង​បើក​ការ​ស្តាប់​ចម្លើយ​បាន​ចំនួន​២០​លើក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រ​ឆាំំ​ង​អំពើ​ពុក​លួ​យ ហៅ​កាត់​ថា ACU បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​២៩ ពាក្យបណ្តឹង ក្នុង​នោះ បណ្តឹង​អនាមិក​ចំនួន​២២ និង​ការ​ស្តាប់​ចម្លើយ​បាន​ចំនួន​២០​លើក…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រ​ឆាំំ​ង​អំពើ​ពុក​លួ​យ ហៅ​កាត់​ថា ACU បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​២៩ ពាក្យបណ្តឹង ក្នុង​នោះ បណ្តឹង​អនាមិក​ចំនួន​២២ និង​ការ​ស្តាប់​ចម្លើយ​បាន​ចំនួន​២០​លើក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័​ត៌​មា ន​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​៣៣ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ឃាង សេង ប្រធាន​ស្តី​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១៨ អង្គភាព​បាន​ទទួល​ការ​ប្រកាស​ទ្រព្យសម្បតិ្ត និង​បំណុល​សរុប​ចំនួន​២១៣៦​នាក់ ដែល​ក្នុង​នោះ​ប្រកាស​តាម​របប​២​ឆ្នាំ មាន​ចំនួន​៣៤៩​នាក់ ទទួល​បាន​តែងតាំង​ថ្មី​ចំនួន​១៥៦២​នាក់ លាលែង​ចប់​អាណត្តិ​ចំនួន​១៨​នាក់ ចូល​និវត្តន៍​ចំនួន​៥​នាក់ និង​បញ្ឈប់​ពីមុខ​ដំណែង​ចំនួន​២០២​នាក់ ។

លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​ខែមីនា ACU បាន​ទទួល​ពាក្យបណ្តឹង​បាន​ចំនួន​២៩​ពាក្យបណ្តឹង (​បណ្តឹង​អនាមិក​២២​ពាក្យបណ្តឹង ស្មើនឹង​២៥% ) ។ អ​ង្ភ​ភាព​បាន​ឲ្យ​សា​ម៉ី​ខ្លួន​រង់​ការ​ចោទប្រកាន់​ធ្វើការ​បំភ្លឺ ចំនួន​២៦​លិខិត ទទួល​បាន​បំភ្លឺ​ចំនួន​៣១​លិខិត ហើយ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៤០​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា ពាក្យបណ្តឹង​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ ។ និង​បាន​បើក​បន្ទាប់​ស្តាប់​ចម្លើយ​ចំនួន​២០​លើក ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​លើក​ឡើង​ថា បាន​ចុះ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចុះ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដល់​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ស្មៀន ឃុំ នគរបាល ឃុំ មេ​ភូមិ អនុប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម សរុប​ចំនួន​៥៣៨៨​នាក់ ដែល​មាន​៥០​គោលដៅ ។

លោក ឃាង សេង ក៏​បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ចូលរួម​សង្កេតការណ៍ ការ​ប្រឡង​វគ្គ​ម​គ្គុ​ទេស​ទេសចរណ៍ ថ្នាក់​ជាតិ ថ្នាក់​តំបន់​ការ​ជ្រើសរើស​និស្សិត ចូលរួម​រៀន​ថ្នាក់​វេជ្ជបណ្ឌិត នៅ​សាលា​សកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាវិន័យ និង​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ចាត់វិធានការ​លើ​មន្ត្រី​អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ ដែល​បាន​ប្រព្រឹត្ត​កំហុស ។

លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ខិតខំ​រក​វិធីសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​បាន​សម​ស្រប និង​ទាន់សភាពការណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ