ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទេរតំណែងស្រប​ពេល​សំណុំរឿង​ស្លា.ប់​ស្រី​ស្រស់​កក្រើក​ជា​ថ្មី

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទោះជា​បែប​ណា​ក្តី​ ក្នុង​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​តំណែង​នេះ រឿងរ៉ាវ​អ្នក​មេម៉ាយ​រូប​ស្រស់​ចង.ក​សម្លាប់​ខ្លួន​កាលពី​ខែមករា ដើមឆ្នាំ​នេះ​ កំពុង​អង្រួន​ទឹកដី​ខេត្តតាកែវឱ្យ​ញាប់​ញ័រ​ផង​ដែរ ខណៈ​ដែល​មន្ត្រី​ប៉ូលិស​៨​នាក់ ក្នុង​នោះ​មាន​បងប្រុស​របស់​លោក​ម្នាក់ជា​ស្នងការ​រង គឺ​លោក…

ខេត្តតាកែវ ៖ ទោះជា​បែប​ណា​ក្តី​ ក្នុង​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​តំណែង​នេះ រឿងរ៉ាវ​អ្នក​មេម៉ាយ​រូប​ស្រស់​ចង.ក​សម្លាប់​ខ្លួន​កាលពី​ខែមករា ដើមឆ្នាំ​នេះ​ កំពុង​អង្រួន​ទឹកដី​ខេត្តតាកែវឱ្យ​ញាប់​ញ័រ​ផង​ដែរ ខណៈ​ដែល​មន្ត្រី​ប៉ូលិស​៨​នាក់ ក្នុង​នោះ​មាន​បងប្រុស​របស់​លោក​ម្នាក់ជា​ស្នងការ​រង គឺ​លោក ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​កោះហៅ​មក​សាកសួរ​នៅ​ក្រសួងមហាផ្ទៃ ជុំវិញ​ការ​ចង​.​ក​សម្លាប់​ខ្លួន​របស់​អ្នក​មេម៉ាយ​រូប​ស្រស់ ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​ជា​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក Swif News ថា លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​មន្ត្រី​នគរបាល​ខេត្តតាកែវ​៧​នាក់​ទៀត ត្រូវ​បាន​ហៅ​មក​សាកសួរ​នៅ​អគ្គ ស្នង ការដ្ឋាន នគរបាល​ជាតិ តាំងពី​យប់​ថ្ងៃ​ទី​២៨ មីនា ប៉ុន្តែ​លោកនាយ​ឧត្តមសេនីយ៍​មិន​បាន​បញ្ជាក់​លម្អិត​ពី​លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ។ លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិ​ទ្ធ ជា​ស្នង ការ​រង ​និង​ជា​បងប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ។

លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មិន​អាច​ទាក់ទង​បាន​ទេ ឯ​លោក សួន ផុ​ន ស្នងការ​រង​នគរបាល​ខេត្តតាកែវទទួល​ផ្នែក​ព្រហ្មទណ្ឌ ជា​អ្នក​កាន់​សំណុំរឿង​អ្នក​មេម៉ាយ​រូប​ស្រស់​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ខេត្តតាកែវ​នោះ និង​លោក ជីវ ចន្ទ​ដា​រា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ជា​អ្នកដឹកនាំ​ការ​ស៊ើប អង្កេតករណី​នេះ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​អគ្គស្នងការ​នគរបាល​ជាតិ​កោះហៅ​ស្នង ការ​រង​នគរបាល​ខេត្តតាកែវ មក​សាកសួរ​នេះ​ដែរ ។

ដោយឡែក ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​កណ្តាល​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ប្រាប់​ថា មិនមែន​ជា​ករណី​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​ទេ គឺ​គ្រាន់តែ​ជា​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ភស្តុតាង​ឡើង​វិញ​ប៉ុណ្ណោះ ក្រោយ​ពី​មានការ​បកស្រាយ​ជា​ច្រើន​ថា ករណី​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជា​ករណី​ឃាតកម្ម ។

ក្នុង​របាយការណ៍​នគរបាល​ក្រុង​ដូន​កែវ បាន​រៀបរាប់​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​យក​ខ្សែ​វាំងនន​បង្អួច​ចង​.​ក​សម្លាប់​ខ្លួន ក្នុង​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង្ទីម៉ែត្រ ពី​កន្លែង​ចង​មក​ក៏​មាន​ប្រវែង​៧០​សង្ទីម៉ែត្រ ពី​ចុងជើង​មក​កម្រាល​ឥដ្ឋ​២០​សង្ទីម៉ែត្រ ពិតជា​ករណី​ធ្វើ​អត្តឃាត​ប្រាកដ​មែន ។

ជុំវិញ​ការ​មន្ទិល​សង្ស័យ​នានា
សូម​រំលឹក​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សមាជិក​នៃ​ក្រុម​យុវជន​ក្រុម​១៥៧ និង​ក៏​ជា​អ្នកបម្រើ​ការ​នៅ​រដ្ឋសភា​ផង​ដែរ ត្រូវ​បាន​អ្នកបម្រើ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​ក្នុង​បន្ទប់ ដេក នៅ​ក្នុងភូមិ​គ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ការ​ស្លាប់​នេះ​ត្រូវ​បាន​សាច់ញាតិ និង​មហាជន​ដាក់​ការ​សង្ស័យ​ថា មិនមែន​ជា​ករណី​អត្តឃាត​នោះ​ឡើយ ព្រោះ​ស្ថានភាព​ស្លាប់​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន ។

កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​ ចំពោះ​ការ​ស្លាប់​របស់​អ្នក​មេម៉ាយ​រូប​ស្រស់​រូប​នេះ ដើម្បី​បកស្រាយ​ចំពោះ​ព័ត៌មាន​មួយ​ចំនួនដាក់​ការ​សង្ស័យ​ថា មិនមែន​ជា​ករណី​ធ្វើ​អត្តឃាត​នោះ ។

ករណី​សង្ស័យ​នានា ត្រូវ​បាន​មហាជន​ជា​ច្រើន​ដាក់​ការ​សង្ស័យ ព្រោះ​នៅ​ក្បែរ​សព​ស្ត្រី​រូប​នេះ មិន​មាន​កៅអី ដើម្បី​ឡើង​ចង.ក ហើយ​ស្ត្រី​នោះ​ ក៏​បាន​យកដៃ​កាន់​ខ្សែ​ចង​.​ក​ថែម​ទៀត ហាក់ដូចជា​ប្រឹង​រើបម្រះ​មុន​នឹង​ស្លាប់ ។ ចំណែក​នៅ​លើ​.​ក​របស់​សាកសព ក៏​មាន​ស្នាម​ម្រាមដៃ​ផង​ដែរ ។ មហាជន​បាន​ដាក់​ការ​សង្ស័យ​ទៀត​​ថា ករណី​ស្លាប់​នេះ​គឺជា​ឃាតកម្ម ប៉ុន្តែ​ត្រូវ​បាន​គេ​បង្វែរ​ថា ជា​រឿង​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​វិបត្តិ​ស្នេហា​ត្រីកោណ ។

អត្ថបទសរសេរ ដោយ