ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឧបដ្ឋានសាលា​វត្ត​សិរី​វង្ស និង​សាលាឃុំ​ច​ន្ទ្រា

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី បាន​ដឹកនាំ និង​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​គ្រប់​លើ​វិស័យ ។ ដូច្នេះ​តម្លៃ​សុខ​សន្តិភាព​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍ ។ ហើយ​រក្សារ​សន្តិភាព​បាន​គឺ​មាន​តែ​យើង​ទាំងអស់​គ្នា​រួម​សាមគ្គី​ថែរក្សារ​ការពារ​កុំ​ជឿ​លើ​ការ​ញុះញង់​ពី​ក្រុម​ជន​អគតិ​នាំ​ឲ្យ​សង្គម​ជាតិ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ដូច​កាលពី​អតីតកាល ។

លោក​ជំទាវ ម៉ែ​ន សំ​អន ក៏​បាន​កោតសរសើរ​ដល់​សប្បុរសជន និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ស្រុក​ច​ន្ទ្រា និង​លោកគ្រូ​ចៅអធិការ​វត្ត​សិរី​វង្ស ហៅ​វត្ត​ច​ន្ទ្រា បាន​កសាង​សមិទ្ធផល​នានា​មាន ស្ពាន​១ អស់​ថវិកា​៥,០០០​ដុល្លារ បុក​អណ្តូងទឹក​ជម្រៅ​ពី​១៥០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ ចំនួន​៤​អណ្តូង​អស់​ថវិកា​៤,០០០​ដុល្លារ សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ច​ន្ទ្រា​អស់​ថវិកា​១៥,០០០​ដុល្លារ បាន​កសាង​អគារ​រដ្ឋបាល​ឃុំ​ច​ន្ទ្រា​១​ខ្នង អស់​ថវិកា​២១,៥០០​ដុល្លារ ។ និង​ជា​ពិសេស​ឧបដ្ឋានសាលា​វត្ត​សិរី​វង្ស​១​ខ្នង​នេះ ដែល​មាន​បណ្តោយ​២៤​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ អស់​ថវិកា​៩៨,៤០៥​ដុល្លារ និង​មាន​រូប​បដិមា​តម្កល់​ទុក​ក្នុង​ឧបដ្ឋានសាលា​ធ្វើ​អំពី​ថ្ម ដាប់​ទុក​សម្រាប់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​គោរព​បូជា​ទាំងនេះ គឺ​បាន​អានិសង្ស​ច្រើន​ណាស់ ។

លោក​ជំទាវ​បាន​ផ្តាំផ្ញើរ​ទៀត​ថា ទី​១.​ត្រូវ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍ និង​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធិ​ផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ជូន​ឲ្យ​បាន​គង់វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត ។ ទី​២.​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។ ទី​៣.​រួម​គ្នា​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​អនុវត្ដន៍​ឱ្យ​បាន​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជៀស​ឲ្យ​ផុត​គ្រឿងញៀន មិន​ត្រូវ​បាន​បង​តូច​បងធំ និង​ក្រុម​ក្មេង​ទំនើង គោរព​ច្បាប់​ចរាចរណ៍ ។ ទី​៤.​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​មួយ​ដែល​តែងតែ​រារាំង​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស ។ ទី​៥.​បងប្អូន​ទាំងអស់​គ្នា​ត្រូវ​ត្រៀមខ្លួន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្រប់​គ្នា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នា​ពេល​ខាង​មុខ​កុំបី​អាក់ខាន​ឡើយ ដោយ​ត្រូវ​ប្រែក្លាយ​សមាជិក​បក្ស​ម្នាក់​ទៅ​ជា​សំឡេង​គាំទ្រ​គណបក្ស​មួយ​សន្លឹក និង​ត្រូវ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មាន​តែ​គណបក្ស​ប្រជាជន​តែ​មួយ​គត់ ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មិន​ចេះ​ភូតភរ កុហក​បោកប្រាស់ និង​មាន​សម្ថ​ត​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​វឌ្ឍនភាព និង​ធានា​បាន​នូវ​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ ។ ក្នុង​ឱកាស​នេះ​ដែរ ក៏​មាន​បំពាក់​មេដាយ​ស្ថាបនា​ជាតិ​ដល់​សប្បុរសជន​ចំនួន​៧​រូប​ផង​ដែរ ។ ជា​ចុង​ក្រោយ​លោក​ជំទាវ​ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឧបដ្ឋានសាលា​វត្ត​សិរី​វង្ស និង​សាលាឃុំ​ច​ន្ទ្រា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ