ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ក្រសួងមហាផ្ទៃ​ទទួលស្គាល់ «​គណបក្ស​ខ្មែរ​តែ​មួយ​» ជា​ផ្លូវការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រកាស​ទទួលស្គាល់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រកាស​ទទួលស្គាល់ «​គណបក្ស​ខ្មែរ​តែ​មួយ​»​ដែល​ដំបូង​ឡើយ​ដាក់​ឈ្មោះ​ថា គណបក្ស​កែម ឡី នោះ​ជា​ផ្លូវការ​ហើយ ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៧ ខែមីនា និង​ចុះហត្ថលេខា​ដោយ​សម្តេច​ស ខេ​ង បាន​បញ្ជាក់​ថា​៖ «​ត្រូវ​បាន​ចុះ​ឈ្មោះ​គណបក្ស​ខ្មែរ​តែ​មួយ (​គ​.​ខ​.​ម​) មាន​ស្នាក់​ការ​កណ្តាល​នៅ​ផ្លូវ​លេខ​៥០៤ ផ្ទះ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​» ។ ក្នុង​លិខិត​ដដែល​ថា គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា​មាន​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ ។

លោក​គុ​ជ លី អនុប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ បាន​បញ្ជាក់​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​៖ «​ក្រសួងមហាផ្ទៃ​បាន​ទទួល​ចុះបញ្ជី​គណបក្ស​ខ្មែរ​តែ​មួយ​» នៅ​ក្នុង​បញ្ជី​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​រួច​ហើយ ។
គួរ​បញ្ជាក់​ថា គណបក្ស​ខ្មែរ​តែ​មួយ មាន​ប្រធាន​មួយ​រូប គឺ​លោក កែម រិ​ទ្ធិ​សិត ដែល​ជា​ប្អូនប្រុស​របស់​លោក កែម ឡី , អនុប្រធាន​លោកស្រី ឃី ម៉េ​ង​លី​ន និង​លោក​គុ​ជ លី អនុប្រធាន​និង​អ្នកនាំពាក្យ ។

គណបក្ស​នេះ​ធ្លាប់​ត្រូវ​បាន​ក្រ​សួ​មហាផ្ទៃ បដិសេធន៍​ម្តង​មក​ហើយ កាលពីដើម​ខែមីនា​នេះ ដោយសារ​តែ​ប្រើ​ឈ្មោះ​ថា «​គណបក្ស​កែម ឡី​» ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ តែ​ក្រោយមក​ក៏​បាន​ប្តូរ​ទៅ​ជា​ឈ្មោះ គណបក្ស​ខ្មែរ​តែ​មួយ វិញ ទើបត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នា​ពេល​នេះ ។
ថ្នាក់ដឹកនាំ​គណបក្ស​ថ្មីស្រឡាង​មួយ​នេះ​ធ្លាប់​អះអាង​ថា ការ​បង្កើត​គណបក្ស​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ៕

កែសម្រួលដោយ