ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​អ្នកស្រី​វី​រៈ​តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

(​ត​ពី​លេខ​មុន​) រស់​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ខ្មែរក្រហម​បាន​រយៈពេល​៥​ខែ អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម រត់គេច​ឆ្លង​ដែន​ចូល​ទៅ​ហា​ទៀង ប្រទេស​វៀតណាម ។ បន្ទាប់​មក​អ្នកស្រី​វី​រៈ…

(​ត​ពី​លេខ​មុន​)

រស់​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ខ្មែរក្រហម​បាន​រយៈពេល​៥​ខែ អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម រត់គេច​ឆ្លង​ដែន​ចូល​ទៅ​ហា​ទៀង ប្រទេស​វៀតណាម ។ បន្ទាប់​មក​អ្នកស្រី​វី​រៈ តារា និង​ស្វាមី ឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ​ទៀត ដោយ​មាន​គោលដៅ​ទៅ​ជួប កូន​ៗ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។

ពេល​ឆ្លង​ចូល​ដល់​ប្រទេស​ឡាវ អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។ រយៈពេល​៣​ខែ​ក្រោយមក​អាជ្ញាធរ​ឡាវ​បញ្ជូន​អ្នកស្រី​វី​រៈ តារា និង​ស្វាមី​ទៅ​ប្រទេស​វៀតណាម​វិញ នៅ​ខេត្ត​គ័ង​ទ្រី ជាប់​ទីក្រុង​វ៉េ ។

រយៈពេល​មួយ​ឆ្នាំ​ក្រោយមក ទើប​អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម ត្រូវ​គេ​ទទួល​យក​ចេញពី​ប្រទេស​វៀតណាម ទៅ​នៅ​ប្រទេស​បារាំង នា​ឆ្នាំ​១៩៧៧ ។

អ្នកស្រី​វី​រៈ តារា និង​ស្វាមី កសាង​ជីវភាព​ថ្មី​នៅ​ប្រទេស​បារាំង គេច​ផុត​ពី​ទុក្ខវេទនា ឬ​មិន​អាច​ប៉ា​ន់​ស្មាន​បាន​ពី​រឿង «​ស្លាប់ ឬ​រស់​» នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​ជាប់​ឈ្មោះ​ជា​របប​ប្រល័យពូជសាសន៍ ។

មាន​អ្នក​រួម​អាជីព​សិល្បៈ​ភាពយន្ត​ជាមួយ​អ្នកស្រី​វី​រៈ តារា ជា​ច្រើន​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ជាក់ស្តែង​គឺ​លោក​ណុ​ប ណែម ស្លាប់​នៅ​ស្រុក​កំណើត​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​លោក​គង់ សំ​អឿ​ន ស្លាប់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ជីវភាព​ថ្មី​នៅ​ស្រុក​បារាំង
មិន​ដូច​នៅ​ស្រុក​កំណើត​ប្រទេស​កម្ពុជា ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​ដោយ​ប្រកប​របរ​សិល្បៈ​ភាពយន្ត​ទេ នៅ​ស្រុក​បារាំង​មាន​តែ​បាតដៃ​ទទេ គ្មាន​សល់​ធនធាន​អ្វី​សោះ ដូច្នេះ​ប្តី​-​ប្រពន្ធ​អ្នកស្រី​វី​រៈ តារា ត្រូវ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​កម្លាំង និង​អ្វី​ដែល​អាច​ធ្វើ​បាន ។ ម្នាក់​ៗ​ខំធ្វើការ​ហត់នឿយ​ទាំង​ក្រុម​គ្រួសារ​អ្នកស្រី​វី​រៈ តារា ទាំង​ជនរួមជាតិ​ខ្មែរ​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ទីនោះ​ដែរ ។

ឃ្លាតឆ្ងាយ​ពី​ស្រុក​ជួប​មុខ​អ្នក​រួម​អាជីព​នៅ​បារាំង
មិនមែន​តែ​ប្តី​-​ប្រពន្ធ​អ្នកស្រី​វី​រៈ តារា ទេ ដែល​មានសំណាង​នៅ​គង់​ជីវិត​ដោយ​រំដោះខ្លួន​រួច​​ពី​របប​ប្រល័យពូជសាសន៍ ហើយ​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​បារាំង គឺ​មាន​ជនរួមជាតិ​ខ្មែរ​ជា​អ្នក​រួម​អាជីព​សិល្បៈ​មួយ​ចំនួន​ទៀត ។ នៅ​ទីនោះ​ដោយ​រំភើប​នឹករឭក​ចំពោះ​គ្នា អ្នកស្រី​វី​រៈ តារា បាន​ជួប​តារាភាពយន្ត​ល្បី​ខាង​កាច​ឆ្នាស​ឆ្នើម អ្នកស្រី​សាក់ ស៊ី​ស្បោង​, អ្នកស្រី​ពេជ្រ កញ្ញា​រ័​ត្ន​, ផ្កា រ៉ូ​ហ្សែ​ត និង​អ្នកស្រី​ឌី សា​វ៉េ​ត ជាដើម ។ អ្នកស្រី​ពេជ្រ កញ្ញា​រ័​ត្ន ចូលរួម​សម្តែង​ភាពយន្ត​ប្រមាណ​តែ​ពីរ​ទៅ​បី​រឿង​ប៉ុណ្ណោះ ។

(​សូម​តាមដាន​ភាគ​បន្ត​លេខ​ក្រោយ​ទៀត​)

ភាគ​ទី1

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

ភាគទី2

https://kohsantepheapdaily.com.kh/article/614077.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ