ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តវ៉ា​ថា៖ បើ​បិទ បិទ​ទាំងអស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែមីនា បាន​ចេញ​លិខិត​រដ្ឋបាល​ឱ្យ​បិទ​ច្រករបៀង​អូរ​បី​ជាន់ ស្ថិត​ក្នុង​ឃុំអូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែមីនា បាន​ចេញ​លិខិត​រដ្ឋបាល​ឱ្យ​បិទ​ច្រករបៀង​អូរ​បី​ជាន់ ស្ថិត​ក្នុង​ឃុំអូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត លេខ​១២១/១៨/​ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៩ ខែមីនា កម្មវត្ថុ​ស្តី​ពី​ករណី​ចាត់វិធានការ​បញ្ឈប់​ និង​បិទ​ច្រករបៀង​អូរ​បី​ជាន់ ។

សេចក្តីជូនដំណឹង​ចែង​ថា ជូន​លោក​ឧត្តម​សេនី​យ៍ និង​លោក​អភិបាលស្រុក​អូរ​ជ្រៅ​ជ្រាប​ថា នៅ​​ថ្ងៃ​ទី​១៥ ​មីនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បទបញ្ជា​ឱ្យ​រដ្ឋបាល​សាលាខេត្ត​បញ្ឈប់ និង​បិទ​ច្រករបៀង​អូរ​បី​ជាន់ ស្ថិត​ភូមិ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​នេះ រដ្ឋបាល​ខេត្ត សូម​ឱ្យ​លោក​ឧត្តមសេនីយ៍ និង​លោក​អភិបាលស្រុក ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បញ្ឈប់ និង​បិទ​ច្រករបៀង​អូរ​បី​ជាន់​ជា​បន្ទាន់ ។

ក្រោយ​ពេល​លោក​អភិបាលខេត្ត​បាន​ចេញលិខិត​ឲ្យ​បិទ​នោះ ច្រករបៀង​អូរ​បី​ជាន់ ​ក៏​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ហើយ​ប្រជាពលរដ្ឋ​ឃុំ​អូរ​បី​ជាន់ បាន​កោតសរសើរ​លោក​អភិបាលខេត្ត​យ៉ាង​ខ្លាំង ។ ទោះ​ជា​យ៉ាងណា​ពួក​គាត់​លើក​ឡើង​ថា បើ​បិទ​ច្រក​អូរ​បី​ជាន់ ក៏​ត្រូវ​បិទ​ច្រករបៀង​ដទៃ​ទៀត​ដែល​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥ ដែល​មាន​មិន​តិច​ជាង​១០​កន្លែង​ដែរ ។ ច្រករបៀង​ទាំងនោះ មានការ​ដាក់​ប៉ុស្តិ៍​និង​បា​រ៉ា​ស់ ដោយ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​និង​ខូចគុណភាព​ចេញចូល​យ៉ាង​សេរីនិង​បទ​ល្មើស​ជា​ច្រើន​ទៀត​ដែល​កើត​មាន​។ បើ​បិទ​ច្រករបៀង​អូរ​បី​ជាន់​ហើយ ត្រូវ​បិទ​ទាំងអស់​ទើប​ស្មើភាព​គ្នា ៕ ​​

អត្ថបទសរសេរ ដោយ