ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់លើ​ទឹក​ដ៏​រន្ធត់ រវាងទូក​កំពុង​ដឹក​សព​មនុស្ស​បុក​ជាមួយ​ទូក​អ្នក​ភូមិ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក រវាងទូក​អ្នក​ភូមិ​ បុក​ជា​មួយនឹង​ទូក​របស់​មណ្ឌល​សុខភាព​ឃុំ ដែល​កំពុង​ដឹក​សព​នៅ​កណ្តាលទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ស្រុក​សំបូរ បណ្តាល​ឱ្យ​បុរស​អ្នក​ភូមិ​ជា​អ្នក​បើកទូក​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ​ និង​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ​នៅឡើយ ។…

ខេត្តក្រចេះ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក រវាងទូក​អ្នក​ភូមិ​ បុក​ជា​មួយនឹង​ទូក​របស់​មណ្ឌល​សុខភាព​ឃុំ ដែល​កំពុង​ដឹក​សព​នៅ​កណ្តាលទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ស្រុក​សំបូរ បណ្តាល​ឱ្យ​បុរស​អ្នក​ភូមិ​ជា​អ្នក​បើកទូក​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ​ និង​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ​នៅឡើយ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ផ្លូវទឹក ​ដែល​នឹក​ស្មាន​មិន​ដល់​នេះ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​និយាយ​ថា កើត​ឡើង​កាល​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ​មីនា នៅ​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា មក​ពី​យប់​ងងឹត ភាគី​ទូក​ទាំង​សងខាង​មើល​គ្នា​ពុំ​ឃើញ ។

អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកនេសាទ​​ដែល​បាត់​ខ្លួន​ឈ្មោះ ជា សីហា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​សំបូរ ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើកទូក​ប្រភេទ​អេ​វ (​ទូក​តូច​តែ​លឿន​) មក​ពី​ប៉ែក​ខាងលើ​ ដើម្បី​រក​ទិញ​ត្រី​ពី​អ្នកនេសាទ ។ ចំណែកឯ​ទូក​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​ទូក​អេ​វ​ដូច​គ្នា គឺជា​របស់​មណ្ឌល​សុខភាព​ឃុំ បើក​ដឹក​សព​អ្នក​ភូមិ​ម្នាក់​ដែល​ស្លាប់​ដោយ​សារ​ពស់​ចឹក​យក​ពី​មណ្ឌល​សុខភាព​ឆ្ពោះទៅ​ធ្វើបុណ្យ​នៅ​ឯ​លំនៅ​ឋាន ។

លោក​អធិការ​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​បុក​គ្នា​នោះ ទូក​ទាំង​ពីរ​គ្រឿង​មិន​បាន​លិច​ទេ តែ​បុរស​ជា​អ្នក​ភូមិ​បាន​ធ្លាក់ទឹក​និង​បាត់​ខ្លួន ហើយ​លោក​សន្និដ្ឋាន​ថា ប្រហែលជា​ស្លាប់​ដោយសារ​លង់ទឹក ។ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​នគរបាល​ស្រុក​កំពុង​តែ​ចុះ​ស្វែងរក តែ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ  ។

អត្ថបទសរសេរ ដោយ