ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ការ​ដឹកនាំ​យូរ ឬ​មិនយូរ​អាស្រ័យ​លើ​ឆន្ទៈ​ប្រជាជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​ការ​បោះ​ឆ្នោត​ប្រ ព្រឹ​ត្តទៅ​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​យក​គណបក្ស​នយោបាយ​ជា​តួឯក​ប្រកួតប្រជែង​មិន​អាច​មាន​ប្រទេស​ណាមួយ​មក​ជៀត​ជ្រែក​បាន ឡើយ ។ នេះ​បើ​តាម​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ។…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​ការ​បោះ​ឆ្នោត​ប្រ ព្រឹ​ត្តទៅ​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​យក​គណបក្ស​នយោបាយ​ជា​តួឯក​ប្រកួតប្រជែង​មិន​អាច​មាន​ប្រទេស​ណាមួយ​មក​ជៀត​ជ្រែក​បាន ឡើយ ។ នេះ​បើ​តាម​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ។

លោក​សុខ​ឥ​សាន​បាន​បាន​ឲ្យ​ដឹង​តាម​សារ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៨ តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ចេញពី​គណបក្ស​ឈ្នះ​ឆ្នោត ហើយ​ការ​ជ្រើសរើស​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​នីមួយ​ៗ ដោយ​គ្មាន​អ្នក​ណា​លូកលាន់​បាន​ឡើយ ដូច្នេះ​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​យូរ ប្ញ​មិនយូរ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នោះ ប្ញ​យ៉ាងណា​តែ​ប៉ុណ្ណោះ​មិន​មាន​អ្នក​ណា​ចាប់បង្ខំ​បានជា​ដាច់ខាត ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា «​នេះ​ហើយ​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​មិន​អាច​យក​ប្រជាធិបតេយ្យ​ប្រទេស​ដទៃ​មក​ចាប់បង្ខំ​កម្ពុជា​ឲ្យ​អនុវត្ត​តាម​បានជា​ដាច់ខាត ។ ហេតុនេះ​កុំ​មានការ​ថ្នាំងថ្នាក់ ប្ញ​ក៏​ច្រណែន​នឹង​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឈ្នះ​ឆ្នោត​ច្រើន​អាណត្តិ​មក​ហើយ សម្តេច​ត្រូវធ្វើ​នាយក​រដ្ឋមន្ត្រី​ច្រើន​អាណត្តិ អ​ញ្ចឹ​ង​ហើយ បើ​ប្រជាជន​នៅ​តែ​បោះ​ឆ្នោត​គាំទ្រ​គ ណ​បក្ស​ប្រជាជន​កម្ពុជា​តទៅ​ទៀត សម្តេច​តេ​ជោ នៅ​តែ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តទៅ​ទៀត តាម​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ។ ករណី​នេះ​ទោះបី​មានការ​ដាក់​ចំណាត់ថ្នាក់​យ៉ាងណា ប្ញ​លាប​ពណ៌​ថា ផ្តាច់​ការ​យ៉ាងណា ក៏​ស្រេច​លើ ចិត្ត​អ្នក​ដាក់ តែ​គ្មាន​សិទ្ធិ​រំលោភ​ឆន្ទៈ​ប្រជាជន​កម្ពុជា បានជា​ដាច់ខាត ។

លោក​សុខ​ឥ​សាន​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​អំណាច​ជា​របស់​ប្រជាជន ហើយ​ប្រទេស​នីមួយ​ៗ​នៅ​លើ​ពិភពលោក​មាន​ប្រជាធិបតេយ្យ​ដោយឡែក​ៗ​ពី​គ្នា អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​នោះ ហើយ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ។ ឧទាហរណ៍​នៅ​សហរដ្ឋអាមេរិក​មាន​ប្រជាធិបតេយ្យ​បែប​អា​មេ​រិ​ក​ប្រធានាធិបតី​អាច​កាន់​តំណែង​បាន​យ៉ាង​យូរ ២​អាណត្តិ មាន​រយៈពេល​៨​ឆ្នាំ ។ អំណាច​ស្ថិត​នៅ​លើ​ប្រធានាធិបតី ចង់​ដក ដាក់​មន្ត្រី​ណា​ស្រេច​លើ​ប្រធានាធិបតី រួម​ទាំ​មន្ត្រី​តុលាការ​ផង ។ នៅ​ប្រទេស​ចិន​មាន​ប្រជាធិបតេយ្យ​បែប​ចិន ដែល​មាន​ប្រជាជន​ប្រមាណ ១៥០០​លាន​នាក់ ។ ប្រជាជន​ចិន​រីក​ចម្រើន​តាំងពី​ហូប​បបរ​រហូត​ដល់​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក អាស្រ័យ​ដោយ​ប្រជាធិបតេយ្យ​បែប​ចិន ។ ឥឡូវនេះ​ប្រជាជន​ចិន បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិន​កំណត់​អាណត្តិ​ប្រធានាធិបតី ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​ដឹកនាំ​ឲ្យ​មានការ​រីក​ចម្រើន​ជាប់ ។ ដូច្នេះ មិន​អាច​និយាយ​ថា ប្រជាធិបតេយ្យ​ប្រទេស​នេះ​ល្អ​ជាង ប្រជាធិបតេយ្យ​ប្រទេស​នោះ​បាន​ទ វា​អាស្រ័យ​លើ​ឆន្ទៈ និង​ការ​សម្រេចចិត្ត​របស់​ប្រជាជន​ប្រទេស​នីមួយ​ៗ​តែ​ប៉ុណ្ណោះ ។ គ្មាន​ប្រទេស​ណា ប្ញ មជ្ឈដ្ឋាន​ណា​មាន​សិទ្ធិ​កំណត់​ឲ្យ​យក​រូបមន្ត​អ្វីមួយ​តាម​ខ្លួន​ចង់បាន​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា « នៅ​ប្រទេស​ប្រជាធិបតេយ្យ ប្រជាជន​នៅ​ប្រទេស​នោះ​ជា​អ្នកមាន​សិទ្ធិ​សម្រេច​ជោគវាសនា​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ខ្លួន​ផ្ទាល់ ហើយ​គ្មាន​ប្រទេស​ណា​ផ្សេង​អាច​លូកដៃ​ជ្រៀតជ្រែក​បានជា​ដាច់ខាត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ