ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​ពិតជា​សាហា.វ​ភ្លៀង​មួយ​មេ​ហិនហោច​ខ្ទេច

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ភ្លៀង​កក់ខែ​មួយ​មេលាយ​លំនឹង​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូល​ប្រជាពលរដ្ឋ ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ចំនួន​ពីរ ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ភ្លៀង​កក់ខែ​មួយ​មេលាយ​លំនឹង​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូល​ប្រជាពលរដ្ឋ ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ចំនួន​ពីរ ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយសារ​គ្រោះ​ធម្មជាតិ​ខាងលើ​រួម​មាន ផ្ទះ​ជន​រង​គ្រោះ​ទី​១-​មាន​ប្តី​ឈ្មោះ ធិ​ន សាក់ អាយុ​៣៧ និង​ប្រពន្ធ​ឈ្មោះ ស្នាយ វ៉ុ​ន អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បឹង​រលំ ឃុំ​សណ្តាន់ មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១១​ម៉ែត្រ ធ្វើ​ឡើង​អំពី​ឈើ​ប្រក់​ក្បឿង​ត្រូវ​ប៉ើង​ធ្លាក់​ពីលើ​ជើង​សសរ​មក​ដី​ជ្រុះ​ក្បឿង និង​ខូចខាត​សម្ភារ​, ផ្ទះ​ទី​២​ជន​រង​គ្រោះ​ប្តី​ឈ្មោះ ប៊ូ រិ​ន អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ី​វ ខុន អាយុ​២៩​ឆ​ឆ្នាំ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង បាក់​ទាំងស្រុង​រាប​ដល់​ដី និង​ទី​៣-​សំ​យ៉ាប​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង​ទទឹង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ បាន​បាក់​ធ្លាក់​មក​ដល់​ដី ជន​រង​គ្រោះ​ទាំង​បី​រស់នៅ​ភូមិ​បឹង​រលំ និង​ទី​៤-​ផ្ទះ​របស់​ឈ្មោះ ស៊ឹ​ម ស៊ី​ន អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈុ​ន ណេ របើក​ដំបូល ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ