ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាឡើយអ្នកក្នុងភូមិ សូម្បីតែ​មន្ត្រីក៏នៅមិន​ស្រណុក

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រួសារ​ក្រីក្រ​មួយ​ មាន​សមាជិក៤​នាក់​ គឺ​ប្ដី-​ប្រពន្ធ និង​កូនប្រុស​-ស្រី​២​នាក់ រស់នៅ​ភូមិ​ច្រនៀង​​ទេរ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ។…

ខេត្តកំពត ៖ គ្រួសារ​ក្រីក្រ​មួយ​ មាន​សមាជិក៤​នាក់​ គឺ​ប្ដី-​ប្រពន្ធ និង​កូនប្រុស​-ស្រី​២​នាក់ រស់នៅ​ភូមិ​ច្រនៀង​​ទេរ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ។ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​មីនា​ កន្លងទៅ បុរស​ជា​ប្ដី​បាន​នាំ​កូនប្រុស-​ស្រី​២​នាក់ ​ដែលសុទ្ធតែ​ពិការ​ភ្នែក​ពី​កំណើត​ គឺ​គ្រាន់តែ​មើលឃើញព្រាល​ៗ​ និង​ព្រិច​ភ្នែក​រហូត ដែល​កូនស្រី​អាយុ​១០​ឆ្នាំ និង​កូនប្រុស​អាយុ​៥​ឆ្នាំ ទៅ​អូស​ឈឹប​រក​ត្រី​យក​មក​លក់​ គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។ ជា​អកុសល​ស្រាប់តែ​ជួប​រឿង​គួរ​ឲ្យ​សង្វេគ​គឺ ឪពុក​បាន​លង់ទឹក​ស្លាប់​នៅ​ស្រះ​ទឹក​មួយ​នៅ​ក្នុងភូមិ​នោះ ។

ស្រី្ត​ឈ្មោះ ហែម ឃី​ម អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ ដែល​ភ្នែក​ពិការ​មើលឃើញ​ព្រាល​ៗ​ដែរ​នោះ​និយាយ​ថា គ្រួសា​គាត់់​ក្រីក្រ​ណាស់ សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​មាន​តែ​ការ​រក​ត្រី និង​ខ្យង​ក្ដាម​លក់​ប៉ុណ្ណោះ តែ​ពេល​នេះ​ប្ដី​គាត់​លង់ទឹក​ស្លាប់​ទៀត​ខណៈ​ទៅ​រក​ត្រី​ជាមួយ​កូន ។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា គាត់​មិន​បាន​ទៅ​រក​ត្រី​ជា​មួយ​ប្ដី​ទេ តែ​កូនស្រី​បង​ឈ្មោះសុខ ពេជ្រ អាយុ​១០​ឆ្នាំ និង​កូនប្រុស សុខ សេរី​វ​ឌ្ឍ​នា អាយុ​៥​ឆ្នាំ ព្រមទាំង​ក្មួយ​ប្រុស​ម្នាក់​ទៀត ​អាយុ​១២​ឆ្នាំទៅ​ជាមួយ ។ ពេល​ចុះ​មុជ​រាវ​ត្រី​ក្នុង​ទឹកស្រះ​មិនឃើញ​ឪពុក​ងើប​មក​វិញ ទើប​កូន​ៗ​​រត់​មក​ប្រាប់​ម្ដាយ និង​បានដឹង​ថា ​ប្តី​គាត់​លង់ទឹក​ស្លាប់​ទៅ​ហើយ ។

នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ អ្នក​ភូមិ​បាន​ជួយ​រក​សព​ឃើញ​យក​មក​ធ្វើបុណ្យ ហើយម្នាក់​ៗ​មាន​ក្ដី​អាណិតអាសូរ​គ្រួសារ​នេះ​យ៉ាង​ខ្លាំង ដែល​ពេល​នេះ​បុរស​ជា​ប្ដី​ឈ្មោះ សុខ រ៉ា អាយុ​៣៨​ឆ្នាំ លង់ទឹក​ស្លាប់ ឯ​ប្រពន្ធ​និង​កូន​ៗសុទ្ធតែ​ពិការ​ភ្នែក ម្នាក់​ៗ​ទាល់តែ​នៅ​ជិត​គ្នា​ណាស់​ ទើប​មើល​គ្នា​ឃើញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​មីនា លោក អូន ខន អភិ​បាលស្រុក​កំពង់ត្រាច រួម​ដំណើរ​ដោយ​លោកសេង សុគន្ធ អធិការ​នគរបាល​ស្រុក បាន​នាំ​យក​អំណោយ​មាន​អង្ករ ប្រាក់​ចំនួន​៣០​មុ​ឺ​ន​រៀល និង​មឈូស​មួយ​ទៅ​ជួយ​បុណ្យសព ។ បើ​តាម​មន្ត្រី​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា មឈូស​ដែល​នាំ​យក​ទៅ​ប្រគល់​ឱ្យ​គ្រួសារ​សព​ ទូ​ទាំង​ខេត្ត​មាន​ចំនួន​១១៤​ហើយ ដែល​លោក​ឧត្តមសេនីយ៍ ម៉ៅច័ន្ទ​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្ត​ផ្តល់​ជូន​ដល់​គ្រួសា​សព ដោយសារ​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​ក្នុងខេត្ត ៕ ​

អត្ថបទសរសេរ ដោយ