ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នាំ​ចេញ​ប្រេង​ឆៅ​កាន់តែ​ច្រើន​ទៅ​កាន់​ទីផ្សារ​សកល

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ សហរដ្ឋអាមេរិក​កំពុង​តែ​ក្លាយជា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​យ៉ាង​សំខាន់ ព្រោះតែ​ផលិតកម្ម​ក្នុង​ប្រទេស​កើនឡើង ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឥន្ធនៈ​សកល​ផ្លាស់​ប្តូរ​ផង​ដែរ ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​បូម​ប្រេង​ជាង​១០​លាន​ធុង​ក្នុង​១​ថ្ងៃ ហើយ​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាងគេ​លេខ​២​ក្នុង​ពិភពលោក ក្រោយ​ប្រទេស​រុ​ស្ស៊ី​តែ​មួយ​ប៉ុណ្ណោះ​។…

ទីក្រុង​ញូ​វ​យ៉​ក ៖ សហរដ្ឋអាមេរិក​កំពុង​តែ​ក្លាយជា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​យ៉ាង​សំខាន់ ព្រោះតែ​ផលិតកម្ម​ក្នុង​ប្រទេស​កើនឡើង ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឥន្ធនៈ​សកល​ផ្លាស់​ប្តូរ​ផង​ដែរ ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​បូម​ប្រេង​ជាង​១០​លាន​ធុង​ក្នុង​១​ថ្ងៃ ហើយ​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាងគេ​លេខ​២​ក្នុង​ពិភពលោក ក្រោយ​ប្រទេស​រុ​ស្ស៊ី​តែ​មួយ​ប៉ុណ្ណោះ​។ កំណើន​នេះ គឺ​ជំរុញ​ដោយ​បច្ចេកទេស​បូម និង​ការ​ផលិត​ប្រេង​ថ្មី​ៗ ។

កាលពី​ចុងឆ្នាំ​២០១៥ សហរដ្ឋអាមេរិក​បាន​ដក​ការ​ទប់ស្កាត់​ការ​នាំ​ចេញ ដែល​បាន​អនុ​ម័ត​តាំងពី​វិបត្តិ​ប្រេង​ក្នុង​ឆ្នាំ​១៩៧០​មក​ម្ល៉េះ ។ នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ថាមពល​បាន​ឆ្លៀត​ឱកាស​នាំ​ចេញ​ប្រេង​ប្រមាណ​១,១​លាន​ធុង​ក្នុង​១​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចំនួន​៣៧ ។

ប្រទេស​កា​ណា​ដា គឺជា​ទីតាំង​នាំ​ចេញ​ធំ​ជាងគេ​សម្រាប់​សហរដ្ឋអាមេរិក ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ក៏​បាន​នាំ​ចេញ​ប្រេង​កាន់តែ​ច្រើន​ទៅ​កាន់​តំបន់​អាស៊ី​ផង​ដែរ ដែល​ជាទី​ផ្សារ​ដ៏​ធំ​របស់់ OPEC ។

ទិន្នន័យ​បង្ហាញ​ថា ប្រទេស​ចិន​ជាទី​តាំង​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​ទី​២ របស់សហ​រដ្ឋអាមេ​រិក​។ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក​បាន​នាំ​ចូល​ប្រេង​តិច​ជាង​មុន ដោយ​ធ្លាក់​ចុះ​ពី​១០​លាន​ធុង​ក្នុង​១​ថ្ងៃ មក​ស្មើ​តែ​៨​លាន​ធុង​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ។

ការ​រីក​ចម្រើន​នៃ​វិស័យ​ប្រេង​ថ្ម សហរដ្ឋអាមេរិក​មាន​គម្រោង​សាងសង់​បំពង់​នាំ​ប្រេង​ថ្មី ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​នាំ​ចូល​ប្រេង​ពី​ប្រទេស​កា​ណា​ដា កាន់តែ​ច្រើន​ជាង​មុន ។ ប៉ុន្តែ​វា​ក៏​បាន​ផ្លាស់​ប្តូរ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អា​មេ​រិ​ក​ផង​ដែរ ។

ពេល​នេះ ក្រុមហ៊ុន​អា​មេ​រិ​ក​ផ្តោត​សំខាន់​លើ​ការ​បន្ថែម​បំពង់​នាំ​ប្រេង​ក្នុងស្រុក និង​ច្រក​នាំ​ចេញ​ក្នុង​តំបន់​ឈូង​សមុទ្រ ដើម្បី​នាំ​ចេញ​ប្រេង​អា​មេ​រិ​ក​ទៅ​បរទេស ។

អ្នកជំនាញ​គិត​ថា ការ​នាំ​ចេញ​ប្រេង​របស់​អា​មេ​រិ​ក​អាច​នឹង​លូតលាស់​បាន​ប្រមាណ​ពី​៤​ទៅ​៥​លាន​ធុង​ក្នុង​១​ថ្ងៃ ដែល​ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់​ថា តើ​ទីផ្សារ​ណា​នឹង​ទិញ​ប្រេង​បន្ថែម​ទៀត​។ ប្រសិនបើ​សហរដ្ឋអាមេរិក​អាច​រក្សា​តម្លៃ​មាន​ភាព​ប្រកួតប្រជែង​បាន​នោះ ពួក​គេ​អាច​នឹង​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ