ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ តារា​កំប្លែង​នាយ សាន​ម៉ៅ​ សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ ​សាន ម៉ៅ​ ដែល​ល្បី​ថា ​ឈឺ​ជំងឺ​ទឹកនោម​ផ្អែម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ ស្រាប់តែ​កាលពី​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០១៨​…

រាជធានី​ភ្នំពេញ ៖ នាយ ​សាន ម៉ៅ​ ដែល​ល្បី​ថា ​ឈឺ​ជំងឺ​ទឹកនោម​ផ្អែម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ ស្រាប់តែ​កាលពី​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០១៨​ បាន​ធ្វើទុក្ខ​ស្ល​ឈាម​រហូត​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។

បើ​យោង​តាម​ការ​ប្រកាស​ពី​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា​ ជា​ប្រធាន​បាន​ផ្តល់​ជូន​សមាជិក​ឱ្យ​ជ្រាប​ថា ​លោក ​សាន ម៉ៅ​ មានឈ្មោះ​ពិត ​ធូ ចំ​រ៉ុ​ង កំពុង​​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​នៅមន្ទីរពេទ្យ​កាល់​ម៉ែត ជួយ​សង្គ្រោះ​អាយុជីវិត​ជា​បន្ទាន់។ ​ដំណឹង​នេះ ​បាន​ធ្វើ​ឱ្យ​សិល្បករ​ទាំង​អស់​ព្រួយបារម្ភ​បំផុត​ ព្រោះ​នាយ​ សាន ម៉ៅ​ជា​សិល្បករ​ល្បីល្បាញ​ឈរជើង​បម្រើ​សិល្បៈ​យូរ​ឆ្នាំមក​ហើយ ​និង​មាន​ជំនាញ​សមត្ថ​ភាព​​ដ៏កម្ររ​ក ដោយ​សារ​លោក​ចេះ​ទាំង​កំប្លែង​ និង​ជា​អ្នក​សម្តែង​ល្ខោនបាសាក់​មាន​ភាព​ស្ទាត់ជំនាញ​។​

ខណៈ​​ពេលដែល​លោក​​ឈឺ ​គេ​ឃើញ​តារា​កំប្លែង​នាយ​ក្រឹម​បាន​ទៅ​សួរសុខទុក្ខ​ ហើយ​ក៏ទទួល​ដំណឹង​ថា ​សិល្បករ​ផ្សេង​ទៀត​ត្រៀម​ទៅ​សួរនាំ​លោក​ សាន ម៉ៅ​ ផង​ដែរ។

ប៉ុន្តែ​យោង​លើ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​របស់​លោក​ អ៊ឹ​ម ជីវ៉ា ​បាន​លើក​ឡើង​ថា «តារា​កំប្លែង​លោក ធូ ចំ​រ៉ុ​ង ហៅ​នាយ​សាន ម៉ៅ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត ដោយសារ​ជំងឺ​បេះដូង​ និង​ទឹក​ក្នុង​សួត​ធ្ងន់ធ្ងរ​។ ខ្ញុំបាទ អ៊ឹម ជីវ៉ា តំណាង​ឱកយ​សមា​គម​សិល្បករ​ខ្មែរ​ដែល​មាន​អ្នក​បង ​ច​ន ច័ន្ទ​ល​ក្ខិណា ​ជា​ប្រធាន និង​បងប្រុស ហេង​ ឡុ​ង បាន​យក​ថវិកា​មក​ឧបត្ថម្ភ​ដល់​នាយ សាន ម៉ៅ នូវ​ថវិកា​ចំនួន​2,000,000 ​លាន​រៀល»។

នេះ​ជា​ព័ត៌មាន​បឋម​ដែល​យើង​ទទួល​បាន​ ហើយក៏រំពឹង​ថា ​លោក ​សាន ម៉ៅ​ នឹង​វិល​មក​រក​​​ស្ថានភាព​ប្រសើរ​ឡើង​វិញ​មិន​ធ្ងន់ធ្ងរ​ជាង​នេះ​។​ កន្លង​មក ​អាកា​រៈ​របស់​លោក ​សាន ម៉ៅ​ គឺ​មាន​ជំងឺ​ទឹកនោមផ្អែម​យូរ​មក​ហើយ ​ប៉ុន្តែ​ស្ថានភាព​នៅ​អាច​ប្រសើរ ​អាច​បោះ​ជំហ៊ាន​បំពេញការងារ​បាន​ ​ទើបតែ​ពេល​នេះ​ទេ​ ដែល​លោក​នៅ​មន្ទីរពេទ្យ​ ហើយ​ធ្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ