ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ង់រ៉ូវែរ​បើក​រត់ លុះឃាត់បានភ្ញាក់ ព្រោះ​ម្នាក់ជា​ស្វាមីតារាចម្រៀង​ដ៏ល្បី​​នៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៧ មីនា នេះ ក្នុងឧ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង ដោយ​ក្នុង​នោះភាគី​ខាង​រថយន្តមានមនុស្ស២នាក់ ​​ហើយ​​​​​ម្នាក់​ជា​ស្វាមី​របស់​​​តារាចម្រៀង​ដ៏​ល្បី​​​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៧ មីនា នេះ ក្នុងឧ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង ដោយ​ក្នុង​នោះភាគី​ខាង​រថយន្តមានមនុស្ស២នាក់ ​​ហើយ​​​​​ម្នាក់​ជា​ស្វាមី​របស់​​​តារាចម្រៀង​ដ៏​ល្បី​​​ក្នុង​ប្រទេស​កម្ពុជា ។

សេចក្តីរាយការណ៍​បន្ត​ថា ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បាន​កើតឡើង​ត្រង់​ចំណុច​មហាវិថី​ព្រះ​​សុរាម្រិ​ត​ ដោយ​រថយន្ត​ម៉ាករ៉ង់រ៉ូវែរបាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ​កំពុង​ចត​ស្ងៀម​លើ​​ចិញ្ចើម​ផ្លូវ ​បណ្តាល​​​ឱ្យរង​​​ខូច​ខាត (រថយន្តជ្រុះកាងមុខខាងឆ្វេង ) ។ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់នោះទេ​ ។ ហើយ​ពេល​នោះ ខាង​រថយន្ត​មិន​​បាន​ឈប់ ​ដើម្បី​ដោះស្រាយ​​ទេ​បែរ​​ព្យាយាម​បើក​រត់ រហូត​ដល់​ចំណុច​គល់​ស្ពាន​នាគ​ក្បែរ​វត្ត​ភ្នំ ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​ស្ទាក់​​បាន​​ទាំង​រថយន្ត​ទាំង​មនុស្ស​ ​។

តែ​ទោះបីជា​យ៉ាងណា​​ ក្រោយ​ពី​បាន​ឃាត់​រថយន្ត​និង​មនុស្សហើយ ទាំងអស់​គ្នារួមជាមួយ​ភាគីខាង​ម៉ូតូ​បាន​ចរចា​​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា ដោយ​ខាង​រថយន្ត​ព្រម​សង​ថ្លៃ​សំណង​​ជាង៤០០​ដុល្លារ ​​ទៅ​​ខាង​ម៉ូតូ ដើម្បី​
​ប​​ញ្ចប់​រឿង ។ ​

អត្ថបទសរសេរ ដោយ