រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារជិះម៉ូតូរវល់តែងាកមើលគេ បានជ្រុលទៅបុកជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ១គ្រឿង បណ្តាលឱ្យដួលបោកក្បាល និងរបួសជង្គង់ខាងឆ្វេងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៣ មករា នៅតាមផ្លូវលេខ៤១BT ចំណុចភូមិសន្សំកុសល២ ក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ តែម្ចាស់រថយន្តបានចេញថ្លៃព្យាបាល១០០ដុល្លារទៅស្ត្រីរងគ្រោះ ។
អ្នកបើករថយន្តឡិចស៊ីស បានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តជិះគ្នា៣នាក់ ក្នុងទិសដីពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូគុបជ្រុង៧០ ពណ៌ទឹកសមុទ្រ ពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្រាប់តែស្ត្រីអ្នកបើកម៉ូតូរវល់តែងាកមើលគេក៏ជ្រុលមកបុករថយន្តចំហៀងខាងឆ្វេង បណ្តាលឱ្យដួលបោកក្បាល និងរបួសជង្គង់ខាងឆ្វេង។ ស្រ្តីរងគ្រោះឈ្មោះគឹម សុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ភាគីទាំងពីរបានធ្វើការដោះស្រាយគ្នានៅកន្លែងកើតេហតុ ដោយខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលចំនួន១០០ដុល្លារ ៕
ចែករំលែកព័តមាននេះ