ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​បា.ញ់​ប្លន់​យក​កាបូប​ប្រាក់​3​ម៉ឺន​ដុល្លារ​ពី​អ្នក​ទទួល​បញ្ចាំ​ក្នុង​កាស៊ីណូ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ថៅកែ​​ទទួលបញ្ចាំ​​២​នាក់​​ប្ដី​ប្រ​ពន្ធ​​​នៅកាស៊ីណូ​​ណាហ្គា​​ បាន​​ត្រូវក្រុម​ចោរ​​​២នាក់​​​​ប្រ​ដាប់​​អាវុធ​​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​​ធ្វើសកម្ម​ភាព​​​តាម​​បា.ញ់​ប្រហារ​​​ចំនួន​ពីរ​គ្រាប់​​​ប្លន់​យក​​កាបូប​ប្រាក់​​ទៅ​បាត់ ​ដែល​តាម​ប្រភ​ព​ព័ត៌​មាន​​​​​ថា ប្រាក់​​នៅ​ក្នុងកា​បូប​​​​​នោះ​មាន​​ចំនួន​​ជិត​៣​​ម៉ឺន​ដុល្លារ​​​ កាលពី​​វេលាម៉ោង​​​៨ និង​​១៥នាទី​​យប់ថ្ងៃទី​​​២ មករា​​ ២០១៣ ​នៅ​​​​ពេល​មក​ដល់​មុខ​​ផ្ទះ​របស់​ខ្លួន​​លេខ​៧៨​ ផ្លូវបេតុង

រាជធានី​ភ្នំពេញ  ៖​ ថៅកែ​​ទទួលបញ្ចាំ​​២​នាក់​​ប្ដី​ប្រ​ពន្ធ​​​នៅកាស៊ីណូ​​ណាហ្គា​​ បាន​​ត្រូវក្រុម​ចោរ​​​២នាក់​​​​ប្រ​ដាប់​​អាវុធ​​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​​ធ្វើសកម្ម​ភាព​​​តាម​​បាញ់​ប្រហារ​​​ចំនួន​ពីរ​គ្រាប់​​​ប្លន់​យក​​កាបូប​ប្រាក់​​ទៅ​បាត់ ​ដែល​តាម​ប្រភ​ព​ព័ត៌​មាន​​​​​ថា ប្រាក់​​នៅ​ក្នុងកា​បូប​​​​​នោះ​មាន​​ចំនួន​​ជិត​៣​​ម៉ឺន​ដុល្លារ​​​ កាលពី​​វេលាម៉ោង​​​៨ និង​​១៥នាទី​​យប់ថ្ងៃទី​​​២ មករា​​ ២០១៣ ​នៅ​​​​ពេល​មក​ដល់​មុខ​​ផ្ទះ​របស់​ខ្លួន​​លេខ​៧៨​ ផ្លូវបេតុង​​ក្រុមទី​១២ ​ភូមិ​ព្រែក​តាគង់៣ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ ។

​តាម​ប្រភព​​ព័ត៌មាន​​​​ពី​កន្លែង​កើ​ត​ហេតុ​​​​ឱ្យ​ដឹង​ថា ​ស្ត្រី​អាជីវករ​​ដែល​​​ត្រូវ​ចោរ​ប្លន់​​នេះ​ឈ្មោះ​​សយ ​គន្ធា អាយុ​​៣១ឆ្នាំ ​មានទី​លំនៅ​​​​​ក្នុង​ភូមិ​ខាង​លើ​​ ។​​ ស្ត្រី​​​ជា​ប្រ​ពន្ធ​​បាន​​ត្រូវ​​​​​ក្រុម​ចោរ​​ប្លន់​​​បាញ់​ចំ​ក្បាល​​​ជង្គង់​​មួយ​គ្រាប់​​​ និង​ត្រូវ​​​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរពេទ្យ​កាល់​ម៉ែត​​​ភ្លាម​ៗ​ ។
​ប្រភព​ព័ត៌មាន​​​ជុំ​វិញ​​ហេតុ​ការណ៍​​ខាង​លើ​នេះ​​ឱ្យ​ដឹង​ថា ​​​​ស្ត្រីឈ្មោះ​​សយ គន្ធា បានជិះរថយន្ត​ឡិច​ស៊ីស​​RX​​​​៣៣០​​​ ពណ៌ស ​ជាមួយ​​ប្ដី​​ធ្វើ​​ដំណើរ​​ចេញ​ពីកាស៊ីណូ​​ណាហ្គា​​​ឆ្ពោះ​​មក​លំនៅ​​​ឋាន​​​​​​វិញ​ដូច​ធម្ម​តា​ ។ លុះពេល​​​មក​ដល់មុខ​​​​​​ផ្ទះ​ក៏​បាន​​ឈប់​រថយន្ត​​បំណង​​​ថយ​ចូល​ផ្ទះ​​ ​។ ចំណែក​​​ប្រពន្ធ​​ក៏​ចុះ​​ពី​រថយន្តមុន​​​ដោយ​​ស្ពាយ​កាបូប​​​ប្រាក់​នៅ​ជាប់​​​នឹង​ខ្លួ​ន​ផង​ដែរ​​ ។ ​ខណៈនោះស្រាប់​​តែ​លេច​​​មុខ​​​ចោរ​ប្លន់​​​​មាន​គ្នា​ពីរ​នាក់​​​​ជិះ​​ម៉ូតូ​​សេ​១២៥​​ ពណ៌ខ្មៅ  ស៊េរី​​២០០៨​ មួយ​គ្រឿង​​​មក​ដល់ធ្វើ​​សកម្ម​ភាព​​​ភ្ជង់​​ និងបាញ់​​ប្រហារ​​ចំនួន​ពីរ​គ្រាប់​​ដណ្ដើម​​យកកាបូប​ប្រាក់​​ពីស្ត្រី​​​​ជា​ប្រ​ពន្ធ​​​​រួច​ឡើង​​ជិះ​​ម៉ូតូ​​​ដែលបក្ស​ពួក​​បញ្ឆេះ​ចាំ​រួច​ជា​ស្រេច​​​គេច​ខ្លួន​​ទៅ​បាត់​​ស្រមោល​គឺ​តាម​មក​ប​្លន់​ឆៅ​តែ​ម្ដង​​​អត់​និយាយ​មួយម៉ាត់​សោះ​​​​ ​។

​ចំពោះករណី​​ខាង​លើ​នេះ​​ សមត្ថកិច្ច​​មូល​ដ្ឋាន​កំពុង​ធ្វើ​​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​មុខសញ្ញា​​ចោរ​​ប្លន់​​ប្រដាប់​អាវុធ​​​ដើម្បី​ចាប់​​ខ្លួន​យកមក​​ផ្ដន្ទា​ទោស​​តាមច្បាប់​​ ។​ ​សូម​បញ្ជាក់​​ថា នេះ​ជា​​ករណី​ទីមួយ​​​ហើយ​​ សម្រាប់​ដើម​​ឆ្នាំ​​២០១៣​​​នេះ​​ អំពី​សភា​ព​ការណ៍​ប្លន់​ប្រដាប់​អាវុធ​​ដែលបាន​កើត​​ឡើង​​គួរ​ឱ្យ​​ភ័យ​ខ្លាច​​​សម្រាប់​ប្រជាពលរដ្ឋ​​ស្លូត​ត្រង់​​​រស់​នៅ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។

​គួរបញ្ជាក់​ថា ​​ក្រោយ​ពីកើត​ហេតុ​​សមត្ថកិច្ច​​បាន​ចុះ​​ទៅពិនិត្យ​​ដល់ទី​​កន្លែង​​​​​រក​ឃើញ​​​សម្ប​ក​គ្រាប់​​កាំភ្លើង​​ម៉ាកកា​​៥៩​ចំនួន​​ពីរ​​នៅ​កន្លែ​ង​កើត​​ហេតុ​​ ។  ដូច្នេះ​​សមត្ថកិច្ច​​អះអាង​ថា ​​​ចោ​រ​ប្លន់​​បាន​​​ប្រើ​​​កាំភ្លើង​​ខ្លី​​​ធ្វើសកម្មភាព​​បាញ់ប្លន់​​នេះ ។

​បញ្ហាគ្រប់គ្រង​​អាវុធ​ជាតិ​ផ្ទុះ​​​នៅ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​​មួយ​មិន​អាច​គ្រប់គ្រ​ង​បាន ​ដោយ​សារ​តែ​​ក្រុម​ខ្មាន់​កាំ​ភ្លើង​​​នៅ​តែមាន​​លទ្ធភាព​ក្នុងការ​​ប្រើ​ប្រាស់​​​ដោយ​មិន​ស្រប​ច្បាប់​​​​​​យ​ក​ទៅ​បាញ់​ប្លន់​​​ ឬ​បាញ់​​ប្រហារ​មនុស្ស​​ដូច​បាញ់​ចាប ហើយ​​ពិត​ជា​​ពិបាក​​ស្រាវជ្រាវ​​​ដើម្បី​ចាប់​ខ្លួន ។​ ​​មាន​ការ​កត់​សម្គាល់​​ថា ​ករណី​​​​ខាង​លើនេះ​​​​មិន​មែន​ជា​ការ​ប្លន់​ដោយ​ចៃ​ដន្យ​​​​នេះ​ទេ ​ដែល​តាម​ការ​សន្និដ្ឋាន​​គឺ​ចោរ​​​បាន​ស្គាល់​ច្បាស់​​​នូវ​ថៅ​កែ​រក​ស៊ី​​​បញ្ចាំ​​ក្នុង​កាស៊ី​ណូ​​នេះ ហើយ​​ឆក់​ឱកាស​តាម​ប្លន់​តែ​ម្ដង​​​ ៕