ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើតវប្បធម៌ព្រៃ.ផ្សៃ…

6 ឆ្នាំ មុន
  • ភ្នំពេញ

រឿង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​…​ឬ​ក្នុង​ទីប្រជុំជន​នានា​ហើយ​បើក​រត់​…​តាម​ពិត​ទៅ​មិនមែន​ខ្លាច​សំណង​ការ​ខូចខាត​…​មិនមែន​ខ្លាចដំណោះស្រាយ​តាម​ផ្លូវច្បាប់​ណាមួយ​ទេ​…​គេ​មិន​ខ្លាច​សង មិន​ខ្លាច​ដោះស្រាយ​បញ្ហា​ទេ​…​។ នេះ​ជា​ទស្សនៈ​ប្រាកដនិយម​…​ចេញពី​គ្រប់​មជ្ឈដ្ឋាន​នានា ដែល​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​បុក​ប៉ះ​តាម​ដងផ្លូវ​ដ៏​មហា​រញ៉េរញ៉ៃ​…​ដ៏​មហា​ស្មោ​គគ្រោក​បច្ចុប្បន្ន​នេះ ។ ទស្សនៈ​មហាជន​និយាយ​ថា​…​ខ្លាច​បំផុត​នោះ គឺ​ទ​ង្វើ​អាក្រក់​របស់​មនុស្ស​មួយ​ក្តាប់​តូច​…​មួយ​ដំបស្វា​…​ខ្លាច​បំផុត​ជនពាល ដែល​យក​កំហឹង​មក​ដោះស្រាយ​…​លើកគ្នា​ត្រសង​តាម​វាយប្រហារ​ដោយ​គ្មាន​មនុស្សធម៌​…​គ្មាន​ត្រា​ប្រណី​…​ជា​មេរៀន និង​ជា​ទម្លាប់​អាក្រក់​ណាស់​សម្រាប់​សង្គម ។…

រឿង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​…​ឬ​ក្នុង​ទីប្រជុំជន​នានា​ហើយ​បើក​រត់​…​តាម​ពិត​ទៅ​មិនមែន​ខ្លាច​សំណង​ការ​ខូចខាត​…​មិនមែន​ខ្លាចដំណោះស្រាយ​តាម​ផ្លូវច្បាប់​ណាមួយ​ទេ​…​គេ​មិន​ខ្លាច​សង មិន​ខ្លាច​ដោះស្រាយ​បញ្ហា​ទេ​…​។ នេះ​ជា​ទស្សនៈ​ប្រាកដនិយម​…​ចេញពី​គ្រប់​មជ្ឈដ្ឋាន​នានា ដែល​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​បុក​ប៉ះ​តាម​ដងផ្លូវ​ដ៏​មហា​រញ៉េរញ៉ៃ​…​ដ៏​មហា​ស្មោ​គគ្រោក​បច្ចុប្បន្ន​នេះ ។

ទស្សនៈ​មហាជន​និយាយ​ថា​…​ខ្លាច​បំផុត​នោះ គឺ​ទ​ង្វើ​អាក្រក់​របស់​មនុស្ស​មួយ​ក្តាប់​តូច​…​មួយ​ដំបស្វា​…​ខ្លាច​បំផុត​ជនពាល ដែល​យក​កំហឹង​មក​ដោះស្រាយ​…​លើកគ្នា​ត្រសង​តាម​វាយប្រហារ​ដោយ​គ្មាន​មនុស្សធម៌​…​គ្មាន​ត្រា​ប្រណី​…​ជា​មេរៀន និង​ជា​ទម្លាប់​អាក្រក់​ណាស់​សម្រាប់​សង្គម ។

ទស្សនៈ​មហាជន​សម្តែង​ចេញ​ថា​…​ដោយសារ​ទ​ង្វើ​មហា​អាក្រក់​របស់​មនុស្ស​មួយ​ក្តាប់​តាម​ចងកំហឹង​…​យ៉ាង​អមនុស្សធម៌​ក្រៅច្បាប់​បែប​នេះ​ហើយ​…​ជា​ឥទ្ធិពល​ជម្រុញ​ឱ្យ​អ្នក​បើក​យានយន្ត ទោះ​ខុស​ក្តី ត្រូវ​ក្តី​…​ត្រូវ​តែ​បើក​រត់​យករួចខ្លួន​សិន​…​រឿង​ងាប់​រស់​ដោយ​ចរាចរណ៍​…​ចាំ​ដោះស្រាយ​តាម​ក្រោយ​…​។

ជីវិត​ស្លាប់​រស់​ដោយ​ចរាចរណ៍​តាម​ដងផ្លូវ​…​វា​មានច្បាប់​ដោះស្រាយ​…​ដោយសារ​មេរៀន​អាក្រក់​ដែល​កើត​មាន​…​ដូច​ជា​លើកគ្នា​ទាំង​ហ្វូង​ដេញ​តាម​ចាប់​…​វា​កាន់តែ​ធ្វើ​ឱ្យ​អ្នក​បើក​រត់​…​កាន់តែ​ភ័យ កាន់តែ​បើក​រត់
ទៀត​…​។ ពេល​ដេញចាប់​បាន​គួរតែ​នាំ​យក​ទៅ​ឱ្យ​ច្បាប់​ដោះស្រាយ​…​មិនមែន​ខ្លួនឯង​ប្រើ​ច្បាប់​ព្រៃ​ទេ ! នេះ​ជា​ទ​ង្វើ​អាក្រក់​…​ក្លាយជា​វប្បធម៌​អាក្រក់​…​។

តើ​វប្បធម៌​អាក្រក់​នេះ​កើត​ចេញពី​ពេល​ណា ?​…​តើ​ជាតិ​មនុស្ស​ដែល​តាម​ប្រហារ​មនុស្ស​ក្រៅច្បាប់​នេះ​…​កើត​មាន​ក្នុង​សម័យ​ណា ? ចេញ​មក​ពី​ប្រភព​ណា ?

តាម​ទស្សនៈ​មជ្ឈដ្ឋាន​ខ្លះ​និយាយ​ថា​…​សម័យ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស​…​សម័យ​មាន​បក្ស​ប្រឆាំង​មិន​គោរព​ច្បាប់​…​ជា​សម័យ​មនុស្ស​ចងកំហឹង​…​មិន​គោរព​សិទ្ធិ​មនុស្ស​…​តាម​វាយ​សម្លាប់​មនុស្ស​…​ឆក់​ឱកាស​លួច​ទ្រព្យសម្បត្តិ​អ្នក​រង​គ្រោះ​ទៀត​…​តាម​ដងផ្លូវ​កណ្តាល​រាជធានី​…​។​ល​។

គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​…​បើ​គេ​បើក​រត់​ដោយ​ខ្លាច​…​ម៉េច​មិនចាប់​ឱ្យ​ប៉ូលិស ? ម៉េច​ក៏​ទៅ​តាម​វាយ
សម្លាប់​…​វាយ​កម្ទេច​យានយន្ត​គេបែប​នេះ ? មិនមែន​ជា​វប្បធម៌​ពា​លា​ព្រៃផ្សៃ​ណាស់​ទេ​ឬ ?​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ