ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ព្រះអង្គ​ណាស់ ដោយ​មិន​ចង់​លំបាក​ដល់​គេ​គ្រប់​គ្នា

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ព្រះ​ចៅអធិការ​វត្ត​សំរោង​មាន​ជ័យ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​ក៏​សម្លាប់​ខ្លួន ដែល​ករណី​អត្តឃាត​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​វត្ត សំរោង​មាន​ជ័យ…

ខេត្តកំពង់ធំ ៖ ព្រះ​ចៅអធិការ​វត្ត​សំរោង​មាន​ជ័យ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​ក៏​សម្លាប់​ខ្លួន ដែល​ករណី​អត្តឃាត​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​វត្ត សំរោង​មាន​ជ័យ ហៅ​វត្ត​លា​ពាក្យ ក្នុង​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ព្រះ​ចៅអធិការ​វត្ត​សំរោង​មាន​ជ័យ ហៅ​វត្ត​លា​ពាក្យ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ករ​សម្លាប់​ខ្លួន ដោយសារ​តែ​តូចចិត្ត​នឹង​មាន​រោគា​ប្រចាំ​កាយ អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រះ​អង្គ​មាន​ព្រះ​នាម ឈាង លី ព្រះ​ជន្ម​៥៩​ព្រះ​វស្សា គង់នៅ​វត្ត​ខាងលើ ។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​វស្សា​មក​ហើយ ព្យាបាល​យ៉ាងណា​ក៏​មិនជា រហូត​ធ្វើ​ឲ្យ​ព្រះ​អង្គ​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត និង​មិន​ចង់​ឲ្យ​ឧបាសក ឧបាសិការ ព្រមទាំង​គណៈ កម្មាធិការ​ចំនុះ​ជើងវត្ត មានការ​លំបាក​ដោយសារ​ព្រះ​អង្គ ក៏​សម្រេច​ធ្វើ​អត្តឃាត​តែ​ម្ដង ដើម្បី​បញ្ចប់​កម្ម​ពៀរ​ឲ្យ​ផុត​ពីលើ​នេះ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ក៏​ប្រគល់​ជូន​គណៈកម្មការ​វត្ត​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ