ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីផ្សារ​មិន​គួរ​ណា​ជួប​រឿង​អកុសល​សោះ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់ រង​របួសធ្ងន់​នឹង​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​ដោយ​ខ្លួនឯង បើកបរ​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ផ្លូវ ចូល​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិ​នា​នេះ ។…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់ រង​របួសធ្ងន់​នឹង​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​ដោយ​ខ្លួនឯង បើកបរ​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ផ្លូវ ចូល​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិ​នា​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ចុះ​ពីលើ​ភ្នំ​ដងរ៉ែក ស្ថិត​នៅ​ចង្កេះភ្នំ ក្នុងភូមិ​ជប់​គគី ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ក្រឡាប់​គោ​យន្ត​កន្ត្រៃ​ទី​១-​ឈ្មោះ ធៀប ធិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកបើកបរ​គោ​យន្ត​រង​របួសស្រាល ទី​២-​ឈ្មោះ ធៀប ទ្រា​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រង​របួសធ្ងន់ ទី​៣-​ឈ្មោះ រិ​ត ត្រេ​ត ភេទ​ស្រី​អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់ និង​៤- ឈ្មោះ ធិ​ន ស្រី​ហម ភេទ​ស្រី រង​របួសធ្ងន់ ជន​រង​គ្រោះ​ទាំង​៤​នាក់ រស់នៅ​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើកបរ​គោ​យន្ត​កន្ត្រៃ​ទៅ​មាត់ច្រក​តំបន់​ជប់​គគី ដោយ​មាន​គោលបំណង​ទិញ​សម្ភារ​ប្រើប្រាស់ និង​ទំនិញ​ផ្សេង​ៗ​ទៀត ខណៈ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​ស្រាល​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​ខេត្ត​បូ​រិ​រាំ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ