ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ទទួល​ពានរង្វាន់​ភាពយន្ត​អូ​ស្ការ​ប្រចាំឆ្នាំ​២០១៨

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​សិល្បៈ និង​ភាពយន្ត​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​លទ្ធផល និង​ប្រគល់​រង្វាន់​តុក្កតា​មាស ឬ​«Oscar ២០១៨» នៅ​ឯ​មហោស្រព «Dolby Theatre»…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​សិល្បៈ និង​ភាពយន្ត​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​លទ្ធផល និង​ប្រគល់​រង្វាន់​តុក្កតា​មាស ឬ​«Oscar ២០១៨» នៅ​ឯ​មហោស្រព «Dolby Theatre» ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ឆ្នាំ​នេះ​គឺជា​លើក​ទី​៩០ ។

សម្រាប់​ភាពយន្ត​រឿង​«The Shape of Water» ជា​ខ្សែភាពយន្ត​មនោសញ្ចេតនា​រៀបរាប់​ពី​ក្ដី​ស្រឡាញ់​រវាង​សត្វ​មានជីវិត​ទាំង​នៅ​លើគោក និង​ក្នុង​ទឹក​នៅ​ក្នុង​បន្ទប់ពិសោធន៍​របស់​រដ្ឋាភិបាល​ក្រោយ​ពេល​សង្គ្រាម ជាមួយ​ស្ត្រី​បុគ្គលិក​អនាម័យ​គ​ថ្លង់​ម្នាក់​ដណ្ដើម​បាន​៤​រង្វាន់ ក្នុង​ចំណោម​១៣​សាខា រួម​មាន​ភាពយន្ត​ដ៏​លេចធ្លោ​របស់​អ្នកដឹកនាំ​រឿង​ដោយ​លោក Guillermo del Toro ជនជាតិ​ម៉ិ​ក​ស៊ិ​ក អម​ដោយ​តន្ត្រី​ដ៏​ពីរោះ​របស់​លោក Alexandre Desplat ជនជាតិ​បារាំង ។

ចំពោះ​ពានរង្វាន់​ការ​សំដែង​ឆ្នើម​ផ្នែក​បុរស​បាន​ទៅ​លើ​លោក Gary Oldman ជនជាតិ​អង់គ្លេស អាយុ​៥៩​ឆ្នាំ និង​ជា​រង្វាន់​អូ​ស្ការ​លើក​ដំបូង​របស់​គេ ។

ដោយឡែក​សម្រាប់​នាង​Frances McDormand បាន​ទទួល​រង្វាន់​ជា​តារា​សម្តែង​ដ៏​ពេញ​និយម និង​ជា​លើក​ទី​២ ចាប់តាំងពី​ឆ្នាំ​១៩៩៧ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ