ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​ទាហាន​ខ្មែរ​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មេទ័ព មេកង​ពល នាយទាហាន និង​ពល​ទាហាន ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី និង​ដែន​អធិបតេយ្យ​ជាតិ​មិន​ឲ្យ​ប្រទេស​ជិតខាង​ឈ្លានពាន​បាន​១​មី​លី​ម៉ែត្រ​ឡើយ ។…

ខេត្តស្ទឹងត្រែង ៖ មេទ័ព មេកង​ពល នាយទាហាន និង​ពល​ទាហាន ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី និង​ដែន​អធិបតេយ្យ​ជាតិ​មិន​ឲ្យ​ប្រទេស​ជិតខាង​ឈ្លានពាន​បាន​១​មី​លី​ម៉ែត្រ​ឡើយ ។ ការ​ប្តេជ្ញា​ចិត្ត​របស់​មេទ័ព មេកង​ពល នាយទាហាន និង​ពល​ទាហាន បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល លោក សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អ​ញ្ជើ​ចុះ​សាកសួរ​សុខទុក្ខ នាយទាហាន ពល​ទាហាន និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង​ដែក កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ ។

ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត មេបញ្ជាការ​កងពលតូច​១២៨ បាន​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ការ​ជាតិ​មាតុភូមិ ការពារ​បូរ​ភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ​មិន​ឲ្យ​ប្រទេស​ជិតខាង​ឈ្លា​ន​នោះ​ឡើយ និង​សូម​ប្តេជ្ញា​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋធម្មនុញ្ញ ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្រម​ច្បាប់​ដែល​បាន​កើតឡើង​ដោយ​ការ​បោះ​ឆ្នោត​ដោយ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ និង​ប្រឆាំង​ដាច់ខាត​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ចលនា​បះបោរ​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ជាតិ​ធ្លាក់​ក្នុង​ភាព​វឹកវរ ។

ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការ​រង នៃ​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ បាន​បញ្ជាក់​ថា កងពលតូច​អន្តរាគមន៍​លេខ​១២៨ ដែល​បាន​ឈរជើង​ការពារ​ខ្សែរ​បន្ទាត់​ព្រំដែន​នៅ​ពេល​នេះ មិនមែន​មាន​តួនាទី​ត្រឹមតែ​ការពារ​ដឹក​ដី​ប៉ុន​នោះ​ទេ តែ​ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ ការពារ​ដែនជំរកសត្វព្រៃ និង​ការពារ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ មិន​ឲ្យ​ធនធានធម្មជាតិ​ទាំងនោះ​ត្រូវ​បាត់បង់​ដោយ​ជន​ទុច្ចរិត​បំផ្លិចបំផ្លាញ​ឡើយ ។

លោក​បន្ត​ថា កងពលតូច​អន្តរាគមន៍​លេខ​១២៨ និង​យោធភូមិ​ភាគ​ទី​១ បាន​សហ​ការណ៍​គ្នា​យ៉ាង​ជិត​ស្និត​ជាមួយនឹង​ក្រសួងបរិស្ថាន ក៏​ដូច​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​ឈរជើង ដើម្បី​ការពារ​ធនធានធម្មជាតិ និង​ការពារ​ព្រៃឈើ​ដ៏​ស​ប្បូ​បែប​នេះ​មិន​ឲ្យ​បាត់បង់ ។ ក្នុង​ឱកាស​ចុះ​សួ​សុខទុក្ខ​កង​ទ័​ព្ទ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​សម្តែង​នូវ​ការ​កោតសរសើរ ចំពោះ​ភាព​អង់អាច​ក្លាហាន និង​មនសិការ​ស្នេហា​ជាតិ​របស់​បងប្អូន​កងទ័ព រួម​ទាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ឈរជើង​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី និង​ធនធានធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​នៅ​គង់​វង​យូរអង្វែង​តទៅ​មុខ​ទៀត ។

លោក​មាន​ប្រសាសន៍​ថា កិច្ច​ការពារ​ទឹកដី​ជា​កាតព្វកិច្ច​ចំបង​របស់​កង​ទ​ព័​យើង​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជាជន ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ជា​មុខ​ដឹកនាំ​បាន​រៀបចំ​ឲ្យ​មាន​បង្គោល​ព្រំដែន មាន​ផ្លូវ ស្ពាន អភិវឌ្ឍន៍​សម្រាប់​ទុក​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​ភូមិសាស្ត្រ​ទឹកដី​ប្រទេស​ខ្លួន ។

គួ​បញ្ជាក់​ថា កងពលតូច​អន្តរាគមន៍​លេខ​១២៨ ត្រូវ​បាន សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បង្កើត​ឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៧ នេះ ក្រោយ​ពេល​ដែល​កងទ័ព​ឡាវ​ដក​ចេញពី​ដី​កម្ពុជា​ក្នុង​តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ា​ង ។ បច្ចុប្បន្ន​នេះ​កងពល​អន្តរាគមន៍​លេខ​១២៨ នៃ​យោធភូមិ​ភាគ​ទី​១ កំពុង​ឈរជើង​ជើងការ​ពារ​បូរណភាព​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ