ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​សង្កត់​កម្មករ​ម្នាក់ ខណៈ​ពេល​ចុះ​ស្វាន និង​ដាប់​គ្រឹះ​សសរ(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្មករ​ម្នាក់​ត្រូវ​ដី​បាក់​សង្កត់​ក្នុង​រណ្តៅ ខណៈ​ចុះ​ទៅ​ដាប់ ឬ​ស្វាន​សសរ​គ្រឹះ ដើម្បី​ចាក់​បេតុង​ត​សសរ​ថ្មី​បង្ក​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា​នេះ នៅ​ភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្មករ​ម្នាក់​ត្រូវ​ដី​បាក់​សង្កត់​ក្នុង​រណ្តៅ ខណៈ​ចុះ​ទៅ​ដាប់ ឬ​ស្វាន​សសរ​គ្រឹះ ដើម្បី​ចាក់​បេតុង​ត​សសរ​ថ្មី​បង្ក​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា​នេះ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ជៀប ចេក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ប្រភព​ពី​កម្មករ​រួម​អាជីព​ម្នាក់​ឈ្មោះ លាភ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រាប់​ថា ដំបូង​កម្មករ​ចុះ​ទៅ​ក្នុង​រណ្តៅ​ដី ដើម្បី​ស្វាន ឬ​ដាប់​សសរ​គ្រឹះ​នោះ​មាន​៤​នាក់ លុះ​កំពុងធ្វើការ​ស្រាប់តែ​បាក់​រណ្តៅ​ដី​កប់​បាត់ ជន​រង​គ្រោះ ខណៈ​គាត់ និង​កម្មករ​៣​នាក់​ទៀត នៅ​រណ្តៅ​ផ្សេង​ឮ​ក៏​នាំ​គ្នា​កាយ​ដី​រក​ជិត​២​នាទី ទើប​ឃើញ​ក្បាល​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​កាយ​បន្ត​កន្លះ​ម៉ោង​ទើប​យក​ជន​រង​គ្រោះ​ពីរ​ណ្តៅ​កើតហេតុ​បាន ។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​កម្មករ​រួម​អាជីព​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ទៅ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ដែល​នៅ​ក្បែរ​នោះ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។

គួរ​បញ្ជាក់​ថា ករណី​ដូច​ខាងលើ​កន្លង​មក​ក៏​ធ្លាប់​កើត​មាន​ដែរ ក្នុងភូមិ​បា​លិ​លេ​យ្យ​ខាងលិច​ធនាគារ​អេ​ស៊ី​លី​ដា ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ខណៈ​កម្មករ​ម្នាក់​ចុះ​ទៅ​យក​ម៉ូ​ទ័​រ​បូមទឹក​ស្រាប់តែ​បាក់​ដី​សង្កត់​ស្លាប់​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ