ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​គោក្របី​ស៊ី​ឈូក​ទើប​ធ្វើ​បែប​នេះ តែ​មានអី​បែរជា​ស្លា.ប់​មនុស្ស

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​អ្នក​ដាំ​ឈូក​ម្នាក់​រាយ​ខ្សែលួស​ត​ភ្លើង​ឲ្យ​ឆក់​គោក្របី បែរជា​ឆក់​មនុស្ស​ស្លាប់​ត្រូវ​ចាប់ខ្លួន​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ត្រពាំង​ឆ្ដោ ក្នុងភូមិ​សាស្ត្រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ បុរស​អ្នក​ដាំ​ឈូក​ម្នាក់​រាយ​ខ្សែលួស​ត​ភ្លើង​ឲ្យ​ឆក់​គោក្របី បែរជា​ឆក់​មនុស្ស​ស្លាប់​ត្រូវ​ចាប់ខ្លួន​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ត្រពាំង​ឆ្ដោ ក្នុងភូមិ​សាស្ត្រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ជា​កម្ម​សិទ្ធ​របស់​ជនសង្ស័យ​ពាក់ព័ន្ធ និង​ករណី​ខាងលើ​នេះ ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យ៉ា​ន ម៉ក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំព័រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។
ពាក់​ព​ន្ធ័​ករណី​រាយ​ខ្សែលួស​ត​ភ្ជាប់​ចរន្តអគ្គិសនី ដាក់​អាំង​វាំង​ទ័​រ​ភ្ជាប់​ជាមួយ​អា​គុយ​ឲ្យ​ឆក់​គោក្របី ដែល​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​មនុស្ស​ម្នាក់​វិញ ។ នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ យ៉ា​ន ម៉ក់ បាន​សារភាព​ថា រូប​គាត់​បាន​ទៅ​ប្រកប​រប​ដាំ​ឈូក​លក់ នៅ​ចំណុច​ត្រពាំង​ឆ្តោ​ខាងលើ ដោយសារ​តែ​ខឹង និង​គោក្របី​ដែល​តែងតែ​ចូល​មក​ចុះ​ផឹកទឹក និង​ស៊ី​ឈូក​របស់​ខ្លួន​ពេក​ក៏​បាន​យក​ខ្សែលួស​មក​រាយ​ព័ទ្ធ​នៅ​តាម​មាត់​ត្រពាំង រួច​ចាប់​អាំង​វាំង​ទ័​រ​ទុក​ចោល​សម្រាប់​ឲ្យ​ឆក់​គោក្របី​នោះ​ទេ ពីព្រោះ​តែ​វា​បាន​បំផ្លិចបំផ្លាញ​ឈូក​របស់​គាត់ ដោយ​មិន​បានដឹង​ថា ឆក់​មនុស្ស​ស្លាប់​នោះ​ឡើយ ទាល់តែ​នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មិ​នា ក៏​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព ហើយ​មក​ប្រាប់​គាត់​ទើប​ដឹង ។

លោក​អធិការរង​បន្ត​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ប្រជាពលរដ្ឋ​បាន​រាយ​ការ​មក​ថា ប្រទះ​ឃើញ​សព ដោយសារ​តែ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ ជិត​ដល់​មាត់​ទន្លេសាប​ឯណោះ ហើយ​យប់​ទៀត​នោះ កម្លាំង​យើង​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​០៧ បាន​ចុះ​ទៅ​ឃើញ​សព​ត្រូវ​ខ្សែលួស​រុំ​ជាប់​ស្លាប់​ឡើង​ហើម ក៏​នាំ​គ្នា​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មានឈ្មោះ ហ៊ឹ​ម ឡា​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ពិតជា​ស្លាប់​ដោយ​ឆក់ និង​ខ្សែលួស​ប្រា​ដក​មែន ។

បើ​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨ ជាប់​ជាមួយ​នៅ​ប៉ោង​សម្រាប់​យក​ទៅ​ដាក់​អន្ទុង​នៅ​ចំណុច​ខាងលើ ហើយ​ក៏​បាត់​ខ្លួន​មិនឃើញ​មក​ផ្ទះ​រហូត​ដល់​មាន​គេ​ប្រទះ​ឃើញ​សព​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម នៅ​ក្នុង​ទឹក​ត្រពាំង ក៏​រាយការណ៍​ប្រាប់​ដល់​សមត្ថកិច្ច​តែ​ម្តង ករណី​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ