ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​សិច​ស៊ី​យុគ ចិន្តា ជាមួយ​ធម្មជាតិ​នៅ​លើ​កោះ​សង្សារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ចាស់វស្សា​អ្នក​នាង​យុគ ចិន្តា បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​ជា​ថ្មី បន្ទាប់​ពី​ពិធី​ការិនី​រូប​នេះ​បាន​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​របស់​ខ្លួន​ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​លើ​កោះ​សង្សារ ។ រូបភាព​ដែល​អ្នក​នាង​យុគ ចិន្តា…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ចាស់វស្សា​អ្នក​នាង​យុគ ចិន្តា បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​ជា​ថ្មី បន្ទាប់​ពី​ពិធី​ការិនី​រូប​នេះ​បាន​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​របស់​ខ្លួន​ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​លើ​កោះ​សង្សារ ។

រូបភាព​ដែល​អ្នក​នាង​យុគ ចិន្តា បាន​បង្ហោះ​នា​ពេល​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ក្នុង​ពេល​កន្លង​មក​នាង​ហាក់​មិនសូវ​ជា​លេងខ្លួន​បែប​នេះ​ឡើយ ខណៈ​ពេល​ដែល​ភាព​ល្បីល្បាញ​របស់​នាង​ក៏​មិនមែន​បាន​មក​ពី​ភាព​សិច​ស៊ី​នេះ​ដែរ ។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN អ្នក​នាង​យុគ ចិន្តា បាន​បង្អួច​សាច់​ជើង​ដ៏​ស្រ​ឡូ​ន​សខ្ចី​របស់​នាង ជាមួយនឹង​នារី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថៅកែ​ហាង​កែ​សម្រស់​ដ៏​ល្បី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

ជាមួយនឹង​រូបភាព​ដ៏​សិច​ស៊ី និង​សប្បាយ​រីករាយ​នា​ពេល​នេះ អ្នក​នាង​យុគ ចិន្តា មិន​បាន​អធិប្បាយ​អ្វី​ឡើយ ដោយ​នាង​គ្រាន់តែ​បញ្ជាក់​ថា​«​រីករាយ​ថ្ងៃ​ខួបកំណើត​ណា​សម្លាញ់ !
ស្រលាញ់​គ្នា​គ្មាន​នរណា​កំណត់ ជឿជាក់​លើ​គ្នា​យើង​ជា​អ្នក​កំណត់កោះ​សង្សារ​ទីកន្លែង​ដែល​យើង​ប្រាថ្នា ទៅ​ដល់​ពេល​ណា​ចិត្ត​យើង​ជំពាក់ ពួក​យើង​ពីរ​នាក់​ក្លាយជា​អ្នក​ជំពាក់​ស្នេហ៍​កោះ​សង្សារ​ហើយ »​។

យ៉ាងណា​ក៏​ដោយ​តាម​រយៈ​រូបភាព​ទាំង​អស់នោះ​អ្នក​នាង​យុគ ចិន្តា បាន​ទទួល​ការ​កោតសរសើរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​មួយ​ចំនួន​ទៅ​លើ​រូប​សម្រស់​របស់​នាង​នា​ពេល​នេះ ។
បើ​ទោះបីជា​មាន​វ័យ​ច្រើន​បន្តិច និង​មានកូន​ស្រី​ជិត​ពេញក្រមុំ​ទៅ​ហើយ​ក្តី ប៉ុន្តែ​អ្នក​នាង យុគ ចិន្តា ត្រូវ​គេ​មើលឃើញ​ថា នាង​នៅ​តែ​រក្សា​បាន​រូប​សម្រស់​របស់​នាង​ឱ្យ​នៅ​តែ​ស្រស់​​ស្អាត​ជា​និច្ច ។

ជា​រឿយ​ៗ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​អ្នក​នាង​យុគ ចិន្តា បាន​ចំណាយពេល​ដើរ​កម្សាន្ត​តាម​ទី​តំបន់​ទេសចរណ៍​នានា​ក្នុង​ពេល​ដែល​នាង​បាន​ស្បើយ​ការងារ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ។

អ្នក​នាង​យុគ ចិន្តា នៅ​តែ​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ និង​ក្តី​សុខ​ជាមួយ​កូនស្រី​ដ៏​ស្រស់​ស្អាត​របស់​នាង​ជា​បន្តបន្ទាប់ បើ​ទោះបីជា​រហូត​មក​ដល់​ពេល​នេះ នាង​នៅ​មិន​ទាន់​បង្ហាញមុខ​ស្វាមី​របស់​នាង​ក៏​ដោយ ។

អ្នក​នាង​យុគ ចិន្តា នៅ​តែ​រក្សា​តំណែង​ជា​ពិធី​ការិនី​ដ៏​ល្បីល្បាញ​របស់​ខ្លួន​ដដែល​រហូត​មក​ដល់​ពេល​នេះ បើ​ទោះបីជា​អ្នក​នាង​បាត់​ដៃគូ​របស់​នាង​គឺ​លោក​អ៊ិត សេដ្ឋា ក៏​ដោយ។

បើ​ទោះបីជា​អ្នក​នាង​យុគ ចិន្តា បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​លើ​ផ្នែក​ពិធី​ការិនី​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​ហាក់​មិនសូវ​ជា​អើពើ​ចូល​ប្រឡូក​ទៅ​នឹង​ការងារ​សម្តែង ឬ​ការងារ​សិល្បៈ​​ផ្សេង​ក្រៅពី​អាជីព​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ