ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​នី ក្វា​ន់ បង្អួត​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផ្លែផ្កា​ទៅ​គូ​ជម្លោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្អួត​ដើមទ្រូង​នាង​ដេ​នី ក្វា​ន់ បាន​ធ្វើ​ឲ្យ​បណ្តា​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហាញ​រូបភាព​អង្គុយ​រាប់​លុយរាប់​ម៉ឺន​ដុល្លារ​ក្នុង​បន្ទប់​គេង ។ ជាមួយ​រូបភាព​ប​ង្អូ​ត​លុយ​ដុល្លារ​ដ៏​ក្រាស់ក្រែល​នោះ ដេ​នី ក្វា​ន់ ក៏​បាន​ភ្ជាប់​ជាមួយនឹង​ពាក្យ​សម្តី​បែប​ផ្លែផ្កា​ទៅ​កាន់​ភាគី​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​នាង​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្អួត​ដើមទ្រូង​នាង​ដេ​នី ក្វា​ន់ បាន​ធ្វើ​ឲ្យ​បណ្តា​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហាញ​រូបភាព​អង្គុយ​រាប់​លុយរាប់​ម៉ឺន​ដុល្លារ​ក្នុង​បន្ទប់​គេង ។

ជាមួយ​រូបភាព​ប​ង្អូ​ត​លុយ​ដុល្លារ​ដ៏​ក្រាស់ក្រែល​នោះ ដេ​នី ក្វា​ន់ ក៏​បាន​ភ្ជាប់​ជាមួយនឹង​ពាក្យ​សម្តី​បែប​ផ្លែផ្កា​ទៅ​កាន់​ភាគី​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​នាង​ផង​ដែរ ។

រូបភាព​រាប់​លុយ​ប៉ុន្មាន​សន្លឹក​ត្រូវ​តារា​សម្តែង​ដេ​នី ក្វា​ន់ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បញ្ជាក់​ពី​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​នាង ក្នុង​ពេល​ដែល​នាង​កំពុង​តែ​សាង​សេ្ន​ហ៍​ជាមួយ​បុរស​ដែល​ជា​អ្នកជំនួញ​រថយន្ត​ដ៏​ជោគជ័យ​ម្នាក់ ។

រូបភាព​ទាំងនោះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បើ​ទោះបីជា​មាន​មនុស្ស​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​សម្ញែង​ប្រាក់​ទាំង​ដុល​របស់​នាង​នា​ពេល​នេះ​គ្រាន់តែ​ជា​ចេតនា​ចង់​ផ្ចាញ់ផ្ចាល​ជាមួយ​ដៃគូ​ជម្លោះ​របស់​នាង​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់​ជាមួយ​រូបភាព​ទាំង​អស់នោះ ដេ​នី ក្វា​ន់ ក៏​បាន​ភ្ជាប់​សារ​ក្នុង​ន័យ​ថា «​ពេលវេលា​របស់ខ្ញុំ​ជា​មាសប្រាក់ ខ្ញុំ​មិន​ទៅ​ចំណាយពេល​ដ៏​មាន​តម្លៃ​របស់ខ្ញុំ​ទៅ​ធ្វើ​រឿង​អត់​ប្រយោជន៍ ឬ​ក៏​ឈ្នានីស​អ្នក​ណា​នោះ​ទេ ។ ចង់​ប្រាប់​ថា​វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ ប្រណាំងទូក​ប្រណាំង​ឡាន​គឺ​ប្រណាំង​បាន តែ​ប្រណាំង​នឹង​ព្រេងវាសនា​គឺ​មិន​បាន​នោះ​ទេ​…​ហើយ​ពេល​ដែល​អ្នក​អង្គុយ​សើច​សប្បាយ​នឹង​ចំអក​ឲ្យ​ខ្ញុំ អ្នក​មិនដឹង​នោះ​ទេ​ថា​ខ្ញុំ​ខំប្រឹង​រក​ប្រាក់​គ្មាន​ពេល​សម្រាក​គ្មាន​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​សម្រាប់​ខ្ញុំ​នោះ​ទេ »​។

តាម​រយៈ​សារ​ដែល​បាន​សរសេរ​របស់​ដេ​នី ក្វា​ន់ នា​ពេល​នេះ​ទំនងជា​ចេតនា​មួយ​ដើម្បី​បង្អួត​ដៃគូ​ជម្លោះ​របស់​នាង​ឲ្យ​បាន​មើលឃើញ​ពី​ភាព​ជោគជ័យ​របស់​នាង​នា​ពេល​នេះ បើ​ទោះបីជា​នាង​បាន​ជាប់​បម្រាម​មិន​ឲ្យ​ប្រឡូក​សិល្បៈ​មួយ​ឆ្នាំ​ក៏​ដោយ ។

តារា​រូប​នេះ​ធ្លាប់​បាន​ផ្ទុះ​ជម្លោះ​ជាមួយនឹង​អ្នកសិល្បៈ​ដ៏​ល្បី​មួយ​រូប ហើយ​ជម្លោះ​នោះ​បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ ក្នុង​ពេល​ដែល​ភាគី​ជម្លោះ​ទាំង​សងខាង​បាន​ហែក​ហួរ​គ្នា​យ៉ាង​ចាស់ដៃ​ទៅ​វិញ​ទៅ​មក ។

យ៉ាងណា​ក៏​ដោយ​ការ​បង្អួត សម្ញែង​នូវ​ភាព​ស្តុកស្តម្ភ​របស់​ដេ​នី ក្វា​ន់ នា​ពេល​នេះ​ហាក់​មិនមែន​ជា​រឿង​មួយ​ថ្មី​នោះ​ឡើយ ពោល​កន្លង​មក​នាង​តែងតែ​បង្ហាញ​ភាព​ស៊ី​វី​ល័យ និង​ហ៊ឺហា​របស់​នាង​ស្ទើរ​មិន​ដាច់​សូរ ។ ការ​បង្ហាញ​នូវ​ភាព​ហ៊ឺហារ​របស់​នាង​នា​ពេល​នេះ​មិន​តែ​រូប​នាង​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​បងស្រី​របស់​នាង​គឺ​នាង​ចោម ក្វា​ន់ នោះ​វិញ​ក៏​មិនធម្មតា​ដូច​គ្នា ដោយ​នាង​ទើបតែ​បង្អួត​មាស​រាប់​តម្លឹង មិន​ក្រែង​ភ្នែក​មហាជន ។

គ្រួសារ​របស់​ដេ​នី ក្វា​ន់ ត្រូវ​គេ​ដឹង​ថា ជោគជ័យ​ក្នុង​មុខរបរ​លក់​គ្រឿងសម្អាង​ការ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គ្រួសារ​របស់​នាង​ក៏​មានមុខ​របរ​លក់​ចម្លាក់​ឈើ​ដ៏​ធំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ