អាណិតណាស់ មិនដឹងបោះពួយលឿនប៉ុនណាទេ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ បុរសបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរស២នាក់ទៀតបានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដែលធ្វើដំណើរក្នុងល្បឿនលឿនលើផ្លូវក្រាលគ្រួសក្រហម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង១៥នាទីទៀបភ្លឺ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-8908 បើកបរពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានក្រឡាប់ខ្លួនឯងតែម្តង ។ ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តឈ្មោះ អាន សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិក រស់នៅភូមិឃុំស្រុកអង្គស្នូល ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់បញ្ចួនទៅព្យបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

ចំណែកអ្នករួមដំណើរចំនួន០២នាក់ ទី១- ឈ្មោះ យោង សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកណ្តាល ដែលបាន(ស្លាប់នៅកន្លែងកើតហេតុ) ទី២- ឈ្មោះ មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ចួនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមផ្លូវច្បាប់ ។

មូលហេតុ បណ្តាលមកពីអ្នកបើកបរថយន្តប្រើប្រាស់ល្បឿនលឿន ។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាទើបមានសុវត្ថិភាព ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ