ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​ធ្លាក់ខ្លួន​ពិការ ដោយសារ​តែ​ហាត់ប្រាណ

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ស្រី​ម្នាក់​បាន​រង​របួស​ពិការ បន្ទាប់​ពី​ហាត់ប្រាណ​យក​សាច់ដុំ​៦​កង់​នៅ​ក្បាលពោះ​។ តារា​ម៉ូ​ដែល​អាយុ​២៣​ឆ្នាំ នាង Marcelle…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ស្រី​ម្នាក់​បាន​រង​របួស​ពិការ បន្ទាប់​ពី​ហាត់ប្រាណ​យក​សាច់ដុំ​៦​កង់​នៅ​ក្បាលពោះ​។

តារា​ម៉ូ​ដែល​អាយុ​២៣​ឆ្នាំ នាង Marcelle Mancuso បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​មួយ ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់ខ្លួន​ពិបាក​វេទនា​ក្នុង​ជីវិត​។ នេះ​ដោយសារ​តែ​នាង​ហាត់ប្រាណ​កាច់​យក​ពោះ ហើយ​ភ្លាត់ស្នៀត​ធ្លាក់​បុក​ក្បាល​ទៅ​នឹង​ដី​។ ពេល​នោះ គ្រូបង្វឹក​របស់​នាង​បាន​ព្យាយាម​ទប់​ក្បាល​របស់​នាង​ដែរ តែ​វា​យឺត​ពេល​បាត់​ទៅ​ហើយ​។ គ្រាន់តែ​ប៉ះ​ក្បាល​ហើយ​បត់​ក​ភ្លាម នាង​មិន​អាច​បញ្ជា​រាង​កាយ​របស់​នាង​ឲ្យ​មាន​ចលនា​បាន​ទេ​។

នៅ​ក្នុង​បទ​សម្ភាសន៍ នាង​បាន​ប្រាប់​ថា​៖ «​គ្រូពេទ្យ​មិនដឹង​ថា ខ្ញុំ​អាច​ដើរ​បាន​ម្តងទៀត​ឬ​ក៏​អត់​ទេ​។ ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​»​។

នៅ​ក្នុង​វះកាត់ គ្រូពេទ្យ​បាន​ដាំ​ឆ្អឹង​នៅ​អប​ជាមួយនឹង​ឆ្អឹង​កងក​របស់​នាង​ដែល​បាន​បាក់ ហើយ​ដាក់​ដែក​ទី​តា​ញ៉ូ​ម​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​រឹង​មាំ​។ បី​ថ្ងៃ ក្រោយ​ពេល​វះកាត់ នាង​អាច​កម្រើក​ម្រាមដៃ​បាន​។ ក្រោយ​ពេល​មួយ​ខែ នាង​អាច​បោះ​មួយ​ជំហាន​បានជា​លើក​ដំបូង​។ ប្រាំមួយ​ខែ​ក្រោយ ទើបនឹង​អាច​ដើរ​បាន​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ