ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ ការ​ហែ​ក្បូន​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ធ្វើ​ចុះ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ មីនា ​ឆ្នាំ ២០១៨ នេះ​ថា ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខាង​មុខ…

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ មីនា ​ឆ្នាំ ២០១៨ នេះ​ថា ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខាង​មុខ អ្នក​ណា​ចង់​ហែ​ញ្ញាតិ ​គឺ​អាច​ហែ​ញ្ញាតិ​បាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នេះ​ថាស ​ម្តេច​ក៏​មាន​គម្រោង​មាន​វត្ត​មាននៅ​រោងចក្រ​ណាមួយ​ដែល​មាន​រៀបចំ​ពិធីជប់លាង​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​ទី១ ខែឧសភា​នេះ​។​

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា​៖ «​ឯខ្ញុំ​អាច​មាន​ពិធី​ជួបជុំ ជាមួយនឹង​ការ​សប្បាយ​រីករាយ នៅ​តាម​រោងចក្រ​ណាមួយ​។ ឆ្នាំ​ហ្នឹង​ខ្ញុំ​គិត​ឆ្លៀត ធ្វើ​អ​ញ្ចឹ​ង​វិញ គឺ​រោងចក្រ​ណា​មួយ​ដែល​ចាត់តាំង​ការ​កំសាន្ត​សប្បាយ​ជាមួយ​កម្មករ ខ្ញុំ​ចង់ទៅ​រោងចក្រ​នុង […] ឧបមា​គេ​រៀបចំ​បាយ​ទឹក​អី ជាមួយ​កម្មករ​ទិវា​ពលកម្ម​អន្តរជាតិ យើង​ទៅ​បាយ​ទឹក​ក្នុង​រោងចក្រ​ហ្នឹង​តែ​ម្តង សប្បាយ​ជាមួយ​គេឯង ដើម្បី​បង្កើត​នូវ​ស្ថានភាព​ថ្មី​មួយ​ដែល​យើង​បាន​ធ្វើ​កន្លង​ទៅ​»​។​

​សម្តេច​តេ​ជោ បញ្ជាក់​ថា​៖ «​ឯ​ចំពោះ​អ្នក​ហែ​ក្បូន​ដាក់​ញាតិ​ស្អី អា​នុង ជា​សិទ្ធិរបស់​គេ​ទេ។ កម្មករ​រាប់​លាន​នាក់ ហើយ​មាន​មនុស្ស ៣០០ នាក់ ដើរ​ហែ​ញ្ញាតិ​នោះ វា​តិច​ណាស់ ឱ្យ​ហែញ្ញាតិ​ទៅ​។ ប្រទេស​ប្រជាធិបតេយ្យ ធ្វើ​ម៉េច វា​អ​ញ្ចឹ​ង គេ​ហែ​ញ្ញាតិ​ដាក់​ស្អី​ដាក់​ទៅ ជា​សិទ្ធិ​របស់​គេ​» ។ តែ​សិទ្ធិ​​កម្មករ​ជា​ទូទៅ​ក៏​ត្រូវ​បានការ​គោរព​ផង​ដែរ បើសិន​គេ​ចង់​សប្បាយ​​នៅ​តាម​រោងចក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ