ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​មាន​ប្រវត្តិ​រង​គ្រោះ​ដោយ​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​មួយ​ចំនួន​ធ្លាប់​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ខ្មែរ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ តារា​ទាំងនោះ​ខ្លះ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន និង​មួយ​ចំនួន​ទៀត​ត្រឹម​អប់រំ​ឱ្យ​កែប្រែ ។ តារា​មួយ​ចំនួន​ទៀត​បាន​ដកខ្លួន​ចេញពី​គ្រឿងញៀន ហើយ​ងាក​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី។…

រាជធានី​ភ្នំពេញ ៖ តារា​មួយ​ចំនួន​ធ្លាប់​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ខ្មែរ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

តារា​ទាំងនោះ​ខ្លះ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន និង​មួយ​ចំនួន​ទៀត​ត្រឹម​អប់រំ​ឱ្យ​កែប្រែ ។ តារា​មួយ​ចំនួន​ទៀត​បាន​ដកខ្លួន​ចេញពី​គ្រឿងញៀន ហើយ​ងាក​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី។

តារាចម្រៀង​លោក​សាន ផានិត ធ្លាប់​រង​ព័ត៌មាន​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ហើយ​លោក​បាន​ទទួលស្គាល់​ថា លោក​ពិតជា​ធ្លាប់​រង​គ្រោះ​ដោយ​ថ្នាំ​ញៀន​មែន។

បើ​តាម​លោក​សាន ផានិត ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ចំពោះ​មូលហេតុ​រុញ​ជីវិត​ឲ្យ​ធ្លាក់​ចុះ​បែប​នោះ គឺ​មក​ពី​ការ​សេពគប់​មិត្តភក្ដិ​ខុស ។ ពេល​នោះ​ជីវិត​ធ្លាក់​ចុះ​ដុនដាប រហូត​ដល់​ដើរ​រក​អ្នក​ស្គាល់​សុំ​ប្រាក់​ពី​គេ ដើម្បី​ចម្អែត​ក្រពះ មួយ​ពេល​ៗ ។

លោក​សាន ផានិត បន្ទាប់​ពី​ងប់ងុល​លើ​បញ្ហា​នេះ​មួយរ​យៈមក​បាន​កែខ្លួន​ឡើង​វិញ ហើយ​សាង​សង្គម​គ្រួសារ បង្កើត​មុខរបរ និង​ជំនួញ​ថ្មី ។

លោក​សាន ផានិត គឺជា​តារាចម្រៀង​ល្បីឈ្មោះ​កាលពី​ជិត​២០​ឆ្នាំ​មុន​តាម​រយៈ​បទ​«​ទូរស័ព្ទ​ប្រាប់​ផង​» ហើយ​បាន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ក្រោយ​លេចលឺ​ដំណឹង​សេព​គ្រឿងញៀន ប៉ុន្តែ​បច្ចុប្បន្ន​លោក​បាន​លេច​មុខជា​ថ្មី​ក្នុង​វិស័យ​សិល្បៈ​នៅ​រយៈ​ចុង​ក្រោយ​នេះ ។

ដោយឡែក​តារា​ស្រី​ដែល​ធ្លាប់​ច្រៀង​បទ​យេ​យេ​អង្រួន​ឆាក​តន្ត្រី​នាង​អ៊ុំ គ​ន្ធា ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​ករណី​សេព​គ្រឿងញៀន ខណៈ​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ និង​អាវុធហត្ថ​ខណ្ឌ​បង្ក្រាប​ផ្ទះ​មួយ​លួចលាក់​បង្កប់​ទូ​ហ្គេ​ម​បាញ់​ត្រី កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ក្រោយមក​អតីត​តារា​ស្រី​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ដោះ​លែង​វិញ ដោយ​បញ្ជាក់​ថា នាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នោះ​ទេ ។

មុន​ជួប​ហេតុការណ៍​នោះ​អ៊ុំ គន្ធ ធ្លាប់​ត្រូវ​ម្ដាយ​របស់​នាង​នាំ​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​ម្ដង​ហើយ ព្រោះ​នាង​អុកឡុក​ក្នុងផ្ទះ និង​ជេរ​ប្រទេចផ្តាសា​ដោយសារ​តែ​គ្រឿងញៀន​ធ្វើទុក្ខ ម្តង​ៗ​។

ចុង​ក្រោយ​តារាចម្រៀង​ម្ចាស់​ពានរង្វាន់​The Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៨​នៅ​ម្តុំ​វត្ត​ស្លែង ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន ។

តាម​សេចក្តីរាយការណ៍​ការ​ចាប់ខ្លួន​លោក ប៊ុត សីហា ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​កំពុង​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​មានការ​ធានា​ពី​ក្រុម​គ្រួសារ និង​បាន​សន្យា​នាំ​តារាចម្រៀង​រូប​នេះ​យក​ទៅ​កន្លែង​បន្សាប​គ្រឿងញៀន ។

ក្រោយ​ការ​ឃាត់ខ្លួន​នោះ​លោក​ប៊ុត សីហា អះអាង​ថា​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​គ្រឿងញៀន​ទេ លោក​គ្រាន់តែ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​សម​ត្ថិ​កិច្ច​ប​ង្រា​ប​គ្រឿងញៀន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ