ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ប៉ុនណាទៅ កូន និងប្តីរបស់គាត់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តូចចិត្ត ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ចង​.​ករ​សម្លាប់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​លើ​ជង្រុក​ស្រូវ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​បឹង…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តូចចិត្ត ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ចង​.​ករ​សម្លាប់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​លើ​ជង្រុក​ស្រូវ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​បឹង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​លោក​សេនីយ៍​ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង ខាងលើ​នេះ​ឈ្មោះ ជុំ អេ​ង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ប្តី​ឈ្មោះ ឃឹម ច​ន អាយុ​៥០​ឆ្នាំ មានកូន​ស្រី​ម្នាក់ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និយាយ​ថា ជន​រង​គ្រោះ​មាន​ជំងឺថ្លើម ទឹកនោមផ្អែម និង​គ្រោះ​ក្នុង​តម្រងនោម ឈឺរាំរ៉ៃ ព្យាបាល​មិនជា​សោះ អស់​រយៈកាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​នៅ​ក្នុង​គ្រួសារ​របស់​គាត់​មិនសូវ​ធូរធារ​ដូច​គេឯង​នោះ​ទេ ដល់​ឈឺ​យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​គិត​ខ្លី​ក៏ ដើម្បី​បញ្ចប់​នូវ​ទុក្ខវេទនា​នេះ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នៅ​ពេល​ដែល​ប្តី និង​កូន​មិន​នៅផ្ទះ មានឱកាស​ល្អ ជន​រង​គ្រោះ​ក៏​បាន​យក​ខ្សែរ​នីឡុង​ឡើង​ទៅ​ចង​.​ករ ជាមួយនឹង​ឈើ​ដំបូល​ជង្រុក​ស្រូវ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុជីវិត​តែ​ម្តង​ទៅ ។
បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ពិ​និ​ត្ស​សព​រួច ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ