ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​តាម​ក្របួច​បាន​ទាំង​ថ្ងៃ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ប្រុស​ស្រី​ចំនួន​៦​នាក់ ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ករណី​២​ផ្សេង​គ្នា ។ លោក​វរសេនីយត្រី…

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ប្រុស​ស្រី​ចំនួន​៦​នាក់ ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ករណី​២​ផ្សេង​គ្នា ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរ​ក៌ ដោយ​ប្រើប្រាស់​វិធាន​ញុះញង់ កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បម្រុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់​អ្នក​លឿង ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ទាំង​២​នាក់ ទី​១​ឈ្មោះ ញុ​ញ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ និង​ទី​២​ឈ្មោះ នូ ណ​យ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​វាល​ស្បូវ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់ ទំងន់​៦.៧០​ក្រាម ។

ករណី​ទី​២​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់ ។

ជនសង្ស័យ​ទាំង​២​នាក់​ក្នុង​ករណី​ទី​២​នេះ ទី​១​ឈ្មោះ ឆៅ ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ និង​ទី​២​ឈ្មោះ សូត្រ សែន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កោះកែរ ឃុំ​កោះកែរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​ពួក​គេ​យក​មក​ពី​បក្ខពួក​នៅ​ឯ​រាជធានី​ភ្នំពេញ ហើយ​ពួក​គេ​ធ្លាប់​បាន​យក​មក​ចែកចាយ​នៅ​ខេត្តព្រៃវែង​នេះ ច្រើន​ដង​មក​ហើយ ។

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២ និង​ដោយ​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង និង​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ទើប​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកុម្ភៈ និង​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ និង​ថង់​ច្រកថ្នាំ​មួយ​ចំនួន​ធំ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ សែ​ម ពេជ្រ​បញ្ចរង្គ ហៅ ថៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២​ឈ្មោះ ទា លី​ឆេ​ង ហៅ ម៉ី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​បន្ទប់​ជួល​ខាងលើ ។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន ក្នុង​ករណី​ទាំង​២​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ