ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ចាប់​ខ្មាន់កាំភ្លើង​ក្នុងគំនុំស្នេហ៍ត្រីកោណ គឺបានតែស្រមោលប៉ុណ្ណោះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ជន​ដៃដល់​ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​គូស្នេហ៍​នៅ​ខណ្ឌ​សែន​សុខ ដោយសារ​តែ​គំនុំ​ស្នេហ៍​ត្រីកោណ ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ប្រមាញ់​យ៉ាង​ប្រកិត និង​ឈាន​ដល់​ការ​ឆែកឆេរ​លំនៅ​ឋាន​ ព្រមទាំង​ដកហូត​រថយន្ត​ម៉ាក RANGE ROVER ពណ៌​.ស…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ជន​ដៃដល់​ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​គូស្នេហ៍​នៅ​ខណ្ឌ​សែន​សុខ ដោយសារ​តែ​គំនុំ​ស្នេហ៍​ត្រីកោណ ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ប្រមាញ់​យ៉ាង​ប្រកិត និង​ឈាន​ដល់​ការ​ឆែកឆេរ​លំនៅ​ឋាន​ ព្រមទាំង​ដកហូត​រថយន្ត​ម៉ាក RANGE ROVER ពណ៌​.ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២R-៦៩៦៧​មួយ​គ្រឿង​ ដែល​ជន​ដៃដល់​ជិះ​ធ្វើ​សកម្មភាព ។ ទោះបីជា​យ៉ាងណា​ ជន​ដៃដល់​បាន​គេចខ្លួន​ពី​ផ្ទះ​បាត់​ស្រមោល​ទៅ​ហើយ ។

ការ​ឆែកឆេរ​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ចំណុច​ផ្ទះ​លេខ​T៥៣A ក្នុង​បុរី​ហ្គេ​ន​ជ្រោយចង្វារ​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ជន​ដៃដល់​ដែល​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​ ត្រូវ​បាន​ស្គាល់​គឺ​ឈ្មោះ ប៊ុ​ន តេ​ង ហៅ​ហ្គោ អាយុ​៣២​ឆ្នាំ ​ជា​មន្ត្រី​យោធា​ភូមិភាគ​៥ មាន​ឋានន្តរ​ស​ក្តិ​​អនុសេនីយ៍ត្រី និង​ជា​អ្នក​រកស៊ី​នាំ​ខោអាវ​ពី​ប្រទេស​ថៃ មក​បោះ​ដុំ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។ ជន​នេះ ​មានស្រុក​កំណើត​នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ មាន​ប្រពន្ធឈ្មោះ ចាប វី​លី អាយុ​៣១​ឆ្នាំ​និង​មានកូន​២​នាក់ ។ ការ​ឈាន​ទៅ​ដល់​ការ​កំណត់​បាន​មុខសញ្ញា ខ្មាន់កាំភ្លើង​នេះ ​គឺ​ក្រោយ​មានការ​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់ ផ្អើល​ទាំង​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​២៦ កុម្ភៈ គឺ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ពី​រថយន្ត​RANGE ROVER​ ពណ៌​.ស និង​មាន​ផ្លា​ក​លេខ​យ៉ាង​ច្បាស់​ ហើយ​ក៏​ត្រូវ​បានដឹង​ម្ចាស់​រថយន្ត​នេះ ​តែង​បាន​បញ្ជិះ​ស្ត្រី​រង​គ្រោះ​មក​ផ្ទះ​ជួល​របស់​នាង ​តែ​ក្រោយ​មក ប្រហែលជា​ស្នេហ៍​បែកបាក់ នាង​ក៏​មាន​ស្នេហ៍​ថ្មី ទើប​ជន​នេះ​គិត​ខ្លី​ ក៏​តាម​ព្យាបាទ​ដល់​អាយុជីវិត ទីបំផុត​ខ្លួនឯង​ក៏​បាន​ក្លាយជា​ពិរុទ្ធជន​បាត់បង់​អ្វី​ៗ​ទាំងអស់​នា​ពេល​នេះ ។

មន្ត្រី​ប៉ូលិស​ថា ជន​ដៃដល់​បាន​ជិះ​រថយន្ត​ម៉ាក RANGE ROVER ពណ៌​.ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២R-៦៩៦៧​មួយ​គ្រឿង ​ប្រដាប់​ដោយ​អាវុធ​ខ្លី បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចំនួន​៥​គ្រាប់ ដើម្បី​ផ្តាច់ជីវិត​គូស្នេហ៍​នៅ​មុខ​ផ្ទះ​ បណ្តាល​ឱ្យ​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ កុម្ភៈ ត្រង់​ចំណុច​មុខ​ផ្ទះ​ជួល​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​បាញ់​សម្លាប់​ហើយ​ជន​ដៃដល់​បាន​គេចខ្លួន​បាត់ ។ ជន​រង​គ្រោះ​ដែល ឃាតករ​តាម​បាញ់​សម្លាប់​នេះ​ ១-​ឈ្មោះ គង់ រ៉ា​វិ​ន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៣៣​កា ផ្លូវលំ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​ បាន​រង​របួស​ចំនួន​៣​គ្រាប់​,២-​ឈ្មោះ សឺ​ង វិ​ន ហៅ​ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរ​បេ​រលក់​ខោអាវ​ និង​ខ្លះ​អះអាង​ថា​ នាង​បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ​បាន​រង​របួស​ចំនួន​២​គ្រាប់ ។

ឃាតកម្ម​ប៉ង​ផ្តាច់ជីវិត​គូ​ស្មេ​ហ៍​នេះ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​រថយន្ត​ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២Q-៥០៨១​ធ្វើ​ដំណើរ​មក​ពី​ដើរ​លេង ពេល​មក​ដល់​មុខ​ផ្ទះ​ត្រូវ​ជន​ដៃដល់​តាម​បាញ់​សម្លាប់​តែ​ម្តង ។ ភ្លាម​ៗ ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​តាម​បាញ់ប្រហារ​នេះ​ដោយសារ​តែ​គំនុំ​ស្នេហា​ត្រីកោណ ព្រោះ​កន្លង​មក​នារី​រង​គ្រោះ​ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​ដៃដល់ ។ លុះ​ក្រោយមក​នារី​រង​គ្រោះ ក៏​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ប្រុស​ផ្សេង​ទៀត​ដែល​ជា​ជន​រង​គ្រោះ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ដៃដល់​មាន​គំនុំ​តាម​បាញ់​សម្លាប់​ចំនួន​៥​គ្រាប់ តែ​សំណាងល្អ​នាង​និង​បុរស​ជា​គូស្នេហ៍​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ។

គិត​ត្រឹម​រសៀល​ថ្ងៃ​២៨ កុម្ភៈ ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​២​នាក់ ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង បើករថយន្ត​តាម​បាញ់​ប៉ង​សម្លាប់​នៅ​មុខ​ផ្ទះ​ កាលពី​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ នោះ ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ក្រោយ​ពី​ធ្វើការ​វះកាត់​រួច​ហើយ​ និង​បន្ត​ព្យាបាល​ដោយ​ការ​លាង​មុខរបួស​ផង​ដែរ ។ រវាង​បុរស​និង​ស្រី​ដែល​រង​របួស ត្រូវ​បាន​គេ​ដឹង​ថា បុរស​ជា​គូស្នេហ៍​ធ្ងន់​ជាង​ខាង​ស្រី តែ​សំណាង​ការ​បាញ់​នោះ​មិន​បាន​ឆក់​យក​ជីវិត​ពួក​គេ​ទាំង​២​ទេ ។

បន្ទាប់​ពី​មាន​ឃាតកម្ម​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ហើយ​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​ជន​ដៃដល់ និង​បាន​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​ជន​ដៃដល់​តាំងពី​ក្បាល​ព្រលប់ ។ លុះ​ព្រឹក​ឡើង ​ក៏​ធ្វើការ​ឆែកឆេរ​ដើម្បី​ឃាត់ខ្លួន តែ​ត្រូវ​ជន​ដៃដល់​គេចខ្លួន​បាត់​នៅ​សល់​តែ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព​តែ​ប៉ុណ្ណោះ ។ តាម​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ប្តី​របស់​គាត់​​នេះ​បាន​គេចខ្លួន​ចេញពីផ្ទះ តាំងពី​វេលា​ព្រឹក​ព្រលឹម ដែល​សង្ស័យ​ថា​ ទំនងជា​ដឹងខ្លួន​មុន ព្រោះ​លំនៅ​ឋាន​ដែល​ស្នាក់​នៅ​បាន​បំពាក់​សុទ្ធតែ​កាមេរ៉ា​សុវត្ថិភាព​គេច​ទៅ​តាម​ផ្លូវ​ក្រោយ ។

ទាក់ទិន​រឿងរ៉ាវ​ថា​ ប្តី​បាញ់​សម្លាប់​គូស្នេហ៍​នោះ ​ស្ត្រី​ជា​ប្រពន្ធ​ពុំ​បានដឹង​នោះ​ទេ ។ បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ និង​កំណត់​មុខសញ្ញា​ជន​ដៃដល់ សមត្ថកិច្ច​ក៏​បាន​ដកហូត​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព បញ្ជូន​ទៅ​កាន់​អធិ​ការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​ដីកា​តាម​ចាប់ខ្លួន ៕ ​

អត្ថបទសរសេរ ដោយ