ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​​កញ្ចុប​ ពោល​អស់សង្ឃឹម​ចម្បែងចិត្ត​អាណិត​ខ្លួន​​ក្នុង​ជាតិ​នេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​បងប្រុស​នាយ​ច​យ ​មាន​សេចក្តីសុខ​ ព្រោះ​រៀប​ការ​ពេញ​​មុខ​ នាង​កញ្ចុប​វិញ​នឹក​ឡើង​ចម្បែងចិត្ត​អាណិត​ខ្លួន​មានមុខមាត់​មិន​ទាក់ទាញ​ ហើយ​ជានា​រី​ដែល​ត្រូវ​រីកសាយ​នៃ​សម្រស់​ មិនដឹង​ជា​មាន​វាសនា​ល្អ​ឆ្លង​ដល់​ការសំពះ​ផ្ទឹម​ដូច​នាយ​ច​យ​ ឬ​អត់​ទេ​? គេ​សង្កេត​ឃើញ​ថា​…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​បងប្រុស​នាយ​ច​យ ​មាន​សេចក្តីសុខ​ ព្រោះ​រៀប​ការ​ពេញ​​មុខ​ នាង​កញ្ចុប​វិញ​នឹក​ឡើង​ចម្បែងចិត្ត​អាណិត​ខ្លួន​មានមុខមាត់​មិន​ទាក់ទាញ​ ហើយ​ជានា​រី​ដែល​ត្រូវ​រីកសាយ​នៃ​សម្រស់​ មិនដឹង​ជា​មាន​វាសនា​ល្អ​ឆ្លង​ដល់​ការសំពះ​ផ្ទឹម​ដូច​នាយ​ច​យ​ ឬ​អត់​ទេ​?

គេ​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​ពិធី​រៀប​មង្គលការ​នាយ​ច​យ ​ឃើញ​ពន្លក​តារា​កំប្លែង​នាង​កញ្ចុប ​បាន​តុបតែង​កាយ​រ៉ូប​ពណ៌​ទឹកប៊ិច​វែង ​ផាត់មុខ​លាប​ម្ស៉ៅ​ញញឹម​ទាញ​យក​ភាព​រីក​រាយ ​បើ​ទោះជា​មុខមាត់​បែប​ណា​ក៏ជា​របស់​ធម្មជាតិ​ម្តាយ​ផ្តល់​ជូន​។ ​យ៉ាងណាមិញ​នៅ​ក្នុង​ចិត្ត​ពេល​សួរនាំ​រឿង​នេះ​ នាង​កញ្ចុប​សែន​អាណិត​ខ្លួន​ ហើយ​រឹត​តែ​អត់​ដឹង​ថា​ អនាគត​មាន​ភ័​ព្ទ​វាសនា​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​រៀប​ការ​ខ្មែរក្រោម​ការ​ទះដៃ​ជូនពរ​ដូចដែល​នាយ​ច​យ​ សាង​ឡើង​ដែរ​ឬ​អត់​ទេ​!​ ។

នាង​កញ្ចុប​បាន​រៀបរាប់​នៅ​ពេល​ចូលរួម​មង្គលការ​បងប្រុស​ថា «បើ​និយាយ​រឿង​ប្តី​បាន​ដូច​គេ​អត់​ នៅ​ពេល​ខាង​មុខ​នាង​អត់​សង្ឃឹម​ទេ ​សូន្យ​តែ​ម្តង ​បើ​យើង​មុខមាត់​ចឹ​ង​! ​នាង​ថា ​ជាតិ​នេះ​អត់​គូ​បាត់​ហើយ ​បុរស​ៗ​គេ​មាន​លុយ​ដណ្តឹង​ប្រ​ព​ន្ធ​ មិន​យក​ទេ​ប្រ​ព​ន្ធមិន​ស្អាត​ មាន​តែ​ពឹង​លើ​ព្រេងសំណាង​»។​ កញ្ចុប​ដែល​ឆ្នាំ​នេះ​ប្រាប់​ថា​ «ពេញក្រមុំ​វ័យ​១៨​ឆ្នាំទៅ​ហើយ​» ពោល​ឡើង​ទៀត​ថា​ «អារម្មណ៍​ពេល​នេះ​ អត់​គិតដល់​ថា​ អនាគត​មាន​ស្វាមី​ទេ ​សំខាន់​ត្រូវ​រក​ការងារ​ឱ្យ​ល្អ​សន្សំ​លុយកាក់​ទុក​ទាន់​ខ្លួន​នៅ​ក្មេង​។​ បើ​និយាយ​ពី​រឿង​សិក្សា​រៀន​បាន​ថ្នាក់​ទី​៧​ប៉ុណ្ណោះ​ លុះ​មានឱកាស​សម្តែង​ជាមួយ​លោកពូ​ក្រឹម ​គឺ​សប្បាយ​ចិត្ត​ដែល​អាច​ធ្វើ​ឱ្យ​នាង​រក​ប្រាក់​បាន​ខ្លះ​យក​ទៅ​ជូន​លោកឪពុក​ អ្នក​ម្តាយ ​និង​ទុក​ខ្លួនឯង​»។ ​

នាងបន្ត​ថា «​កាលពីមុន​នៅ​ឯ​ស្រុក​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ នាង​បាត់​មុខ​១​រយៈ ​ទើបតែ​ពេល​នេះ​មក​វិញ ​ពូ​ក្រឹម​ហៅ​ថត​កំប្លែង​ជូន​ទូរទស្សន៍​បាយ័ន​បាន​ប៉ុន្មាន​រឿង​ដែរ ​នាង​ស្រឡាញ់​​ការ​សម្តែង​ ហើយ​រំពឹង​ថា ​វត្តមាន​វាយលុក​ក្នុង​ពិភព​​សិល្បៈ​របស់​ខ្លួន ​ពិតជា​អាច​លេចធ្លោ​ដូច​បងប្រុស​នាយ​ច​យ​»។ ​នាងកញ្ចុប​បាន​ស្នើ​ដល់​បណ្តា​ផលិតករ​ភាព​យន្ត​​ទាំងអស់​អាច​យក​នាង​ថត​សម្តែង​ផង​ ដើម្បី​បាន​ពង្រីក​ល​ទ្ធ​ភាព​រក​ប្រាក់​ចំណូល​ផង ​និង​សាង​ស្នាដៃ​ភាពយន្ត​ផង ​ព្រោះ​នាង​មាន​គោលការណ៍​ថា បើ​សល់​លុយ​ល្មម​នោះ​ ចង់​បង្កើត​កន្លែង​លក់ដូរ​ខ្លះ​នៅ​ក្នុងផ្ទះ​នា​ពេល​ខាង​មុខ​។

ចំណែក​នាយ​ច​យ​ជា​បងប្រុសនាង​កញ្ចុប​​វិញ​ថា ​«ក្នុង​ចំណោម​បងប្អូន​៨​នាក់​ មាន​តែ​លោក ​និង​ប្អូនស្រី​កញ្ចុប​ទេ ​មានមុខ​មាន​ចឹ​ង​។​ ប៉ុន្តែ​មិន​បាន​ទំនាស់​តូចចិត្ត​ ឬ​បន្ទោស​អ្នក​​មានគុណ​ឡើយ​»។​ នាយ​ច​យ​សង្ឃឹមថា​ កញ្ចុប​ប្អូនស្រី​ពិតជា​ជួប​គូព្រេង​មាន​មេឃ​ធាង​ដូច​ជា​ខ្លួន​ដែរ​ និង​សង្ឃឹមថា​ សិល្បៈ​របស់​នាង​ហក់​ឡើង​ ហើយ​បង​ៗ​ផលិតករ​ទាំង​អស់​​អាណិត​ទាំង​លោក​ និង​ប្អូនស្រី​បាន​ថត​ភាពយន្ត​ជា​ច្រើន​​ ដើម្បី​កុំឱ្យ​តែ​មាន​កំប្លែង​តែ​១​មុខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ