ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ទិញ​ត្រី​លក់​បន្ត​មិន​ទាន់​បាន​ទិញ​ផង​ស្លា.ប់​ប្តី ប្រពន្ធ​របួសធ្ងន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​ទិញ​ត្រី​នៅ​ច្រាំង​ចំរេះ​យក​មក​លក់​នៅ​វិហារ​សួគ៌ ខណៈ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​មិន​ទាន់​ទាំង​បាន​ទិញ​ត្រី​ផង​ត្រូវ​រថយន្ត​ដឹក​បន្លែ​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​អត់​ផុត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បែកក្បាល​ស្លាប់ ចំណែក​ប្រពន្ធ​ប៉ើង​ទៅ​ជាមួយ​រ៉ឺ​ម៉ក​ធ្លាក់​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ទី​១២…

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​ទិញ​ត្រី​នៅ​ច្រាំង​ចំរេះ​យក​មក​លក់​នៅ​វិហារ​សួគ៌ ខណៈ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​មិន​ទាន់​ទាំង​បាន​ទិញ​ត្រី​ផង​ត្រូវ​រថយន្ត​ដឹក​បន្លែ​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​អត់​ផុត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បែកក្បាល​ស្លាប់ ចំណែក​ប្រពន្ធ​ប៉ើង​ទៅ​ជាមួយ​រ៉ឺ​ម៉ក​ធ្លាក់​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ទី​១២ ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហេង ប៉ុន​ធឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​អ្នកលក់​ត្រី​នៅ​វិហារ​សួគ៌ ស្នាក់​នៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ត្រី​មក​ពី​វិហារ​សួគ៌​គោលបំណង​ទៅ​យក​ត្រី​នៅ​ឯ​យឿ​ត្រី​ច្រាំង​ចំរេះ​ក៏​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​មិន​ទាន់​ទាំង​បាន​ទៅ​ទិញ​ត្រី​ផង​ក៏​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Z-៧៥៩១ ជា​ប្រភេទ​រថយន្ត​ដឹក​បន្លែ​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ហើយ​រថយន្ត​បង្ក​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​គូទ​ពីក្រោយ​រ៉ឺ​ម៉ក​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់ រីឯ​ប្រពន្ធ និង​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ត្រី​ផ្លោះ​ហោះ​ចូល​ទៅ​ក្នុង​ប្រឡាយ​អត់​មានទឹក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ខ្ទាត​ចូល​ទៅ​ក្នុង​ព្រៃ​រង​របួសធ្ងន់ ចំណែកឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​មួយ​ជំ​ហៀ​ង​ខាងស្តាំ​បាន​បើក​ទៅ​មុខ​ប្រមាណ​១០០​ម៉ែត្រ​ទើប​ឈប់​រថយន្ត​ទុក​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃ​ណី​នៅ​ឯ​ស្រុក​កំណើត រីឯ​រថយន្ត​បង្ក​រួម និង​រ៉ឺ​ម៉ក​ដឹក​ត្រី​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ