ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ប៉ែន សា​រ៉ាវ ចំណាយ​ប្រាក់​រួម​គ្នា​រៀប​ការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​លោក​ប៉ែន សា​រ៉ាវ បាន​ចូល​រោងការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ២០១៨ បន្ទាប់​ពី​ឈ្វេងយល់​ចិត្ត​គ្នា​អស់​រយៈពេល​១​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​លោក​ប៉ែន សា​រ៉ាវ បាន​ចូល​រោងការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ២០១៨ បន្ទាប់​ពី​ឈ្វេងយល់​ចិត្ត​គ្នា​អស់​រយៈពេល​១​ឆ្នាំ ។

មង្គលការ​នេះ​រៀបចំ​នៅ​ភោជនីយដ្ឋាន Friend House និង​បន្ត​ទទួលភ្ញៀវ​នៅ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ដដែល​នោះ​ដោយ​មាន​ភ្ញៀវ​ប្រមាណ​៥០០​នាក់​ចូលរួម ។

លោក​ប៉ែន សា​រ៉ាវ បញ្ជាក់​ថា ភរិយា​របស់​លោក គឺជា​ជាង​អ៊ុតសក់​នៅ​ម្តុំ​ចោម​ចៅ​ឈ្មោះ ហៀ​ក សារី​ម ។ ក្រោយ​រៀប​ការ​រួច​លោក​នៅ​តែ​បន្តការងារ​សិល្បៈ​ដដែល ហើយ​ភរិយា​របស់​លោក​ក៏​នៅ​តែ​បន្តការងារ​របស់​នាង​ដដែល​ដែរ ។

ភរិយា​របស់​លោក​ប៉ែន សា​រ៉ាវ មិន​ហាម​ស្វាមី​ចាប់​អាជីព​សិល្បៈ​ទេ ព្រោះ​ជា​ការ​ពេញ​ចិត្ត និង​ជីវិត​រីក​ដុះដាល​បាន​ក៏​ដោយសារ​សិល្បៈ ។ នាង​ថា​មិន​ប្រច័ណ្ឌ​ស្វាមី​ទេ​គ្រា​ដែល​នាង​យល់​ច្បាស់​ពី​អ្នកសិល្បៈ ។

លោក​ប៉ែន សា​រ៉ាវ កន្លង​មក​តស៊ូ​ខ្លាំង​ក្នុង​អាជីព​សិល្បៈ​ទម្រាំ​បាន​ជីវិត​លូតលាស់​ដូច​សព្វថ្ងៃ ។

ពិធី​រៀប​ការ​នេះ​លោក​ប៉ែន សា​រ៉ាវ អត់​ឲ្យ​អ្នក​មានគុណ​ចំណាយ​ប្រាក់​ទេ គឺ​លោក និង​ភរិយា​រួម​គ្នា​រៀបចំ​ឡើង ។ ចំណែក​ទីកន្លែង​ជប់លៀង​ពេល​ល្ងាច គឺ​លោក​ថៅកែ​ហាង​ហ្វ្រេ​ន​ហោ​ស សុខចិត្ត​បិទ​ហាង​មួយ​ថ្ងៃ​ពេញ ដើម្បី​ឱ្យ​រៀបចំ​កម្មវិធី​មង្គលការ​លោក ដោយ​លោក​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​នោះ​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ