ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ លី​ដា បាន​កាដូ​រថយន្ត Luxus 2018 តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ពៅ លី​ដា បាន​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​បន្ថែម​ទៀត​តាម​រយៈ​រថយន្ត​ថ្មី​ម៉ាក luxus ២០១៨ មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ។ នេះ​ជា​រថយន្ត​ថ្មី​ដ៏​ទំនើប​មួយ​គ្រឿង​ដែល​ពៅ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ពៅ លី​ដា បាន​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​បន្ថែម​ទៀត​តាម​រយៈ​រថយន្ត​ថ្មី​ម៉ាក luxus ២០១៨ មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ។

នេះ​ជា​រថយន្ត​ថ្មី​ដ៏​ទំនើប​មួយ​គ្រឿង​ដែល​ពៅ លី​ដា ទើប​ទទួល​បាន បន្ទាប់​ពី​មុន​នេះ​នាង​បាន​បង្ហាញ​រថយន្ត land cruiser មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ។

កាដូ​រថយន្ត​ដែល​ទើបតែ​ទទួល​បាន​នេះ​ត្រូវ​បាន​ពៅ លី​ដា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​មួយនឹង​សារ​អបអរសាទរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ ។

ពៅ លី​ដា បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រថយន្ត​ថ្មី​នេះ​ថា «​កូន​សូម​អរគុណ​ណាស់​លោក​ពុក​អ្នក​ម្តាយ​ដែល​បាន​រួមចិត្ត​គ្នា​ទិញ​កាដូ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​ឱ្យ​កូន នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ កូន​សប្បាយចិត្ត​ខ្លះ​ណាស់​ពី​ដើ​មរ​ហូត​មក​ដល់​ពេល​នេះ​លោ​ក​ទាំង​ពីរ​តែងតែ​បំពេញ​បំណង​កូន​រហូត​មិន​ដែល​ថា​ទេ​សូ​ម្បី​មួយ​ម៉ា​ត់ មាន​តែ​ប្រើ​ពាក្យ​ថា កូន​ចាំ​បន្តិច​សិន​ណា ។ កូន​សូម​ជូនពរ ឲ្យ​លោ​ក​មានគុណ​ទាំង​ពីរ មាន​សុខភាព​ល្អ មាំមួន និង​មាន​តែ​ជ័យជម្នះ​គ្រប់​យ៉ា​ង​ទាំងអស់ មាន​អាយុ​យឺនយូរ ធ្វើ​ជា​ម្លប់​ឱ្យ​កូន​ជ្រក​ជា​រៀង​រហូត»។

ការ​បង្ហាញ​ភាព​ហ៊ឺ​ហា​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពៅ លី​ដា ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ព្រម​គ្នា​ជាមួយនឹង​អាជីព​សិល្បៈ​និង​ជំនួញ​ផ្ទាល់ខ្លួន​កំពុង​ទទួល​ជោគជ័យ​ព្រម​គ្នា ។

ទោះជា​យ៉ាងណា​ក្តី​កន្លង​មក​ក្នុង​ពិភព​សិល្បៈ មានការ​ខ្សឹបខ្សៀវ​គ្នា​ថា តារាភាពយន្ត​សម្បុរ​ស្រអែម​ស្រស់​កញ្ញា​ពៅ លី​ដា ដែល​កំពុង​ហ៊ឺហា​នឹង​រថយន្ត​ទំនើប និង​រស់នៅ​ក្នុង​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ គឺ​ទំនង​មាន​អ្នក​ឧបត្ថម្ភ​នៅ​ពីក្រោយ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ដែល​តារា​ភាពយន្ត​កញ្ញា​ពៅ លី​ដា មាន​ជីវភាព​លេចធ្លោ​ដាច់​តារា​សិល្បៈ​ល្បីឈ្មោះ​មួយ​ចំនួន។ ក្រៅពី​មាន​ទ្រនំ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នៅ​បុរី​ពិភព​ថ្មី លី​ដា បាន​ផ្លាស់​ប្តូរ​រថយន្ត​ជា​បន្ទាប់ ដែល​ក្រៅពី​ប្តូរ​ពី Lexus RX300 មក​ជិះ Tundra មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ទិញ​បន្ថែម Land cruiser តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ទៀត ។

ខណៈ​ដែល​លី​ដា កំពុង​តែ​ហ៊ឺហា​នោះ គេ​អាច​ដឹង​ត្រឹម​ថា បច្ចុប្បន្ន​នេះ​ក្រៅពី​មាន​ចំណូល​​ពី​អាជីព​សិល្បៈ នាង​មាន​ហាង​ថែរក្សា​សម្រស់​មួយ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ហើយ​ក្រុម​គ្រួសារ​របស់​នាង​មានមុខ​របរ​លក់​ផ្អក​តាម​អន​ឡាញ ។

ស្រប​ពេល​ដែល​ជីវភាព​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ពៅ លី​ដា បាន​ប៉ះ​នឹង​ដំណឹង​ជា​ហូរហែ​ថា នាង​មាន​អ្នក​ពិសេស​ចាំ​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង ខណៈ​ដែល​កន្លង​មក​ផ្ទុះ​ដំណឹង​ថា នាង​បាន​ជួប​ឪពុក​បង្កើត​វិញ បន្ទាប់​ពី​បែក​គ្នា​២១​ឆ្នាំ ដែល​ឪពុក​របស់​នាង​មាន​ងារ​ជា​មន្ត្រី​ធំ​ផ្កាយ​២ ទ្រព្យ​ស្តុក គាប់​ជួន​នឹង​ព័ត៌មាន​សាយភាយ​ថា មាន​បុរស​សម្បូរ​ទ្រព្យ​មួយ​ចំនួន​តាម​ស្នេហ៍​នាង​ផង​នោះ ។ ប៉ុន្តែ​រាល់ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ លី​ដា តែងតែ​អះអាង​ថា អ្វី​ដែល​នាង​មាន​ពេល​នេះ ជា​កម្លាំង​ញើស​ឈាម​របស់​នាង រួម​ជាមួយ​ក្រុម​គ្រួសារ​ទាំងស្រុង គឺ​គ្មាន​នរណា​ជួយ​ឧបត្ថម្ភ​នាង​ទេ ។

ចំពោះ​អាជីព​សិល្បៈ​ពៅ លី​ដា នៅ​តែ​មាន​ទីផ្សារ​ច្រើន ទាំង​សម្តែង​ភាពយន្ត ថត​ឈុត​ខារ៉ាអូខេ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាដើម ។ បច្ចុប្បន្ន​នាង​កំពុង​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍ PNN ជា​តួឯក​ក្នុង​រឿង «​ក្រមុំ​ឆ្នាស​ប៉ះ​មេស្រុក​ឆ្នើម​» និង​កំពុង​ថត​ជា​តួឯក​រឿង​ភាគ​ថ្មី «​ដួង​ចន្ទ ដួងចិត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ