ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ ប្តី​ដែល​បា.ញ់​២​គ្រាប់​សម្លា.ប់​ប្រពន្ធ ដោយ​ភ្លើង​ប្រចណ្ឌ​នោះ

6 ឆ្នាំ មុន
  • កោះកុង

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​៥០​ឆ្នាំ ដែល​បាន​បាញ់​សម្លាប់​ប្រពន្ធ​ចំនួន​២​គ្រាប់ ដោយ​អាវុធ AK កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ក្រុង​ខេមរៈភូមិន្ទ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​៥០​ឆ្នាំ ដែល​បាន​បាញ់​សម្លាប់​ប្រពន្ធ​ចំនួន​២​គ្រាប់ ដោយ​អាវុធ AK កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ក្រុង​ខេមរៈភូមិន្ទ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ នេះ នៅ​ក្នុង​ទឹកដី​ស្រុក​វាល​វែង បន្ទាប់​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ព្រហ្ម​ទ័​ណ្ឌ​ខេត្តកោះកុង អស់​រយៈពេល​១០​ថ្ងៃ កន្លង​មក ។

សូម​រំឭក​ថា ប្តី​ចុង​ខាងលើ​ឈ្មោះ សេង វិបុល អាយុ​៥០​ឆ្នាំ ចំណែក​ប្រ​ព​ន្ឋ​ឈ្មោះ ហាន ធឿ​ន អាយុ​៥០​ឆ្នាំ ។ នៅ​ពេល​នេះ ជនល្មើស​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ពី​ខេត្តពោធិ៍សាត់​មក​កាន់​ខេត្តកោះកុង​ដែល​ជាទី​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ