ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ភូមិ​​​ទិញ​ឡាន​បាន​​៣​ថ្ងៃ ​បើកឆក់ជីវិត​​ប្រពន្ធ​បាត់​

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ បុរស​​ជា​មេ​ភូមិ​ម្នាក់ ទើបតែ​ទិញ​រថយន្ត​ថ្មី​បាន​៣​ថ្ងៃ​ បើកបរ​នៅ​ស្ទើ​រភ្លើង​​ជាន់​ហ្គែរ​ បែរ​​ច្រឡំ​ថា​ហ្វ្រាំង​ ក៏​ជ្រុល​ទៅ​បុក​ប្រពន្ធ​ខ្លួ​ង​ឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ខណៈ​ដែល​ប្រពន្ធ​កំពុង​បោយ​ដៃ​ធ្វើ​សញ្ញា​រ៉ឺយែ​ឱ្យ​​ថយក្រោយ​ចូល​ក្នុង​រោង​ដាក់​រថយន្ត​ ស្រាប់តែ​ជាន់​ហ្គែរគំហុក​​ទៅ​មុខ​បុក​ប្រពន្ធ​ចំ​ពីមុខ​ពេញ​ទំ​ហឹង ​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។…

ខេត្តស្វាយរៀង ​៖​ បុរស​​ជា​មេ​ភូមិ​ម្នាក់ ទើបតែ​ទិញ​រថយន្ត​ថ្មី​បាន​៣​ថ្ងៃ​ បើកបរ​នៅ​ស្ទើ​រភ្លើង​​ជាន់​ហ្គែរ​ បែរ​​ច្រឡំ​ថា​ហ្វ្រាំង​ ក៏​ជ្រុល​ទៅ​បុក​ប្រពន្ធ​ខ្លួ​ង​ឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ខណៈ​ដែល​ប្រពន្ធ​កំពុង​បោយ​ដៃ​ធ្វើ​សញ្ញា​រ៉ឺយែ​ឱ្យ​​ថយក្រោយ​ចូល​ក្នុង​រោង​ដាក់​រថយន្ត​ ស្រាប់តែ​ជាន់​ហ្គែរគំហុក​​ទៅ​មុខ​បុក​ប្រពន្ធ​ចំ​ពីមុខ​ពេញ​ទំ​ហឹង ​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។

​ហេតុការណ៍នេះ កាលពី​​វេលា​ម៉ោង​១១​ និង​០៧​នាទី​ព្រឹក​​ថ្ងៃ​ទី​២៣​ កុម្ភៈ​ ស្ថិត​​នៅ​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ជនរងគ្រោះ ​ស្ថិត​ក្នុងភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង ។​ បើ​តាម​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​​ដោយ​បុរសជា​ប្តី​ បើករថយន្ត​​ម៉ាក​Lexus Rx300 ​ពណ៌​.ស​ស្លាក​​លេខ​ ​4Hzx239​  មានឈ្មោះ​ម៉​ម​ សូត្រ​  ​អាយុ​៥១​ឆ្នាំ ជា​​មេ​ភូមិ​កណ្តាល ​។  ដោយឡែក ស្ត្រី​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ដូង សៅ អាយុ​៤៩​ឆ្នាំ ត្រូវជាប្រពន្ធ ។ ​នៅ​កន្លែង​កើត​ហេតុ ​​មានការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ​ពណ៌​ខ្មៅ ​ខូចខាត​យ៉ាងដំណំ​ ។​

ប្រភព​មួយទៀត​បានឱ្យ​​ដឹង​ថា កាលពី​ពេល​ព្រឹក​កូនប្រសា​ជន​រង​គ្រោះ ​បើកបរ​រថយន្ត​ទៅ​ក្រៅ​ផឹក​កាហ្វេ បន្ទាប់​មក​ក៏​​បើក​ត្រឡប់​មក​ទុក​នៅ​ខាង​មុខ​ផ្ទះ រួច​ក៏​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ។ ក្រោយមក ​បុរស​ជា​ឳ​ពុក​ក្មេក​ (លោកមេភូមិ) មក​ពី​​ធ្វើការ​ឃើញ​រថយន្ត​នៅ​ហាល​​ក្តៅ ក៏​ឈប់​ម៉ូតូ​នៅ​ពីមុខ​រថយន្ត​ហើយ​ហៅ​ប្រពន្ធ​ឲ្យ​មក​ជួយ​មើល​ក្រោយ​ និង​ស៊ី​ញ៉ូ​ដៃ​ធ្វើ​សញ្ញា​ចរាចរណ៍ ។ ចំណែក​បុរស​​ជា​ប្តី​ក៏​ចូល​បើករថយន្ត​គោលបំណង​បើក​ថយក្រោយ​យក​រថយន្ត​ចូល​ក្នុង​រោង​ដាក់​រថយន្ត ក្រោយ​ពី​ដេ​រថយន្ត​ឆេះ​ហើយ​គឺ​ជាន់​ហ្វ្រាំង​ដាក់​លេខ​អារ​យ៉ែ​ថយក្រោយ​ ក៏​ច្រឡំ​ជាន់​ហ្គែរ​ទៅ​មុខ ​ហោះ​បុក​ប្រ​ពន្ទ​កិន​ចំ​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ​។

 

អត្ថបទសរសេរ ដោយ