ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ទឹកដោះ​គោដល់​ទៅ​៤​ពាន់​កេស ឲ្យ​សែក​ស្អុយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រកស៊ី​ទិញ​លក់ទំនិញ​ទិញ​ចូល​-​លក់​ចេញ​គ្រប់​ប្រភេទ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៨ ពាក់ព័ន្ធ​ចេញ​មូល​ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​៣០.២១១​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ អ្នក​រកស៊ី​ទិញ​លក់ទំនិញ​ទិញ​ចូល​-​លក់​ចេញ​គ្រប់​ប្រភេទ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៨ ពាក់ព័ន្ធ​ចេញ​មូល​ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​៣០.២១១​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ ទា ប៊ុ​ន​ថែ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​ផ្លូវ រឿង​ចេញ​សែក​ស្អុយ​ចំនួន​៣០.២១១​ដុល្លារ​អា​មេ​រិ​ក ។ ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ​មានឈ្មោះ ញ៉េ​ប ហួយ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អ្នក​លក់ដូរ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ។ ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ ទា ប៊ុ​ន​ថែ​ន និង​ប្រពន្ធ​បាន​ទំនាក់​ទំ​ន​ទិញ​ទឹកដោះគោ​ពី​ឈ្មោះ ញ៉េ​ប ហួយ ចំនួន​៤​ពាន់​កេស ដើម្បី​យក​ទៅ​លក់​តាម​ទីផ្សារ​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន​នេះ ដែល​ទឹកដោះគោ​៤​ពាន់​កេស​នោះ គិត​ជា​ប្រាក់​ស្មើនឹង​៣០.២១១​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​ឈ្មោះ ទា ប៊ុ​ន​ថែ​ន បាន​យក​ទឹកដោះគោ​នោះ​ដឹក​ដាក់​រថយន្ត​ទៅ ទា ប៊ុ​ន​ថែ​ន បាន​ចេញ​មូល​ប​ទាន​ប័ត្រ​មួយ​សន្លឹក លេខ ៤៤៣៩២៤ ដែល​មាន​ទឹកប្រាក់​៣០.២១១​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ ចែ ញ៉េ​ប ហួយ ដើម្បី​យក​ទៅ​បើកប្រាក់​នោះ នៅ​ធនាគារ​កំណត់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ លុះដល់​ថ្ងៃ​កំណត់​ជន​រង​គ្រោះ​បាន​យក​សែក​នោះ​ទៅ​បើក​យក​ប្រាក់​ពី​ការ​លក់​ទឹកដោះគោ​៤​ពាន់​កេស ស្រាប់តែ​ធន​គារ​បញ្ជាក់​ថា ជា​សែក​ស្អុយ​អត់​មាន​សាច់ប្រាក់​ទេ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពេល​ចប់​ចូល​ឆ្នាំ​ចិន ចែ ហួយ បាន​ទាក់ទង​ទៅ​លោក ទា ប៊ុ​ន​ថែ​ន ដើម្បី​ឲ្យ​មក​ជួប​គ្នា និង​យក​ប្រាក់​មក​ទូទាត់​ថ្លៃ​ទឹក​គោ​នោះ​វិញ ព្រោះ​សែក​លោក ទា ប៊ុ​ន​ថែ​ន អត់​សាច់ប្រាក់​១​រៀល ។ ចែ ហួយ បាន​ទាក់ទង​ទៅ​លោក ទា ប៊ុ​ន​ថែ​ន ច្រើន​លើក​ច្រើន​សារ តែ​ត្រូវ​លោក ទា ប៊ុ​ន​ថែ​ន គេចវេស​មិន​ព្រមទៅ​ជួប ដូច្នោះ​ហើយ​ទើប​អ្នកស្រី ញ៉េ​ប ហួយ ស​ម្រេ​ចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ពេល​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ហើយ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ ដើមបណ្តឹង​បានឃើញ​ឈ្មោះ ទា ប៊ុ​ន​ថែ​ន នៅ​ចំណុច​មុខ​ម​ជ្ឍ​មណ្ឌល​រ៉ុ​ក សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក៏​បាន​នាំ​ខ្លួន​អ្នក​ចេញ​សែក​ស្អុយ​នោះ ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​ក៏​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ទិញ​ទឹកដោះគោ​៤​ពាន់​កេស​ពី​អ្នកស្រី ញ៉េ​ប ហួយ និង​បាន​ចេញ​សែក​១​សន្លឹក​ដោយ​គ្មាន​ទឹកប្រាក់​មែន ។ ប៉ុន្តែ​មិន​បាន​គេចវេស និង​បំណុល​នេះ​ទេ កំពុង​ដើរ​ប្រមូលប្រាក់​យក​មក​សង ដើមបណ្តឹង​វិញ គ្រាន់​ថា មិន​ទាន់​បាន​គ្រាប់​ចំនួន ដោយសារ​ម៉ូយ​ជំពាក់​ត​គ្នា ។

យ៉ាងណា​ក្តី​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ញ៉េ​ប ហួយ នោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ