ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​ជា​មុន ថ្ងៃ​ទី​២៦ កុម្ភៈ ខាន​មុខ​នឹង​មាន​លាន់ឮ​សម្លេង​ផ្ទុះអាវុធ​នៅ​អូរ​អាល័យ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សម្លេង​ផ្ទុះអាវុធ​នឹង​លាន់ឮ​ឡើង​នៅ​ខ្សែបន្ទាត់​ព្រំ​ដែល​កម្ពុជា​-​ឡាវ​ចំណុច​អូរ​អាល័យ ភូមិសាស្ត្រ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ…

ខេត្តស្ទឹងត្រែង ៖ សម្លេង​ផ្ទុះអាវុធ​នឹង​លាន់ឮ​ឡើង​នៅ​ខ្សែបន្ទាត់​ព្រំ​ដែល​កម្ពុជា​-​ឡាវ​ចំណុច​អូរ​អាល័យ ភូមិសាស្ត្រ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​យោធភូមិ​ភាគ​ទី​១ កងពលតូច​អន្តរាគមន៍​លេខ​១២៨ ក្នុង​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ។

ក្នុង​ការ​ជូនដំណឹង​របស់​យោធភូមិ​ភាគ​ទី​១​កងពលតូច​អន្តរាគមន៍​លេខ​១២៨​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នឹង​មានការ​ហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើងត្បាល​១០០​មី​លី​ម៉ែត្រ​, ៨២​មី​លី​ម៉ែត្រ និង​៦០​មី​លី​ម៉ែត្រ របស់​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ​គាំទ្រ​កងពលតូច​អន្តរាគមន៍​លេខ​១២៨​ទីលាន​បាញ់​គ្រាប់​ពិត​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ថ្មី​ព្រំដែន​កម្ពុជា​-​ឡាវ​(​អូរ​អាឡៃ​)​ចំណុច​កម្ពស់​ភ្នំ​៣០០F-XA(៦៤៤២៨-៩៧០០០)M-XA(៦៤១០០-៩៥៥០០)​រយៈពេល​ពេញ​១​ថ្ងៃ ។

ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្តស្ទឹងត្រែង​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ជាប់​ព្រំ​ដែល​កម្ពុជា​-​ឡាវ​គប្បី​កុំ​មានការ​ភិតភ័យ និង​ភ្ញាក់ផ្អើល ព្រោះ​ពុំ​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​បារម្ភ​ណ៍​នោះ​ឡើយ​ដោយ​នេះ​គ្រាន់​ជា​សកម្មភាព​ដែល​កងទ័ព​ត្រូវ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បន្ថែម​ដើម្បី​ពង្រឹង​កងកម្លាំង​នៅ​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១២៨​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ