ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​នៃ​ការ​ម៉ាស្សា​មួយ​ប្រភេទ ជួយ​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​បែប​ធម្មជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

គ្រប់​មនុស្ស​គ្រប់​គ្នា​តែងតែ​ប្រាថ្នា​សុខភាព​ល្អ ស្បែក​រលាង​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ ហេតុនេះ​ការ​ថែរក្សា​ចំពោះ​សុខភាព​រា​ង្គ​កាយ គឺជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​។ មាន​វិធីសាស្ត្រ​ជា​ច្រើន ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​មាន​សុខ​ភាពល្អ​រក្សា​សម្រស់​បាន​ស្រស់​ស្អាត​តាម​សមត្ថភាព ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ទៅ​បាន និង​តាម​លទ្ធភាព​ថវិកា…

គ្រប់​មនុស្ស​គ្រប់​គ្នា​តែងតែ​ប្រាថ្នា​សុខភាព​ល្អ ស្បែក​រលាង​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ ហេតុនេះ​ការ​ថែរក្សា​ចំពោះ​សុខភាព​រា​ង្គ​កាយ គឺជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​។ មាន​វិធីសាស្ត្រ​ជា​ច្រើន ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​មាន​សុខ​ភាពល្អ​រក្សា​សម្រស់​បាន​ស្រស់​ស្អាត​តាម​សមត្ថភាព ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ទៅ​បាន និង​តាម​លទ្ធភាព​ថវិកា មិន​ថា ជា​សុភាព​នារី ឬ​ជា​សុភាពបុរស​នោះ​ឡើយ​។

ការ​ម៉ាស្សា គឺជា​វិធីសាស្ត្រ​មួយ​ដែល​ចំណាយពេល និង​ថវិកា​តិច ដែល​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស ធ្វើ​ឱ្យ​អារម្មណ៍​ធូរស្រាល កាត់​បន្ថយ​ការ​តានតឹង នឹង​ជួយ​ឱ្យ​គេង​លក់​បាន​ស្រួល ជា​កត្តា​នាំ​ឱ្យ​សុខភាព​ល្អ ទប់ស្កាត់​សម្រស់​កុំ​ឲ្យ​មាន​សភាព​ជ្រៀវ​ជ្រួញ និង​ទុន​ជ្រេ​ទៅ​តាម​វ័យ​ផង​ដែរ​។

ថ្ងៃនេះ​យើង​ណែនាំ​របៀប​ម៉ាស្សា​មួយ​ប្រភេទ មិនមែន​តែ​សុភាព​ស្ត្រី​នោះ​ទេ សូ​ម្បី​តែ​បុរស​ក៏​ចូល​ចិត្ត​ម៉ាស្សា​ដែរ គឺ​ការ​ម៉ាស្សា​ខាត់​ស្បែក ដែល​ជា​ការ​ខាត់​ស្បែក​បែប​ធម្មជាតិ ជាមួយនឹង​ផលិតផល​ចំរាញ់​ចេញពី ផ្លែ​ឈឺ​ស្រស់ និង មឺ​ម​រុក្ខជាតិ ។

ការ​ម៉ាស្សា​ប្រភេទ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សរសៃឈាម និង​បើក​រន្ធ​រោម ដោយ​ប្រើ​ផលិតផល​បែប​ធម្មជាតិ ជំ​រុះ​កោសិកា​ចាស់​ៗ បណ្តុះ​កោសិកា​ថ្មី​ឡើង​វិញ ហើយ​ធ្វើ​អោយ​ស្បែក​ទន់រ​លាង និង​មាន​សំណើម​តាម​បែប​ធម្មជាតិ​។

លោក​វ៉ា​ត់ ណា​ឡុំ ជា​គ្រូបង្រៀន​ម៉ាស្សា​នៅ​ហាង​ចំប៉ី​ស្ប៉ា បាន​ប្រាប់​កោះសន្តិភាព​ថា ការ​ម៉ាស្សា​ប្រភេទ​ខាត់​ស្បែក​នេះ គឺ​ភាគច្រើន​ផ្តោត​ទៅ​លើ​ការ​ថែរក្សា​ស្បែក និង​សម្រួល​ដល់​អរ​ម្ម​ណ៍​ក្រោយ​ពីរ​ភាព​ហត់នឿយ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​មិន​អាច​បំបាត់​ការ​ចុក​រោយ ស្ពឹក​ស្រពន់​បាន​នោះ​ទេ បាន​ត្រឹមតែ​ជួយ​សម្រួល​តិចតួច​តែ​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា ម៉ាស្សា​ប្រភេទ​នេះ ទិស​ដៅ​សំខាន់​បំផុត គឺ​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ស្អាត កំចាត់​នូវ​កោសិកា​ចាស់​នៅ​លើ​ស្បែក ផ្លាស់​ប្តូរ​កោសិកា​ថ្មី​នៃ​ស្បែក​ដែល​មាន​សភាព​ជាំ​ខ្មៅ ឬ​ស្បែក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី ឬ​ចាញ់​កម្តៅថ្ងៃ មក​ឱ្យ​មាន​សភាព​ដូច​ដើម​តាម​ធម្មជាតិ​វិញ ។ វា​អាច​និយាយ​ថា ការ​ម៉ាស្សា​នេះ​ជា​ការ​ថែរក្សា​ស្បែក និង​សម្រស់​។ លោក​ប្រាប់​ថា បើ​មាន​លទ្ធភាព​មក​ម៉ាស្សា​ខាត់​ស្បែក​មួ​យស​ប្តា​ហ៍ម្ត​ង​រិ​ត​តែ​ល្អ វា​ធ្វើ​ឱ្យ​សម្រស់​យើង​នៅ​ថេ នៅ​គង់វង្ស ក្មេង​ជាង​វ័យ​។

គ្រូបង្រៀន​ម៉ាស្សា​ដដែល​នេះ និយាយ​បន្ត​ថា «​ដំណើរ​កំសាន្ត និង​ការងារ​បាន​តម្រូវ​អោយ​មនុស្ស​គ្រប់​រូប​ប្រឈម​នឹង​បរិយាកាស ភាព​វិវត្តន៍​នៃ​អាយុកាល​បាន​ធ្វើ​សុខភាព​ស្បែក​ឆាប់​ប្រែ​ប្រូ​ល​ពី​ក្មេង​ទៅ​ចាស់​។

ទាក់ទង​និង​ការ​ប្រែប្រួល​ទាំងនេះ វា​គឺជា​លក្ខខណ្ឌ​នៃ​ធម្មជាតិ​។ ប​ន្តែ​យើង​ក​មិន​ត្រូវ​បណ្តោយ​ខ្លួន​ទៅ​តាម​ពេលវេលា​ទាំងស្រុង​នោះ​ទេ គឺ​យើង​ត្រូវ​តែ​រក​វិធី​មក​ការពារ​។ ចំប៉ី​ស្ប៉ា​សូម​ធ្វើការ​ណែនាំ​អំពី​វី​ធី​សាស្ត្រ​ថែរក្សា​សម្រស់​តាម​បែប​ធម្មជាតិ​ដែល​មាន​តំលៃ​ថោក​សមរម្យ មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អតិថិជន​ធានា​ថា មិន​មានកា​បាត់បង់​ទ្រង់ទ្រាយ​ដើម​នៃ​ស្បែក​នោះ​ឡើយ ប៉ុន្តែ​វា​ថែរក្សា និង​ផលិត​នូវ​កោសិកា​របស់​ស្បែក វា​ជួយ​បំបាត់​នូវ​ស្នាម​ខ្មៅ​មួយ​ចំនួន ដោយសារ​កំ​ដៅ​នៃ​ព្រះអាទិត្យ ជំ​រះ​បញ្ហា​ធូលី​ដី​ដែល​មាននៅ​លើ​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​ប្រែ​មក​ជាស​ភាព​ដូច​ដើម​វិញ​»​។

លោក​បាន​ប្រាប់​ផង​ដែរ សម្រាប់​ស្តាយ​នៃ​ការ​ម៉ាស្សា​ខាត់​ស្បែក ប្រើ​ស្តាយ​ស្រ​ដៀង​នឹង​ការ​ម៉ាស្សា​ប្រេង ដែល​មាន​រយៈពេល​ពី​១​ម៉ោង​កន្លះ​ទៅ​២​ម៉ោង ។

នៅ​ហាង​ចំប៉ី​ស្ប៉ា ភាគច្រើន​ផលិតផល​ប្រើ​សម្រាប់​ខាត់ គឺ​ផ្សំ​ចេញពី​ធម្មជាតិ​ទាំងអស់ ដែល​មាន​ដូច​ជា​ពន្លៃ ទឹកឃ្មុំ ទឹកដោះគោឆៅ ដូង អា​វូ​កាដូ ផ្លែ​ប័​រ និង​កាហ្វេ​ជាដើម​។ គ្រឿងផ្សំ​ខាត់​ស្បែក​ទាំងនេះ វា​ល្អ​សម្រាប់​ស្បែក​ទូទៅ និង​គ្រប់​វ័យ​។

លោក ណា​ឡុំ បាន​រៀបរាប់​របៀប​នៃ​ការ​ម៉ាស្សា​ខាត់​ស្បែក​នេះ​ថា «​របៀប​នៃ​ការ​ម៉ាស្សា​ខាត់​ស្បែក​នេះ ទី​១ គឺ​យើង​ម៉ាស្សា​ជូន​គាត់​ជាមួយនឹង​ប្រេង​ដែល​យើង​ធ្វើ​ហ្នឹង​ប្រហែល​ចន្លោះ​ពី​១៥​នាទី ទៅ​២០​នាទី​។​១៥​នាទី ទៅ​២០​នាទី អាច​និយាយ​បាន​ថា វា​ជួយ​សម្រួល​សរសៃរ​ភ្ញៀវ ជា​ធម្មតា​នៅ​ពេល​ដែល​ភ្ញៀវ​ណា​មក គឺ​គាត់​តែងតែ​មានការ​ហត់នឿយ តែងតែ​មានការ​ឈឺ​ចុកចាប់ និង​ស្ពឹក​ស្រពន់​អ​ញ្ចឹ​ង​សម្រាប់ សេវា​ម៉ាស្សា​ខាត់​ស្បែក វា​មិនមែន​ជា​លក្ខណៈ​បំបាត់​នូវ​បញ្ហា​អស់ហ្នឹង​ទេ ប៉ុន្តែ​វា​អាច​ជួយ​បន្តិចបន្តួច​សម្រាប់​សម្រួល​អារម្មណ៍​របស់​គាត់​មុន​ពេល​ដែល​ចាប់ផ្តើម​ព្យាបាល​ស្បែក​គាត់​។ បន្ទាប់​ម៉ាស្សា​១៥​នាទី ទៅ​២០​នាទី​ហើយ យើង​ចាប់ផ្តើម​ខាត់​អំបិល​ជូន​គាត់ បន្ទាប់​ពី​ខាត​ផលិតផល​ជា​ប្រភេទ​អំបិល​ហើយ​យើង​ប្រើ​គ្រី​ម​សម្រាប់​សម្អាត​នៅ​លើ​ស្បែក​គាត់ អ​ញ្ចឹ​ង​បន្ទាប់​ពី​គ្រី​ម​មក​យើង​មាន​ជា​ផលិតផល​ធម្មជាតិ​យក​មក​ខាត់​ជូន​គាត់ ពេល​ដែល​ខាត់​ផលិតផល​ធម្មជាតិ​ហើយ​យើង​ឱ្យ​គាត់​ចូល​ស្ទី​ម ស្ទី​ម​រួច​យើង​ឱ្យ​គាត់​លាប​ឡេ​ការពារ​ធម្មតា​»​។

តម្លៃ​សម្រាប់​ការ​ម៉ាស្សា​ខាត់​ស្បែក​នេះ មួយ​ម៉ោង​៣៥​ដុល្លារ និង​ពីរ​ម៉ោង​៥០​ដុល្លារ​។ បើ​ទោះបី​តម្លៃ​នេះ ហាក់​ថ្លៃ​បន្តិច​មែន តែ​សេវាកម្ម​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ដែល​មក​ចំប៉ី​ស្ប៉ា ដោយ​ក្នុង​មួយ​ថ្ងៃ មាន​ភ្ញៀវ​ចាប់ពី​១៥ ទៅ​២០​នាក់ ក្នុង​មួយ​សាខា មាន​ទាំង​ភ្ញៀវ​បុរស និង​ស្ត្រី ដែល​ជ្រើសរើស​យក​ការ​ម៉ាស្សា​ប្រភេទ​នេះ ។ ការ​ម៉ាស្សា​បែប​ខាត់​ស្បែក​នេះ មិន​ប្រកាន់​វ័យ ឬ​ភេទ​នោះ​ទេ ក្មេង​ក៏​បាន​ធ្វើ​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ