ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចរាចរណ៍​វិលមុខ​រឿង​អ្នក​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​លក់ដូរ​នៅ​ខាង​មុខ​រោងចក្រ​គ្មាន​សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ដោយសារ​ក្រុម​អ្នក​លក់ដូរ​ចំណីអាហារ​ដើរ និង​រត់​ឆ្លងកាត់​ផ្លូវ​ដណ្តើម​ម៉ូយ​ប្រសាច រីឯ​អ្នកបើកបរ​រថយន្ត​ឈប់​រថយន្ត​កណ្តាល​ថ្នល់ និង​ចត​បី​ជួរ​គ្មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ឡើយ ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ដែល​ធ្វើ​ចរាចរណ៍​នៅ​ខាង​មុខ​រោងចក្រ​បាន​ឲ្យ​ដឹង​ថា ការ​កកស្ទះ​ចរាចរណ៍​នេះ​គឺ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៧​និង​០០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ អ្នក​លក់ដូរ​នៅ​ខាង​មុខ​រោងចក្រ​គ្មាន​សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ដោយសារ​ក្រុម​អ្នក​លក់ដូរ​ចំណីអាហារ​ដើរ និង​រត់​ឆ្លងកាត់​ផ្លូវ​ដណ្តើម​ម៉ូយ​ប្រសាច រីឯ​អ្នកបើកបរ​រថយន្ត​ឈប់​រថយន្ត​កណ្តាល​ថ្នល់ និង​ចត​បី​ជួរ​គ្មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ឡើយ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ដែល​ធ្វើ​ចរាចរណ៍​នៅ​ខាង​មុខ​រោងចក្រ​បាន​ឲ្យ​ដឹង​ថា ការ​កកស្ទះ​ចរាចរណ៍​នេះ​គឺ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៧​និង​០០​នាទី​ព្រឹក ហើយ​ពេល​ល្ងាច​ចាប់ពី​៤​និង​៣០​នាទី​ដល់​ម៉ោង​៥​ល្ងាច​ដែល​ជា​ម៉ោង​កម្មករ​-​កម្មការិនី​រោងចក្រ​ចូល​ធ្វើការ និង​ពេល​ចេញពី​ធ្វើការ ។

គេ​សង្កេត​ឃើញ​មាន​អ្នក​លក់ដូរ​នំចំណី​អាហារ​មួយ​ចំនួន​ធំ​គឺ​យក​ចិញ្ចើមថ្នល់​ដាក់​តុ​ដាក់​គ្រែ​ជាដើម​ដើម្បី​តាំង​លក់​នំចំណី​ម្ហូបអាហារ និង​បន្លែ​ផ្លែ​ឈើ​លក់​យ៉ាង​សប្បាយចិត្ត​ហើយ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង​បើ​ទោះបីជា​មាន​រថយន្ត​តូច​ធំ​ធ្វើ​ដំណើរ​ច្រើន​គឺ​ត្រូវ​បើក​ចៀស​គ្នា​ស្ទើរ​ធ្លាក់​ផ្លូវ​ក៏​ដោយ ។

ជា​រឿយ​ៗ​គេ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ចុះ​សម្រួល​ចរាចរណ៍​នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង​សាន់​សែ​ល និង​នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ​សេង ប៉ុន្តែ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ចុះ​អប់រំ ឬ​ហាមឃាត់​ក្រុម​អ្នក​លក់ដូរ​ចល័ត​នោះ​ទេ ។

ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១​នេះ​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​ដែល​មានការ​ពាក់ព័ន្ធ​មេត្តា​ចុះ​ធ្វើការ​អប់រំ​ដល់​ក្រុម​អ្នក​លក់ដូរ​ទាំងអស់​ផង ពីព្រោះ​ធ្វើ​ដ​ណើ​រ​ទៅ​តាម​ផ្លូវ​នេះ​ម្តង​ៗ​កកស្ទះ​ខ្លាំង​ណាស់​ទម្រាំ​ដល់​ក្រុង​បា​វិត​ហើយ​ពេល​មក​វិញ​នោះ​ត្រូវ​រង​ចាំ​ទាល់តែ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ទៅ​អស់​ទើប​អាច​មក​ខេត្ត​វិញ​បាន​បើ​មិន​ដូច្នេះ​គឺ​រង​ចាំ​ការ​កកស្ទះ​រាប់​ម៉ោង​ទើប​ចេញ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ