ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​ចង.ក​សម្លា.ប់​ខ្លួន ខណៈ​មាន​សតិ​មិន​គ្រប់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្អៀ​រ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្អៀ​រ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ មាន​បុរស​ម្នាក់​មាន​ជំ​ប្រចាំ​កាយ ក្លាយជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់ បាន​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​ម្តាយ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គុំ ហ៊ាន់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និយាយ​ថា ជន​រង​គ្រោះ មាន​ជំងឺ​ព្យាបាល​មិនជា​សោះ​អស់​រយៈកាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ​ដល់​ឈឺ​យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​ក្លាយជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់​រស់នៅ​ជាមួយ​ម្តាយ​។ លុះ​ថ្ងៃ​កើតហេតុ​នៅ​ពេល​ដែល​ម្តាយ និង​បងប្អូន​មិន​នៅផ្ទះ ជន​រង​គ្រោះ ក៏​បាន​យក​ខ្សែ​នីឡុង​ទៅ​ចងករ​ជាមួយនឹង​ធ្នឹម​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​។ បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​រួច ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ