វាសនា​ឃាតក​រំលោភ​សម្លាប់​នារី​នៅ​ក្រុង​បា​វិត​ផ្អើល​ពេញ​ប្រទេស​នឹង​ដឹង​ឆាប់​ៗ


ខេត្តស្វាយរៀង ៖ បុរស​២​នាក់​ដែល​ជា​ឃាតករ​រំលោភ​សម្លាប់​នារី​រង​គ្រោះ អាយុ​១៨​ឆ្នាំ​ក្នុង​រថយន្ត​ខ្លួន ហើយ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​ក្បែ​កែង​ស្រែ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​រន្ធត់​យ៉ាង​ខ្លាំង​នោះ គឺ​លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចេញ​ដីកា​កំណត់​ថ្ងៃ​បើក​អង្គ​សវ​ការ​ជំនុំ​ជម្រះក្តី​នៅ​ថ្ងៃ​ទី​២៦ ខាង​មុខ​នេះ​ហើយ ។

ជន​ជា​ឃាតករ​ដៃដល់​ទាំង​២​នាក់​គឺ ទី​១- ឈ្មោះ ឆើយ សុ​ជាតិ និង​ម្នាក់​ទៀត​ឈ្មោះ ផ្លែ​ក សូ​នី អ្នក​ទាំង​២ គឺជា​អ្នក​រត់​តាក់ស៊ី ក្នុង​ចំណត​តាក់ស៊ី​ក្រុង​បា​វិត ទៅ​រាជធានី​ភ្នំពេញ ភ្នំពេញ​ទៅ​ក្រុង​បា​វិត ។ ពួក​គេ​បាន​រួមគំនិត​គ្នា​ចាប់រំលោភ ហើយ​សម្លាប់​នារី​បុគ្គលិក ម្នាក់ និង​រំលោភ​សម្លាប់​ភ្ញៀវ​ជនជាតិ​វៀតណាម​ម្នាក់​តាម​ផ្លូវ គឺ​មាន​២​ករណី​យ៉ាង​សាហាវព្រៃផ្សៃ​ធ្វើ​ឲ្យ​ផ្អើល​អស់​មួយ​ប្រទេស​នោះ​គឺ​ដល់​ពេល​យក​មក​កាត់ទោស​ហើយ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចេញ​ដីកា​កោះហៅ​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជនសង្ស័យ ឈ្មោះ​ឆើយ សុ​ជាតិ និង​ឈ្មោះ ផ្លែ​ក សូ​នី ឃាតករ​រត់​តាក់ស៊ី​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល នៅ​សាល​កាត់ក្តី​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​មាន​លោក​ចៅក្រម​ក្រុមប្រឹក្សា សុវណ្ណ ច​ន្ទ័​គ្រឹ​ស្នា ជា​ប្រធាន​ក្រុមប្រឹក្សា ,​លោកស្រី​ចៅក្រម ហេង ផល្លា និង​លោក​ចៅក្រម សោ ពន្លក ជា​ចៅក្រម ប្រឹក្សា ,​ក្រឡាបញ្ជី លោក​ពេញ​សុ​ផុ​ន​,​តំណាង​អយ្យកា​រលោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ជា​តំណាង​អយ្យការ ។

ទាក់ទិន​ករណី​នេះ​ដែរ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មហាជន​កំពុង​តែ​រង់ចាំ​ប្រ​ម៉ា​ញ់​មើល​លទ្ធផល ការ​បើក​សវនាការ​យ៉ាង​អន្ទះសារ ហើយ​សង្ឃឹមថា តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជាក់​ជា​ពុំខាន ។

គួ​រំលឹក​ផង​ដែរ​ថា ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់ ដែល​ជិះ​រថយន្ត​តាក់ស៊ី ហើយ​ត្រូវ​បាន​បាត់​ការ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២ ខែសីហា ដល់​ថ្ងៃ​៤ ខែសីហា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ក្មេង​ដើរ​ឃ្វាលក្របី​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក នៅ​ក្នុង​ទឹក​កែង​ស្រែ​ស្ថិត​ក្នុងភូមិ តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទៅ​ពិនិត្យ​សាកសព រួច​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន និង​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ រួច​សាកសួរ​ចម្លើយ​រហូត​ជន​ជា​ឃាតករ​ដៃដល់​ទាំង​ពីរ​នាក់​បាន​សារភាព​រួច​បាន​ប្រគល់​វត្ថុ​តាង​ដែល​ជា​ទ្រព្យសម្បត្តិ​នារី​រង​គ្រោះ​ផ្តល់​ជូន​សមត្ថកិច្ច ។

បន្ទាប់​មក​សមត្ថកិច្ច​នគ​បាល គឺ​លោក​ឧត្តមសេនីយ៍ កឹង ឃ​ន​ស្នងការ​នៃ​ស្នងការដ្ឋាន​គ​បាល​ខេត្តស្វាយរៀង​បាន​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​បង្ហាញមុខ​ជនសង្ស័យ​ទាំង​ពីរ ដល់​មហាជន​ធ្វើ​ឲ្យ​មានការ​រំជើបរំជួល និង​ភ្ញាក់ផ្អើល​ទូ​ទាំង​ប្រទេស ។ ពេល​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មហាជន​កំពុង​អន្ទះសារ​ចង់​ដឹង​នូវ​លទ្ធផល​នៃ​សវនាការ​របស់​លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង ហើយ​សង្ឃឹមថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សព​ជន​រង​គ្រោះ​ពិតជា​ទទួល​បាន​យុត្តិធម៌ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ