ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រដេញ​គ្នា​លឿន​ដូច​ហោះ​ចឹ​ង អ្នក​ណា​មិន​ភ័យ​ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ក្រដាស់​ឡាំង​អេ​ត​ចាយ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​ម៉ាក​FUSO ដឹក​កុងតឺន័រ​១​គ្រឿង​ទៀត ប៉ុន្តែ​ជែង​មិន​ផុត​បាន​កៀរ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​មើល​ក្រោយ​អស់​១​ចំហៀង ។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ដឹក​អេ​ត​ចាយ​មិន​បាន​ឈប់​ដើម្បី​ដោះស្រាយ​គ្នា​សិន​ទេ​បែរជា​បើក​រត់ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​ដេញ​តាម​លឿន​ដូច​ក្នុង​រឿង ។ ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​បាន​នាំ​គ្នា​ចេញ​មើល…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ក្រដាស់​ឡាំង​អេ​ត​ចាយ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​ម៉ាក​FUSO ដឹក​កុងតឺន័រ​១​គ្រឿង​ទៀត ប៉ុន្តែ​ជែង​មិន​ផុត​បាន​កៀរ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​មើល​ក្រោយ​អស់​១​ចំហៀង ។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ដឹក​អេ​ត​ចាយ​មិន​បាន​ឈប់​ដើម្បី​ដោះស្រាយ​គ្នា​សិន​ទេ​បែរជា​បើក​រត់ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​ដេញ​តាម​លឿន​ដូច​ក្នុង​រឿង ។

ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​បាន​នាំ​គ្នា​ចេញ​មើល និង​ខឹងសម្បារ​គ្រប់​ៗ​គ្នា​ព្រោះតែ​អ្នកបើកបរ​រថយន្ត​ទាំងនេះ​ព្រហើន​មិន​ខ្លាច​ស្លាប់ និង​មិន​គិត​ពី​សុវត្ថិភាព​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ឡើយ ។ រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​បើក​ដេញ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង​ត្រង់​ចំណុច​រង្វង់​មូល​ផ្សារ​សាមគ្គី ស្ថិត​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជា​ជាន​កម្ពុជា សង្កាត់​ត្រពាំង​ក្រសាំង ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អេ​ត​ចាយ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៥៦៦២ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ សន សៀង​ហៃ អាយុ​២៥ មាន​ទីលំនៅ​ក្នុងភូមិ​សូ​យោង ឃុំ​សូ​ង​យោង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ។ រថយន្ត​នេះ​បាន​បើក​កៀរ​រថយន្ត​ម៉ាក FUSO ព​ណ៍​ទឹកប្រាក់​ក្បាល ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PSHN-០២៦៨ និង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​កុងតឺន័រ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៤A-២៦៤១ បើកបរ​ដោយ​យុវជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។

យុវជន​ដែល​ជា​អ្នក​បើករថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​បើកបរ​រថយន្ត​ដឹក​អេ​ត​ចាយ​ចេញពី​ខេត្តកំពង់ធំ ដើម្បី​យក​មក​លក់​នៅ​ស្ដង់​លក់ និង​ទិញ​អេ​ត​ចាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ ដោយពេល​នោះ​បើក​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ឆ្លងកាត់​ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជែង​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​នោះ​ហើយ​មិនមែន​រថយន្ត និង​រថយន្ត​កៀរ​គ្នា​ទេ គឺ​ខ្សែ​ចង​ក្រដាស​អេ​ត​ចាយ​បាន​ទាក់​ជាមួយ​កញ្ចក់​រថយន្ត​កុងតឺន័រ​បណ្ដាល​ឲ្យ​បាក់ ។

ខណៈនោះ​ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ទើប​បើក​រត់​ចូល​តាម​ផ្លូវ​បេតុង​ក្នុង​បំណង​ចូល​ទៅ​ឈប់​នៅ​កន្លែង​លក់​អេ​ត​ចាយ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ផ្សារ​សាមគ្គី​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​ស្ទាក់​មុខ​ទើប​ខ្លួន​ឈប់ និង​ដោះស្រាយ​គ្នា​ដោយ​ខ្លួន​ព្រម​ចេញ​សំណង​ចំនួន​៤០០​ដុល្លារ​ទៅ​ឲ្យ​ខាង​គា​គី​រថយន្ត​កុងតឺន័រ ។ ប៉ុន្តែ​ពេល​នោះ​អ្នក​បើករថយន្ត​កុងតឺន័រ​អត់​ព្រមយក​លុយ​ទេ​ដោយ​ទាមទារ​ឲ្យ​ទិញ​កញ្ចក់​ថ្មី​ដាក់​ឲ្យ​វិញ​ហើយ​ក្រោយមក​ត្រូវ​បាន​នគរបាល​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​គឺជា​អ្នក​ទទូច​ឲ្យ​នគរបាល​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ដើម្បី​ណែនាំ​និង​ដាក់​ពិន័យ​ចំពោះ​អ្នកបើកបរ​ឲ្យ​បាន​តឹងរ៉ឹង​បន្តិច ។ ព្រោះ​ពួក​គេ​ព្រហើន​ខ្លាំង​ណាស់​បើក​ដេញ​គ្នា​ដូច​រឿង​ភាគ​ចិន​ហុងកុង ឬ​រឿង​អា​មេ​រិ​កាំ​ង​អ​ញ្ចឹ​ង ពួក​គេ​បាន​បើក​លឿន​ដូច​ព្យុះ​បង្ក​ឲ្យ​លាន់ឮ​សម្លេង​គួរ​ឲ្យ​ខ្លាច ។ ដោយ​មិន​បាន​គិត​ពី​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ឡើយ នៅ​ក្នុង​ពេល​នោះ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​សំណាង​ណាស់ ដែល​នៅ​ពេល​នោះ​អត់​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ​ដូច​រាល់ថ្ងៃ​បើ​មាន​វិញ​ប្រាកដជា​មាន​អ្នក​ស្លាប់​មិន​ខាន​ឡើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​យប់​នោះ​ប្រជាពលរដ្ឋ​បាន​ប្រតិកម្ម​ខ្លាំង​ណាស់​ពួក​គាត់​រាប់រយ​នាក់​បាន​នាំ​គ្នា​ចេញ​មក​ឡោម​ព័ទ្ធ​រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​ឲ្យ​ទៅ​ណា​ក្រៅ​តែ​ពី​ការ​នាំ​យក​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​ដាក់​ពិន័យ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ