ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បង្ហាញ​លេខ​ទូរ​ស័ព្ទ​ទំនាក់ទំនង​បន្ទាន់​នៅ​តាម​ទី​សាធារណៈ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​នគរបាល​បាន​ដាក់​បង្ហាញ​លេខ​ទូរ​ស័ព្ទ​ទំនាក់ទំនង​បន្ទាន់ នៅ​តាម​ទីតាំង​សាធារណៈ​គ្រប់​មូលដ្ឋាន ភូមិ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​នគរបាល​បាន​ដាក់​បង្ហាញ​លេខ​ទូរ​ស័ព្ទ​ទំនាក់ទំនង​បន្ទាន់ នៅ​តាម​ទីតាំង​សាធារណៈ​គ្រប់​មូលដ្ឋាន ភូមិ ឃុំ សង្កាត់​ទូ​ទាំង​ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ទំនាក់ទំនង​ក្នុង​ករណី​រក​កិច្ច​អន្តរាគមន៍​អ្វីមួយ »​។

តាម​រយៈ​នេះ​ពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយ​ៗ​អាច​កត់ត្រា​លេខ​ទូរ​ស័ព្ទ​ទាំងនោះ​ទុក​ជាប់​នឹង​ខ្លួន ព្រោះ​ងាយស្រួល​ទំនាក់ទំនង​ក្នុង​ករណី​ចាំបាច់ ។

សូម​បញ្ចា​ក់ថា បច្ចុប្បន្ន​ស្លាក​ដែល​មាន​លេខ គ្រប់គ្រាន់​របស់​ស្នងការ អធិការ នាយ​ប៉ុ​ស្ត៍​រដ្ឋបាល និង​មេឃុំ​ត្រូវ​បាន​ដាក់​តាម​ទី​សាធារណៈ​គ្រប់​តាម​ក្នុង​បណ្តា​គ្រប់​ឃុំ ទាំង​១៥​ឃុំ ក្នុងស្រុក​ព្រៃ​នប់ ដែល​ជា​ការ​បង្ក​លក្ខណ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ទំនាក់ទំនង​រាយការណ៍​ពី​ហេតុការណ៍ ផ្សេង​ៗ​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ