ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​គគុក រឿង​អី​មិន​បាន​នោះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ម៉ូតូ​កែ​ឆ្នៃ​ខុស​លក្ខណ​បច្ចេកទេស​ចំនួន​២១​គ្រឿង​ត្រូវ​បាន​កម្លាំង​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក ឃាត់​ធ្វើការ​អប់រំ បន្ទាប់​ពី​ម៉ូតូ​ទាំងនេះ​បាន​ចរាចរណ៍​តាម​ទី​សាធារណ ហើយ​បង្ក​ឲ្យ​មានការ​រំខាន​ជា​ពិសេស បំពង​សំឡេង​។ តាម​ប្រភព​ពី​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ ម៉ូតូ​កែ​ឆ្នៃ​ខុស​លក្ខណ​បច្ចេកទេស​ចំនួន​២១​គ្រឿង​ត្រូវ​បាន​កម្លាំង​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក ឃាត់​ធ្វើការ​អប់រំ បន្ទាប់​ពី​ម៉ូតូ​ទាំងនេះ​បាន​ចរាចរណ៍​តាម​ទី​សាធារណ ហើយ​បង្ក​ឲ្យ​មានការ​រំខាន​ជា​ពិសេស បំពង​សំឡេង​។ តាម​ប្រភព​ពី​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ពិសេស​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហួ យ៉ៃ អធិការរង​ទទួល​បន្ទុក​ការងារ​យុត្តិធម៌ និង​លោក​អនុសេនីយ៍ឯក សួន រ៉ា​ឌី អធិការរង​ទទួល​បន្ទុក​ការងារ​គ្រប់គ្រង​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក វរសេនីយ៍ឯក ហ៊ីង ច​ន្ទ័​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​ធ្វើការ​ឃាត់​ចាប់ ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេកទេស ដូច​ជា ត​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ត​ភ្លើង​ឡាស៊ែ ត​ស៊ី​ភ្លេ​លឺ​ខ្លាំង និង​ត​សាក់​ស៊ី​វែង​ជាដើម ដែល​បាន​បង្ក​កា​រំ ខាន និង​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​អ្នក​ដទៃ នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ក្នុង​មូលដ្ឋាន​ស្រុក​ព្រៃ​នប់​សរុប​បាន​ចំនួន​២១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ត​ភ្លើង​ឡាស៊ែ​ចំនួន​១៤​គ្រឿង និង​ម៉ូតូ​ដែល​ត​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ចំនួន​០៧​គ្រឿង ។

បច្ចុប្បន្ន​ម៉ូតូ​ទាំង​២១​គ្រឿង កំពុង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើការ​អប់រំ​ដល់​ម្ចាស់​ម៉ូតូ​ឲ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង និង​ភ្លើង​ឡាស៊ែ ខុស​បច្ចេកទេស​ចេញ​វិញ ព្រមទាំង​រៀបចំ​ម៉ូតូ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។

នេះ​គី​ជា​ប្រត្តិបត្តិការ​ក្តៅ​គគុក​មួយ ពី​សំណាក់​សមត្ថ​កិក​ច្ច​នគរបាល​ស្រុក​ព្រៃ​នប់ ពាក់ព័ន្ធ និង​ការ​បង្ក្រាប់​ករណី​កែ​ច្នៃ​ម៉ូតូ​ដែល​នាំ​ឲ្យ​បះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សង្គម ហើយ​ជាមួយនឹង​សកម្មភាព​បង្ក្រាប​នេះ​មានការ​សាទរ​ពី​សំណាក់​ពលរដ្ឋ ជា​ពិសេស​មនុស្ស​ចាស់​ដែល​កន្លង​មក​តែងតែ​រំខាន​សម្លេង​រោ​រ៍​បំពង​ស្ទើ​បែក​ក្រដាសត្រជៀក ហើយ​ជាមួយ​គ្នា​នេះ​ពួក​គាត់​សង្ឃឹមថា សកម្មភាព​បង្ក្រាប​នេះ និង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​បញ្ឈប់​សកម្មភាព​នេះ​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ