ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លោង​រំលង​ប្រឡាយ​ជាង​៤០​ម៉ែត្រ​ក្រឡាប់​ពីរ​បី​ត្រលប់​ផ្ងារជើង

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ដែល​បើករថយន្ត​ទៅ​បុក​មាត់​លូ ធ្វើ​ឲ្យ​រថយន្ត​ហោះ​ប្លោង​រំលង​ប្រឡាយ​ជាង​៤០​ម៉ែត្រ ក្រឡាប់​ផ្ងារជើង​ឡើង​លើ ធ្លាក់​ទៅ​ទើ​លើ​ភ្លឺស្រែ តែ​អ្នក​បើករថយន្ត​មិន​មាន​រង​របួស​សោះ​នោះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ…

ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ដែល​បើករថយន្ត​ទៅ​បុក​មាត់​លូ ធ្វើ​ឲ្យ​រថយន្ត​ហោះ​ប្លោង​រំលង​ប្រឡាយ​ជាង​៤០​ម៉ែត្រ ក្រឡាប់​ផ្ងារជើង​ឡើង​លើ ធ្លាក់​ទៅ​ទើ​លើ​ភ្លឺស្រែ តែ​អ្នក​បើករថយន្ត​មិន​មាន​រង​របួស​សោះ​នោះ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ​លើ​ផ្លូវលំ​ក្រួស​ក្រហម​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​អន្លុង​ស ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​មូលហេតុ​បង្ក​ឡើង​ដោយសារ​តែ​បើក​លឿន​ខ្លាំង​ពេក ធ្វើ​ឲ្យ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​រថយន្ត​បាន ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX៣០០ ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពី​ផ្សារ​ព្រែក​សណ្ដែក​ឆ្ពោះទៅ​ឃុំ​ព្រៃ​ព្នៅ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​មាត់​លូ​ដែល​នៅ​ចិញ្ចើមថ្នល់​ផ្នែក​ខាងលិច ធ្វើ​ឲ្យ​រថយន្ត​ហោះ​ចេញពី​ថ្នល់​ប្លោង​រំលង​ប្រឡាយ និង​ក្រឡាប់​២-៣​ត្រឡប់ ទើប​ធ្លាក់​ទៅ​លើ​ភ្លឺស្រែ​បះជើង​ឡើង​លើ នៅ​នឹង​ថ្នល់​មួយ​កន្លែង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​វាយ​បំបែក​កញ្ចក់ ហើយ​លូន​ចេញ​ក្រៅ​រថយន្ត​ដោយ​ខ្លួនឯង បន្ទាប់​មក​ក្រុម​គ្រួសារ​មក​ជួយ និង​ហាម​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ ថតរូប​ឡាន​ដែល​ក្រឡាប់​នោះ​ទេ ព្រមទាំង​បាន​យក​ក្រណាត់​មក​បិទ​បាំង​ស្លាក​លេខ​ថែម​ទៀត​ផង ។

ដោយឡែក​ខាង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​នេះ ម៉ាក LEXUS RX៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ២AS-០១២៤ បើកបរ​ដោយ​ឈ្មោះ យិ​ន ចាន់​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ក្បាលកោះ រាជធានី​ភ្នំពេញ ។ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​មក​ពី​អ្នកបើកបរ​បើក​លឿន​ខ្លាំង​ពេក រហូត​គ្រប់គ្រង​រថយន្ត​មិន​បាន ទើប​កើត​ទៅ​ជា​គ្រោះថ្នាក់​បែប​នេះ ហើយ​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ