ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន-វៀតណាម​៣​ថ្ងៃ ពិតជា​មាន​សប្បាយ និង​ទុក្ខ​មែន

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រយៈពេល​០៣​ថ្ងៃ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន- វៀតណាម នៅ​ខេត្តពោធិ៍សាត់​មាន​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់ ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឪ​កាស​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ។ តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តពោធិ៍សាត់ ៖ រយៈពេល​០៣​ថ្ងៃ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន- វៀតណាម នៅ​ខេត្តពោធិ៍សាត់​មាន​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់ ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឪ​កាស​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា រយៈពេល​០៣​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​០៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់​ប្រុស របួសធ្ងន់​០៦​នាក់ ស្រី​ម្នាក់ និង​របួសស្រាល​១១​នាក់ ស្រី​០៦​នាក់ ។ របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ដោយ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​នៅ​នៅ​ភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ។ មួយវិញទៀត​រថយន្ដ​បុក​ម៉ូតូ​របួសធ្ងន់​០២​នាក់ នៅ​ឃុំ​ឈើ​តុំ ​ស្រុក​ក្រគរ​ដែរ ។មានក​ណី​រថយន្ដ​បុក​ម៉ូតូ​ស្លាប់​០២​នាក់ នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ។ ករណី​ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​០២​នាក់ ស្រាល​០២​នាក់ នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ។ ករណី​រថយន្ដ​បុក​បង្កាន់ដៃស្ពាន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​របួសស្រាល​០៩​នាក់ ។

ដោយឡែក​លទ្ធផល​របស់​អនុក​ម្មការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ ​សម្រេច​បាន យាន​ចូល​គោលដៅ​សរុប​ចំនួន​១៧៩៤​គ្រឿង ម៉ូតូ​ចំនួន​៦១៣​គ្រឿង រថយន្ដ​ចំនួន​១១៨១​គ្រឿង ។ បន្ទាបមកធ្វើការ​អប់រំ និង​ត្រួតពិនិត្យ​រថយន្ដ​សរុប​បាន​ចំនួន​៩៨​គ្រឿង (​ត្រឹមត្រូវ និង​ពុំ​បាន​រក​ឃើញ​រថយន្ដ កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ឡើយ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ